#ទឹកភ្នែកប្រពន្ធជំនួស
#ភាគទី1ផាក់ មីនយ៉ុង នាងមានអាយុ២០ឆ្នាំ រូបសម្រស់ស្រស់ស្អាតគ្មានទាស់ត្រង់ណាទេ បបូរមាត់ពណ៍ផ្កាឈូកស្ដើក ភ្នែកមូលសមជាមួយទម្រង់មុខ ស្បែកស សក់វែងសមរូបសមរាង។ នាងគ្មានប៉ាម៉ាក់ទេ ត្រូវលោកផាក់និងប្រពន្ធគាត់ យកមកចិញ្ចឹមតាំងពីនាងនៅតូច។ គាត់យក មីនយ៉ុង មកចិញ្ចឹមព្រោះតែកូនស្រីគាត់ គ្មានអ្នកលេងជាមួយ អ៊ីចឹងហើយក៏យកនាងមក។
កូនស្រីលោកផាក់មានឈ្មោះ ផាក់ មីនជីយន្ត នាងត្រូវលោកផាក់ចាប់ឲ្យភ្ជាក់តាំងពីនាងមានអាយុ១០ឆ្នាំម្លេះ ហើយនាងត្រូវរៀបការនៅអាយុ២០នេះឯង។ នាងមិនចង់រៀបការទេ នាងមិនស្រលាញ់គូរដណ្ដឹងនាងទេ។ នាងស្អប់គេ ដោយសារតែគូរដណ្ដឹងនាងជាព្រាននារី ព៍ត័មានចេញរាល់ថ្ងៃ នាងខំប្រឆាំងជាមួយប៉ាម៉ាក់នាងយ៉ាងណាក៏គ្មានប្រសិទ្ធភាពដែរ។
គីម ថេយ៉ុងអាគីរ៉ាហាស៊ី ជាអ្នកជំនួញលំដាក់ប្រទេស ថែមទាំងសង្ហារទាក់ទាញទៀត នារីណាបានឃើញហើយដឹងតែធ្លាក់ក្នុងអន្លង់ស្នេហ៍គេដែរ។ គេត្រូវចាស់ទុំផ្សំផ្គុំតាំងពីអាយុ១៥ឆ្នាំមកម្លេះ។ មង្គលការគេក៏ជិតមកដល់ហើយ គេស្វែងរកផ្លូវកិច្ចណាស់ តែដូចជាគ្មានប្រសិទ្ធភាពសោះ។ គេគិតគ្រួសារលោកផាក់ ស្រលាញ់លុយគេហើយ ព្រោះគេធ្វើអ្វីក៏លោកផាក់លើកលែងឲ្យគេរហូត។
// ភូមិគ្រិះផាក់ //
" លោកម្ចាស់!!! មានរឿងហើយទាន!!! "
" មានរឿងអ្វីធំដុំមែនទេ ដាយយ៉ុន? "
" គឺ....អ្នកនាង..តូច..សម្លាប់ខ្លួន ស្លាប់ហើយ ទានប្រុស..! "
" ហាស! នាងថាយ៉ាងមិច!!! "
" កូនយន្ត!!! "
" អ្នកនាងមីនជីយន្ត ...! "
"បានអ្នកណារៀបការដោះបំណុលគេទៅ!!! "..........................................................
