#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១៣
នៅក្នុងតំបន់ផ្សារទំនើប ដែលមានហាងប្រេនល្បីជាច្រើន រួមទាំងអគ្គារខ្ពស់នៅកណ្ដាលទីក្រុងឌូប៉ៃ អ្នកដែលមកលេងទីកន្លែងហ្នឹងសុទ្ធតែជាអ្នកមានទ្រព្យច្រើន។ មីនយ៉ុង ដើរមអគារទាំងនោះទាំងរំភើបក្នុងចិត្ត ថេយ៉ុង បានថតរូប មីនយ៉ុង ជាច្រើនសន្លឹកនៅក្នុងទូរសព្ទរបស់គេ ទុកផ្ញើឲ្យ ម៉ាក់របស់គេមើល ។ ហាន់ណា ដើរចូលក្នុងហាងសម្លៀកបំពាក់ ប្រេន អិលវី ដែលជាប្រេនល្បី តម្លៃវិញខ្ពស់កប់ពពក។ នាងដើរមើលម៉ូតសម្លៀកបំពាក់ រួមទាំងកាបូបថ្មីៗ ដែលគេទើបយកមកតាំង។ មីនយ៉ុង ដើរតាមពីក្រោយពួកគេជាមួយ យ៉ុងតាន នាងបានឃើញ កាបូបដៃមួយវា ស្អាតណាស់។ មីនយ៉ុង ដើរទៅមើលឲ្យជិត វាស្រស់ស្អាតណាស់ តែនាងប្រហែលជាគ្មានវាសនា បានកាន់វាទេ បានត្រឹមឃើញក៏អស់ចិត្តដែរ។ ពេលនាងកំពុងតែភ្លឹងជាមួយកាបូប បុគ្គលិករបស់ហាង ក៏បានមកសួរនាង មីនយ៉ុង ក៏ក្រវីក្បាល ហើយរត់ទៅតាម ថេយ៉ុងវិញ។ សកម្មភាព នាងមុនហ្នឹង ថេយ៉ុង បានឃើញច្បាស់ណាស់ គេក៏លួចសង្ស័យដែរ នាងជាកូនស្រីតែម្នាក់របស់លោកផាក សម្បត្តិត្រឹមកាបូបប្រេន តម្លៃត្រឹមតែប៉ុន្មានពាន់ដុល្លារសោះ ហេតុអ្វីនាងមិនហ៊ានទិញ? គេធ្វើជាមិនចាប់អារម្មណ៍ជាមួយនាង ហើយជួយរើសសម្លៀកបំពាក់ឲ្យហាន់ណាវិញ។
នាងសម្លឹងមើលពួកគេទាំងពីរដោយក្រសែភ្នែកបែបអន់ចិត្តជាមួយ ថេយ៉ុង តែនាងមានសិទ្ធិអីទៅចូលជិតគេទៅ នាងលើកយ៉ុងតានមកអោប ដើម្បីបំន្លាប់អារម្មណ៍ដែលឈឺចាប់ក្នុងទ្រូងខាងឆ្វេងរបស់នាង។ ក្រោយពីរើសបានរបស់ត្រូវចិត្តហើយ ថេយ៉ុង យកទៅគិតលុយ ។
មីនយ៉ុង ឈរនៅជិតនោះ នាងបើកភ្នែកធំៗ ដោយសារតែ ថេយ៉ុង ចំណាយអស់ដល់ទៅ ១០ ម៉ឺន ដុល្លារ សម្រាប់អីវ៉ាន់របស់ ហាន់ណា។ នាងពិតជាស្លុតចិត្តណាស់ ស្វាមីនាងចំណាយអស់ ១០ម៉ឺនដុល្លារ ទៅលើសម្លៀកបំពាក់ កាបូប ស្បែងជើង មនុស្សស្រី ទាំងដែលនាងជាប្រពន្ធ មិនហ៊ានចាយលុយអស់មួយរយដុល្លារក្នុងមួយខែផង។
ពួកគេទាំងបីនាក់ចេញពីហាងអិលវី ក៏បន្តទៅហាងមួយទៀត មីនយ៉ុង ស្ទើរតែស្ទះទ្រូងស្លាប់ទៅហើយ ចង់និយាយអីក៏មិនបាន ហាន់ណា កាត់រហូត នាងក៏លែងខ្វល់ ដើរតាមគេដូចស្រមោចអ៊ីចឹង។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។
