ព្រឹកថ្ងៃថ្មី...
រាងកាយតូចច្រឡឹងរបស់ក្មេងប្រុសវ័យ២២ឆ្នាំ គ្រង
ឈុតនិស្សិតរបស់សាលា បង្វិលខ្លួនពីរបីជុំនៅក្នុងកញ្ចក់
ឃេីញថាស្អាតទទួលយកបាន ក៏ញញឹមខ្ជឹប ទាញកាបូប
មកស្ពាយលេីស្មា រួចរត់ផងច្រៀងផងចុះទៅជាន់ក្រោម
ដេីម្បីញ៉ាំអាហារពេលព្រឹក មុនចេញទៅសាកលវិទ្យាល័យ។«មកហេីយហ្ហេស?ឆាប់ញ៉ាំបបរទៅ នឹងអាលបាន
ទៅរៀន»លោកយាយហ្វៀរ៉ា ស្រដីឡេីងប្រាប់ទៅចៅ
ប្រុសតែម្នាក់គត់ មុននឹងទម្លាក់ខ្លួនអង្គុយលេីសាឡុង
មេីលទូរទស្សន៍កំដរអារម្មណ៍និងភាពស្ងប់ស្ងាត់របស់គាត់។តាស្លាប់ចោល រស់នៅតែម្នាក់ឯងពិតជាកណ្ដោចកណ្ដែងខ្លាំងណាស់ តែក៏ល្អដែរ ដែល លោកហ្វៀរេសន៍
បញ្ជូន ថេយ៉ុង ឲ្យមករៀនបន្តនៅទីក្រុងសេអ៊ូល និង ឲ្យ
រស់នៅជាមួយគាត់គ្រាន់បានជាគ្នា តែ...ហ៊េីយ!មិនយូរ
ទៀតទេ យាយទៅលេងតានៅឋានសួគ៌ហេីយ។ថេយ៉ុង ងក់ក្បាល ដេីរទៅថេីបថ្ពាល់លោកយាយ
មួយខ្សឺត រួចដេីរទៅអង្គុយលេីកៅអីដេីម្បីស្រស់ស្រូប
អាហារពេលព្រឹកតែម្នាក់ឯង។
........
ម៉ោង3.30នាទីរសៀល
កំលោះតូច មកសំងំគូរគំនូររូបគ្រួសារហ្វ្រេដតន់ដានេសហ៍ នៅក្នុងហាងដែលជាកន្លែងធ្វើការ តាំងពីចេញសាកលវិទ្យាល័យម្ល៉េះ រហូតមកដល់ថ្មាលនេះ មិនគិតរកបាយរកទឹកអ្វីទេ គិតតែឈ្ងោកមុខ ដុសខាត់ផាត់ពណ៌ កែកុន រូបគំនូរឲ្យបានលឿនបំផុតតាមអ្វីដែលអាចធ្វើទៅ
បាន។«សួស្ដី»សំឡេងស្រួយស្រេះបន្លឺឡើង កាត់ផ្តាច់អារម្មណ៍ផ្ចិតផ្ចង់ឲ្យភ្ញាក់ព្រើត ដកភ្នែកចេញពីផ្ទាំងគំនូរ
បែរសម្លឹងទៅរកប្រភពនៃសំឡេង។«អូហ៍បាទ! ជម្រាបសួរលោកជំទាវ»កំលោះតូច ស្ទុះ
ងេីបពីកៅអី ឱនក្បាលគោរពលោកជំទាវ អារ៉ាយទែ ស្ទេីរ
ដល់ឥដ្ឋការ៉ូ ចំណែកពោះក៏ចាប់ផ្ដើមបុកផឹបៗ នៅមិនសុខ
បារម្ភពីបញ្ហាដែលខ្លួនបានបង្ក។