#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី២៦ក្រោយពីសម្រាក់បានយូរបន្តិចហើយ មីនយ៉ុង ក៏ដឹងខ្លួនឡើងវិញ នាងបើកភ្នែកតិចៗសម្លឹងមើលជុំវិញបន្ទប់ ដែលមានការតុបតែងប្លែកភ្នែកមែន ក្នុងបន្ទប់សុទ្ធតែផ្កា និងកូនរក្ខជាតិតូចៗ។ នាងចុះពីលើគ្រែ ដើរចេញមកខាងក្រៅក៏បានឮសំឡេងមនុស្សកំពុងតែនិយាយនៅក្នុងបន្ទប់មួយទៀត។ នាងតូចដើរទៅជិតនោះ ហើយស្ដាប់សំឡេងទៅដូចជាធ្លាប់ស្គាល់ នាងក៏សម្រេចចិត្តបើកទ្វារនោះ ក៏បានឃើញ ស៊ូហ្គា កំពុងតែឲ្យចំណី យ៉ុនតាន។ ( មេនាំភ្លើង ) នាងត្រេកអរណាស់ រត់ចូលលើ យ៉ុងតានមកឱបតែម្ដង។
ស៊ូហ្គា ញញឹមពេលបានជួយកូនឆ្កែនាងម្ដងទៀត វាជាឱកាសល្អដែលអាចចូលជិតនាងបាន ត្រឹមអ្នកជិតដិតក៏អស់ចិត្តដែរ ។ នាងតូច ងាក់មកមើលមុខ ស៊ូហ្គា ឱនគោរពអរគុណគេ លើកទីពីរហើយ នាងពិតជាខ្លាចចិត្តគេណាស់ នៅជួយនាងទៀត ។
“ ខ្ញុំអរគុណលោកហើយ! បើមិនមានលោកទេ ខ្ញុំនឹងយ៉ុងតាន ច្បាស់ជាយ៉ាប់មិនខានទេ! ”
“ មិនអីទេ! ខ្ញុំឃើញគេចៃដន្យទេ ក៏យកគេមកតែម្ដងទៅ! ”
“ ពិតជាអរគុណលោកណាស់! ”
“ អូ! អ្នកនាងញុំាបបរសិនទៅណា...ខ្ញុំបានធ្វើទុកឲ្យអ្នកនាងនៅក្នុងបន្ទប់នោះ! ”
“ ខ្ញុំមិនរំខានលោកច្រើនទេ! ខ្ញុំសុំលោកទៅវិញហើយ ខ្លាចស្វាមីខ្ញុំមកមិនឃើញ! ”
នាងកុហកគេ ដើម្បីកិច្ចខ្លួនកុំឲ្យស្និតស្នានលើសនឹងទៀត ត្រឹមប៉ុណ្ណឹងនាងពិបាកចចិត្តទៅ បើស្វាមីដឹងនាងច្បាស់ជាត្រូវមិនខានទេ។
“ ខ្ញុំខំធ្វើឲ្យអ្នកនាងជាមនុស្សទីមួយផង សាកបន្តិចទៅណា...! ខ្ញុំទៅយកឲ្យ! ”
គេដើរចេញទៅបាត់ នាងតូចដកដង្ហើមធំ ពិបាកចិត្តដែលមិនអាចបដិសេធគេបាន។
“ ឆឺស...ឆឺស...! នែ៎! កូនសម្លាញ់ បញ្ចេញឥទ្ធិពលលឿនម្លេះហា៎? ”
នាងក្រដាស ដោយសារឆាញ់រោមរបស់យ៉ុងតាន នាងញីវាឡើងក្រហម។ ស៊ូហ្គា បើកទ្វារចូលមកជាមួយបបរមួយចានធំដែលគេទុកឲ្យនាងមុនហ្នឹង។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។