«ប៉ាមិនដកថយ/អូនមិនព្រមចាញ់!»លោកប៉ាក្មេកនិង
អនាគតកូនប្រសាបន្លឺសំឡេងឡេីងព្រមគ្នា រួចចែកផ្លូវគ្នាដេីរម្ខាងម្នាក់ចូលក្នុងសេតវិមាន ទុកឲ្យ លោកជំទាវអាន់ណា និង លោកប្រធានាធិបតី ងាកមេីលមុខគ្នារួចគ្រវី
ក្បាលហួសចិត្ត។«តឹងទ្រូងណាស់លោកអឺយ!»មកដល់បន្ទប់ទទួលភ្ញៀវតឹងទ្រូងគុណនឹងមួយរយដង ពេលឃេីញលោកប៉ានិង
មនុស្សរបស់ខ្លួនឈ្លោះគ្នាដណ្តើមតេឡេទូរទស្សន៍។«ចេញឲ្យឆ្ងាយ យេីងត្រូវការមេីលព័ត៌មាន!»
«តែខ្ញុំមកដល់មុន ជាអ្នកចុចបេីកទូរទស្សន៍មេីលមុន
បេីប៉ាក្មេកមិនសុខចិត្តទេ ដេីរចេញទៅ»អត់ខ្វល់ សំខាន់គេ
មកដល់មុន អ្នកបេីកទូរទស្សន៍មេីលមុន ធម្មតាមនុស្សមក
មុន ត្រូវតែមានសិទ្ធិធំជាងហេីយមិនអ៊ីចឹង?«សេតវិមានរបស់កូនយេីង! ទូរទស្សន៍កូនយេីង! យេីងជាឪពុក យេីងមានសិទ្ធិជាងឯងជាអ្នកដទៃ!»ជាឪពុក
ជាអ្នកផ្ដល់កំណើត ចិញ្ចឹមបីបាច់ រកប្រាក់ឲ្យសិក្សាតាំងពី
បឋមសិក្សារហូតចប់ថ្នាក់បណ្ឌិត ទេីបក្លាយទៅជាប្រធានាធិបតី សំអាងអីក្មេងទេីបកេីត ទេីបស្គាល់ ជុងហ្គុក បានប្រហែល១ឆ្នាំ លេងចរិតក្អេងក្អាងដល់ម្លឹង?«ហុឺ?អ្នកដទៃ?ណូៗលោកប៉ាក្មេក បេីច្រឡំអាច
មានប្រសាសន៍ម្ដងទៀតបានណា»អ្នកដទៃយ៉ាងម៉េច?
មនុស្សគេស្រឡាញ់គ្នាណាលោកប៉ា ថែមទាំងជិតរៀបការ
ឆាប់ៗនេះទៀតផង គ្រឿងក្នុងក៏សុីអស់ហើយ អ្នកដទៃយ៉ាងម៉េច?«ហេតុអី្វមនុស្សឯងមុខក្រាស់យ៉ាងនេះ?ឪពុកគេស្ដីថាឲ្យប៉ុណ្ណឹងហើយនៅត្រដរមករកកូនគេទៀត!»
«កូនលោកប៉ាជាអ្នកទៅតាមឲ្យខ្ញុំឲ្យមកវិញ លួងលោម អង្វរ សុំខ្ញុំជានាគ្នា មិនមែនខ្ញុំជាអ្នកចង់មក
វិញខ្លួនឯងទេ ចង់និយាយអ៊ីចឹង ហុឹស!»