#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី២១ពួកគេបន្តផឹករហូតដល់ម៉ោង១២យប់ ទើបនាំគ្នាឈប់ចែកផ្លូវទៅផ្ទះរាងខ្លួន។ ជុងគុក មិនសូវហ៊ានផឹកប៉ុន្មានទេ ព្រោះគេមានរឿងនៅខនដូរ ត្រូវដោះស្រាយទើប និយាយច្រើនជាងផឹក។ នាយឈប់ឡាន ដើរឡើងទៅខាងលើទាំងញញឹម គេចង់ឃើញមុខនាងណាស់ ស្អាតកម្រិតណាទៅណ៎។ នាងប្រហែលជា សាច់ស ទ្រូងធំ រាងខ្ពស់ហើយមើលទៅ ។ គេបើកទ្វារ ចុកបើកភ្លើង ចូលទៅខាងក្នុង ដើរសំដៅទៅបន្ទប់គេង ទ្វារត្រូវបានបើក នាយរំភើបចិត្តណាស់ ចុកបើកភ្លើង ក៏បានឃើញនារី ដៃ ជើង តូចៗ គេងនៅលើគ្រែរបស់គេ។
“ នេះឬស្រីស្អាត របស់ឯងនោះ អាជេក! ចាំមើលណាឯង! ”
គេទាញទូរសព្ទ ខលទៅ ជេកដែលជាកូនចៅជំនិតរបស់គេ ទាំងក្ដៅចិត្ត រាងឲ្យដូចកូនក្មេង ហើយមកនិយាយប្រាប់គេថាស្អាត។
( ហេឡូ ចៅហ្វាយ ! )
( ហេតុអ្វីក៏ឯកុហកយើងហា៎? )
( ចៅហ្វាយមានបានមើលមុខគេនៅ? )
( នៅ! តែយើងមើលពីក្រោយរួចហើយ! )
( ខ្ញុំនិយាយត្រង់មួយចុះ! ខ្ញុំមើលចៅហ្វាយពីក្រោយ ដូចដំរី តែមើលពីមុខដូចទន្សាយ! )
( អាជេក!!! )
( មើលមុខនាងឲ្យចំ ហើយចាំចៅហ្វាយមកជេអាជេក! អាជេក ងងុយគេងណាស់! )
ជុងគុក បិទទូរសព្ទ ហើយដើរទៅមើលមុខរបស់នាងម្ដង គេបើកភ្នែកធំៗ មុខនាងតូចសរលង រូបរាងពីខាងមុខ ខុសពីខាងក្រោយខុសគ្នាដាច់ មុខនាង cute គួរឲ្យស្រលាញ់ណាស់។
“ ខ្ញុំលើកលែងឲ្យនាងក៏បានដែរ ក្មេងតូច! អេ..តែនាងឈ្មោះអ្វីទៅ? ”
គេទាញទូរសព្ទខលទៅ ជេកម្ដងទៀត។
( ចៅហ្វាយមិនពេញចិត្តទេមែនទេ? បើមិនពេញចិត្តចាំ អាជេកទៅយកមកធ្វើប្រពន្ធក៏បានដែរ! )( បែកក្បាលអត់ដឹងអ្នកវៃឥឡូវហើយឯង! )
( ចុះចៅចង់យ៉ាងមិចទៀតចុះ? )
( នាងឈ្មោះអី? )
( កាង ហ្វារីន ! កូនស្រីថៅកែរោងចក្រត្រីខ! នាងបានលួចប៉ាម៉ាក់ ដើរលេងទើបគ្មានលុយឲ្យ! ចៅហ្វាយច្បាស់ទេប៉ុណ្ណឹង? )
VOCÊ ESTÁ LENDO
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Não Ficçãoនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។