#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី62
ទារកដែលកើតដោយការវះ ថែមទាំងមិនគ្រប់ខែទៀត ត្រូវបានគេយកទៅដាក់នៅក្នុងកែវ ដែលជួយបន្ថែមកម្តៅ រហូតអាចរឹងមាំ យកចេញមកខាងក្រៅបាន។
អ្នកជាប៉ា ឈរមើលកូនប្រុស ទាំងទឹកភ្នែកហូរ។ គេលើដៃអង្អែលផ្ទាំងកញ្ចក់ថ្លា រួចសម្លឹងមើលទៅទារកតូច ដែលគេងនៅក្នុងនោះ។
" ហ៊ឹក កូនប៉ា ! កូនប៉ា ! ! "
" ថេ! "
លោកស្រីហៅកូនប្រុស ដោយសំឡេងថ្នមៗជាទីបំផុត គាត់អាណិតគេណាស់។
" ម៉ាក់! មុខរបស់គេដូចខ្ញុំណាស់ម៉ាក់! ហ៊ឹក កូនប្រុសប៉ា! "
លោកស្រីគីម ស្ទើរតែគាំងបេះដូងទៅហើយ នៅពេលដែលបានឃើញ សភាពកូនប្រុសរបស់គាត់ ប្រែទេជាបែបនេះ។ គាត់ពិតជា អាណិតកូន អាណិតចៅ និងអាណិតកូនប្រសា គាត់ ។ នេះកម្មអីរបស់ពួកគេទៅ ទើបចួបរឿងវេទនាបែបនេះ។
ក្រោយពីឈរមើលកូនអស់ចិត្តហើយ គេក៏ត្រឡប់មកបន្ទប់សង្គ្រោះបន្ទាន់វិញ។ គ្រូពេទ្យផ្នែកវះកាត់ខួរក្បាល របស់ប្រពន្ធគេ ក៏បានចេញមកដូចគ្នា។ ការវះកាត់ ទទួលបានជោគជ័យប៉ុន្តែ នាងត្រូវគេងនៅក្នុងបន្ទប់ពិសេសមួយបព្រោះថាសុខភាពរបស់នាង នៅពេលនេះ គឺខ្សោយណាស់។ នាងត្រូវវះកាត់ដល់ទៅពីរកន្លែង ក្នុងរយៈពេលតែមួយ ហើយស្ថានភាពជំងឺ និងផ្លូវចិត្តនាងធ្ងន់ធ្ងរទៀត ដូច្នេះហើយគ្រូពេទ្យ បាននិយាយថា នាងអាចនឹងមិនដឹងខ្លួនក្នុងរយៈពេលវែង។
ថេយ៉ុង ស្ទើរតែ សន្លប់បាត់ស្មារតីពេលទទួលបានដំណឹងនេះ ភរិយារបស់គេ មិនអាចបើកភ្នែកឃើញមុខកូនរបស់ពួកគេ នៅពេលនេះបានទេ។ អារម្មណ៍មួយនេះ ពិតជាពិបាកទទួលយកណាស់ នេះជាបាបកម្មអីរបស់គេទៅ។
ថេយ៉ុង ឈរសម្លឹងមើលភរិយា ពីខាងក្រៅ មុខមាត់ខ្លួនប្រាណរបស់នាង ពោរពេញទៅដោយឧបករណ៍ពេទ្យ ហើយត្រូវគេងក្នុងបន្ទប់ពិសេសម្នាក់ឯងទៀត។ គេក៏មិនអាចចូលទៅក្នុងនោះទេ បានត្រឹមតែឈរមើលពីខាងក្រៅ និងផ្ដល់កម្លាំងចិត្តឲ្យនាងពីអ្វីក្រៅទៅតែប៉ុណ្ណោះ។
ВЫ ЧИТАЕТЕ
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Документальная прозаនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។