នៅក្នុងផ្ទះលោកផាក់ពេលនេះកំពុងតែចួបវិបាត់ធ្ងន់ធ្ងរ កូនស្រីតែម្នាក់របស់គាត់ត្រូវបាត់បង់ជីវិតទាំងវ័យក្មេងព្រោះតែមិនចង់រៀបការ ជាមួយមនុស្សដែលខ្លួនមិនបានស្រលាញ់។ នៅត្រឹមតែមួយសប្តាហ៍ទៀតលោកត្រូវរកកូនក្រមុំមកជំនួសកូនស្រីរបស់គាត់។ មួយសប្ភាហ៍ទៀត លោកក៏ត្រូវតែមានលុយ ១លានដុល្លារយកទៅដោះបំណុលធនាគារដែរ។ លោកស្រីផាក់ពិបាកចិត្តដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ឯលោកផាក់ គិតអីក៏មិនឃើញ។ បុណ្យសពកូនស្រីក៏មិនអាចធ្វើបានត្រូវបិទព៍ត័មាន មិនឲ្យចេញទៅក្រៅ។
ក្មេងស្រីដែលមាននាមជាកូនចិញ្ចឹមរបស់លោកស្រីផាក់ នាងកំពុងតែមើលអ្នកជាម្ដាយចិញ្ចឹម ដោយក្ដីបារម្ភ។
" ម៉ាក់ ញុំាបបរបន្តិតទៅណា...! "
" យើងញុំាមិនចូលទេ មីនយ៉ុង! "
" ម៉ាក់កុំបារម្ភអី! ខ្ញុំនឹងរៀបការជំនួស អ្នកតូច ជីយន្ត! "
" កូននិយាយពិតទេ!!! ម៉ាក់សប្បាយចិត្តណាស់! "
" ម៉ាក់ញុំាបបរសិនទៅណា! "
" ចាស! "
មីនយ៉ុង នាងដឹងថាវាមានហានិភ័យខ្លាំងណាស់ ដែលត្រូវរៀបការជាមួយនាយម្នាក់ហ្នឹង ព្រោះជីយន្ត តែងតែប្រាប់នាងពីបុរសម្នាក់ហ្នឹងមករហូត។ នាងមានតែទ្រាំរស់នៅជាមួយគេទៅ ដើម្បីសងគុណលោកផាក់ និងប្រពន្ធរបស់គាត់ដែលមានចំពោះនាងកន្លងមក។// ក្លឹបកម្សាន្ដ //
សំឡេងតន្រ្ដី ភ្លើងពណ៍ ស្រាដែលមានតម្លៃថ្លៃ បង្កើតបានជាបរិយាកាសមួយគួរឲ្យសប្បាយរីករាយ ដល់មនុស្សដែលមានទុក្ខកង្វល់បានធូរស្បើយ។
" នែ! អាថេ អាទិត្យការហើយ! ហេតុអ្វីមករកក្រៅទៀត? "
" មែនហើយ! គ្នាយល់ស្រមតាមជីមីន ឯងមិនគិតទុកកម្លាំងនៅជាមួយប្រពន្ធឯងទេឬ? "
" អាគុក! អាមីន! បិទមាត់!!! បើចង់ផឹកស្រាបន្ត! "
គេកំពុងតែពិបាកចិត្តរឿងហ្នឹងផង មករំលឹកទៀត។
" ឯងកុំពិបាកចិត្តអីសម្លាញ់! អ្នកណា ការមុនប្រពន្ធដើម អ្នកណាមកក្រោយ ប្រពន្ធចុង ...ហាស...! "
" អញយល់ស្រប អាមីន! ហាស........! "
ជីមីន និង ជុងគុក នាំគ្នាសើច ដោយធុញជាមួយពួកគេទាំងពីរពេក ថេយ៉ុងក៏បាននាំ នារីម្នាក់ដែលអង្គុយកក្បែរគេនោះ ចេញទៅបាត់ ទុកឲ្យ ជីមីន និង ជុងគុក អង្គុយផឹកតែពីរនាក់។// នៅក្នុងឡាន //
" ហេឡូ ហានណា "
" នេះបងក្បត់ខ្ញុំមែនទេ? "
" បងមិនក្បត់អូនទេ! បងធ្វើព្រោះវាជាបណ្ដាំចាស់ទុំ អូនក៏ដឹងថាបងស្រលាញ់តែអូនម្នាក់គត់! "
" ឲ្យតែពិត! អូនទៅកូរ៉េវិញអាទិត្យក្រោយហើយ! "
" បាទ! "
តឺត....សំឡសងបិទទូរសព្ទ
" ហ៊ឹម.........ចង់តែឆ្គួតទេអញ! "
" កុំពិបាកចិត្តអីបង....ចាំជូរី ជួយបងឲ្យបាត់ពិបាកចិត្តណា....! "
" មានតែជូរីទេ យល់ចិត្តបង! "
..........................................................សូមរងចាំអានភាគទី2ទាំងអស់គ្នាណា។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។