EP 24

1K 27 0
                                    

  
#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី24

#រឿងទឺកភ្នែកភរិយាជំនួស
#ភាគទី២៤

ក្រោយពេលបំបែកគ្នាហើយ មីនយ៉ុង ដើរចូលក្នុងបន្ទប់ធ្វើការវិញ។ លោកស្រីសុងហេ បានប្រើនាងឲ្យវាយឯកសារជាច្រើនច្បាប់ សុទ្ធតែភាសាអង់គ្លេស នាងត្រូវមើលមួយវាយមួយ ខ្លាចខុសត្រូវមាត់គាត់ទៀត។

លោកស្រីសុងហេ អង្គុយចាំឯកសារទាំងខឹង មីនយ៉ុង គេវាយតែមួយម៉ោងហើយបាត់ហើយ តែនាងវាយជិតពីរម៉ោងទៅហើយ មិនទាន់រួចមួយសន្លឹងផង។

“ មិនគួរណាលោកថេ យកនាងមកធ្វើការសោះ! ស្អីក៏មិនចេះដែរ!!! ”

“ ខ្ញុំសូមទោសផងលោកស្រី! ខ្ញុំនឹងវាយឲ្យលឿនជាងហ្នឹង! ”

“ បើក្រុមហ៊ុននេះមានបុគ្គលិក ដូចនាងតែពីរបីនាក់នោះ ច្បាស់ជារលាយហើយ! ”

នាងមិនតបអ្វីទេ ដោយសារវាជាការពិត នាងពិតជាអន់ណាស់ តែនាងក៏មិនចុះចាញ់ដែរ ។ លោកស្រី សុងហេ យកក្រដាសឯកសារមកវិញ ហើយក៏ហុចក្រដាស ហ្វុនភាសាអង់គ្លេសឲ្យនាង។

“ បើមិនចេះរៀនវាយតាមនេះទៅ! ”

នាងយកក្រដាស់នោះ ទៅរៀនវាយបន្ត ។

// ហ្វារីន //

ជុងគុក បានចេញទៅក្រៅបាត់ ដោយទុកឲ្យ ហ្វារីន នៅម្នាក់ឯងក្នុងខនដូរ។ នាងអង្គុយនៅរានហាលមុខខនដូរ មើលទៅទេសភាពរបស់ទីក្រុង ដែលនាងមិនធ្លាប់បានឃើញពីមុន។ នាងមើលទៅដូចជាសោកសៅណាស់ មុខមិនញញឹម កែវភ្នែកបង្កប់នូវភាពឈឺចាប់ និងឯកាបំផុត។

    ទូរសព្ទនាងក៏រោទ៍ឡើងមក ជាលេខម្ដាយនាង។ នាងបាត់ខ្លួនមួយអាទិត្យទៅហើយ ទើបតែខលមកនាង។ នាងតូចចុកទទួល ហើយបើកសំឡេងចោល ដាក់នៅក្បែរខ្លួនរបស់នាង។

“ មីកូនចង្រៃ! បាត់ទៅណាហា៎ រត់តាមប្រុសមែនទេ? បើទៅហើយកុំមកវិញឲ្យយើងឃើញមុខទៀត! នាងឯងហ៊ានណាស់ រត់ចេញពីផ្ទះ ទុកឲ្យយើងនេះត្រូវជួលគេឲ្យធ្វើការងារផ្ទះ អស់លុយមិនចេះតិច! ”

នាងញញឹមទាំងទឹកភ្នែក នេះគាត់ខឹងរឿងអត់អ្នកបម្រើគាត់មែនទេ ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now