Ep8: ឃ្លាន​ណាស់​ ចង់​ញ៉ាំបាយ​ជាមួយ​បង

5.8K 404 12
                                    

   ព្រឹក​ថ្ងៃថ្មី​...
      ជុងហ្គុក​ ក្រោក​តាំង​ពី​ព្រលឹម​ស្រាង​ៗ​ ដេីម្បី​លាយ
ទឹកក្ដៅ​ និង​ របស់​របរ​ប្រេីប្រាស់​ទុក​សម្រាប់​ ថេយ៉ុង​។
ពេលរួចរាល់​ ក៏​រៀបចំ​ងូតទឹក​ ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ តែង
ខ្លួន​យ៉ាង​ស្រស់​សង្ហា​ ឃេីញ​ថា​ទទួល​យកបាន​ ទេីប​ដេីរ
ទៅបី​អ្នក​គេង​ធ្វើ​មុខម៉ក់ៗនៅលេីពូក​យកទៅដាក់​ក្នុង​អាង
ទឹក​រួចចេញមកវិញ​ មុននឹងចេញមក​ ក៏មិនភ្លេច​ផ្ដែផ្ដាំ​ពាក្យ​
ពេចន៍​ខ្លះ​ៗ​ដែរ៖

     «ពេល​ងូតទឹក​ហើយ​ ​ហៅយេីងឮទេ?»
     «មិនឮ!»
     «ថេយ៍​!»
     «អឺឮហេីយ»ជុងហ្គុក​ អស់​សំណើច​ ដេីរចេញទៅ
ខាងក្រៅ​ អង្គុយ​លេង​ទូរស័ព្ទ​រង់ចាំ​ក្មេង​ឫកធំ​ខ្លះ។

      អូសចុះអូសឡេីង​ ក៏ប្រទះឃេីញ​ព័ត៌មាន​អំពី​ការ​ប្រកួត​
ប្រជែង​ការ​គូរ​គំនូរ​នៃវគ្គ​ផ្ដាច់ព្រ័ត្រ​។ អារម្មណ៍​ល្អៗ​ស្រាប់​
តែ​រលាយ​បាត់​អស់​ ជំនួស​មកវិញនូវ​ភាព​សោកស្ដាយ​
និង​ អាម៉ាស់​ ដែល​ខ្លួន​ឯង​ជា​ជញ្ជាំង​ឃាំង​ឃាត់​ដំណើរ​ជីវិត​
ដ៏​ស្រស់​បំព្រង​របស់​ក្មេង​ប្រុសមិនដឹង​ខ្យល់​អ្វី​ម្នាក់​ឲ្យ​ទទួល​
រង​ថ្មបាក់​ដ៏សែន​ធ្ងន់​។

     ចាយពេល​៣០នាទី​ កំលោះ​តូច​ ងូតទឹក​ ស្លៀកពាក់​
រួចរាល់​ជា​ស្រេច​ ទេីប​ហៅ​អ្នក​ខាងក្រៅឲ្យលេីកបីចេញ
ទៅដាក់​នៅមុខតុ​សំអាង​ បម្រុង​នឹង​ផ្លុំ​សក់​ តែ​ប្រុសខ្លះ
ស្នេី​ខ្លួន​ធ្វើ​ជំនួស​ទៅវិញ​។

     «ថ្ងៃនេះ​យេីងមាន​ភ្ញៀវ​ ថេយ៍​ធ្វើ​ខ្លួន​ឲ្យ​ល្អណា​
ចាត់​ទុកថា​យេីងសុំទៅចុះ»ជុងហ្គុក​ ទម្លាក់​ម៉ាស៊ីន​ផ្លុំ​
សក់ទៅលេីតុ​ ទម្លាក់​ចង្កា​​លេី​ស្មា​ស្ដេីង​សិចស៊ី​ កែវភ្នែក​
ខ្មៅងិល​សម្លឹង​មេីល​មនុស្ស​ស្រស់ស្អាត​ដូច​ទេវបុត្រ​
មិនដាក់​។

     ថេយ៉ុង​ មិនមាត់​ អង្គុយ​ស្ងៀម​ទ្រឹង​សម្លឹង​មេីលមុខ
សង្ហា​តាម​កញ្ចក់​។ បេះដូង​លោត​ឌឹបៗ​ ដៃជេីង​ត្រជាក់​ស្រេង​ខុស​ធម្មតា​ មុខក្ដៅភាយៗយ៉ាង​ចម្លែក​។ គេឈឺ
ឫ?

ប្រធានាធិបតី​ផ្ដាច់ការ​Where stories live. Discover now