Ep59:សម្រេច​ក្ដី​ប្រាថ្នា​របស់​លោកយាយ​

3.6K 219 0
                                    

     មាន​ស្វាមី​ មានកូន​ទៅហេីយ​ក្ដី​ តែ​កំលោះតូច​ មិនព្រម​បោះបង់​ក្ដី​ស្រមៃ​ចោល​ជា​ដាច់ខាត​ អ្វីដែល​កាន់តែ​
ជម្រុញ​ទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​ ក៏ព្រោះតែចង់​បំពេញ​បំណងជាលេីក​ចុងក្រោយ​របស់​លោកយាយ​។

     «លោកយាយ​ចង់​​ឃើញ​អូននៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​
អូននឹង​ធ្វើ​ឲ្យ​បានល្អ​! អូន​សន្យា​ សឺត!សឺត!»ថេយ៉ុង​ ងាក​ប្រាប់​ស្វាមី​ រួច​ថេីបកូនស្រីនិង​កូនប្រុស​ដែល​សព្វ​ថ្ងៃ​មាន​អាយុ​២ឆ្នាំ​ ទេីប​ឡេីងទៅខាងលេី​ឆាក​ ដាក់​គូទ​អង្គុយ​លេី​កៅអី​ ដេីម្បី​ប្រកួតប្រជែង​គូរ​គំនូរ​ថ្នាក់​ជាតិ​ ​ជា​អ្វីដែល​ខ្លួន​ធ្វើ​មិនបាន​សម្រេច​កាលពី៣​ឆ្នាំ​មុន​ ដោយ​មូលហេតុ​គ្រោះថ្នាក់ចរាចរណ៍​ រហូត​ពិកា​ជេីងទាំងសងខាង​ អាចថានេះជា​ព្រហ្មលិខិត​ក៏ថាបានដែរ​ ដែលនាំ​គេនិង​ជុងហ្គុក​ ឲ្យ​បានជួបគ្នា​ក្នុង​គ្រាដែល​លំបាក​លំបិន​ និង​ មាន​បញ្ហា​ផ្លូវ​ចិត្ត​យ៉ាប់យ៉ឺន​ខ្លាំង​បំផុត​។

      «ឈូៗម៉ាមី»អាល្អិត​ អេរិច​ ផ្ដល់​កម្លាំង​ចិត្ត​ដល់​នាយតូច​ នៅលេីឆាក​ឲ្យ​ងាក​ញញឹម​ដាក់​កូ​នប្រុស​ ឆ្លាស់​ជាមួយ​
ស្វាមី​ដែល​លេីកមេដៃ​ធ្វើ​ជា​សញ្ញា​ថា​ភរិយា​នឹង​ធ្វើ​បានល្អ។
គេជឿជាក់​។

     «Fighting mommy!»
     «Fighting​ ប្រពន្ធ​សម្លាញ់​!»

      ការ​ប្រកួតប្រជែង​បាន​ចាប់ផ្ដើម​ ក្នុង​នាមជា​បេក្ខជន​
ម្នាក់​ ថេយ៉ុង​ ព្យាយាម​ប្រឹងប្រែង​ខ្លាំង​ណាស់​ ដាក់​ចិត្ត​
ដាក់​កាយ​ បញ្ចូល​អារម្មណ៍​គូរ​គំនូរ​មិ​នហ៊ាន​ងាកមុខចេញ
ទៅណា។ នេះជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ត្រូវ​តែខំ​ ដេីម្បី​
យកភាព​ជោគជ័យ​ទៅ​ជូន​លោកយាយ​ បេី​បរាជ័យ​មិន
ហ៊ាន​យកមុខទៅ​ជួប​ផ្នូរ​លោក​យាយទេ។

       ហើយ​នៅទីបំផុត​ នាយតូច​ ក៏​ធ្វើ​បាន!
       «ជា​ដំបូង​ខ្ញុំ​សូម​ថ្លែង​អំណរអរគុណ​ទៅដល់​ម្ចាស់​កម្មវិធី​ និងប្រិយមិត្ត​ទាំងអស់​ដែលបានចូល​ចិត្ត​និង​បោះឆ្នោត​ឲ្យ​ខ្ញុំ​តាំង​ពី​វគ្គ​ដំបូង​រហូត​មកដល់​វគ្គ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ នេះជា​សម្មិផល​មួយដែល​ខ្ញុំ​អាច​សម្រេច​បានក៏ព្រោះតែមាន​មនុស្ស​ជា​ទី​ស្រឡាញ់​នៅចាំជួយ​ជ្រោមជ្រែង​ និងឈរពីក្រោយ​ខ្នង​រហូត​មក អូន​ស្រឡាញ់​បង​ ប្ដី​សម្លាញ់​!»
ជុងហ្គុក​ ងេីប​ឈរ​ញញឹម​ងក់ក្បាល​ដោយ​ក្ដី​រំភើប​ចិត្ត​ ដ្បិត​
ភរិយា​និយាយ​ពាក្យ​ស្រឡាញ់​មកកាន់​គេ​ក្នុង​ចំណោម​មនុស្ស​រាប់​សិប​នាក់​ ថែមទាំងមានការ​ឡាយ​បន្ត​ផ្ទាល់​ទៀត
ផង។

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now