EP 17

1.1K 32 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១៧

 
  នេះជារឿងចៃដន្យឬជាព្រហ្មលិខិតទៅ ព្រឹកមិញ នាងបានឃើញគេបិទប្រកាសរើសបុគ្គលិក នៅមុខរបងផ្ទះ ហើយពេលដែលមកសម្ភាសន៍ បែរជាត្រូវសម្ភាសន៍ជាមួយមនុស្សប្រុសដែលមានងារជាស្វាមីទៅវិញ។ នាងលួចឆ្ងាល់ក្នុងចិត្តដែរ សុំគេធ្វើការ គេមិនហាម ពេលចេញមកខាងក្រៅក៏បានឃើញក្រដាសរើសបុគ្គលិក ហើយមកដល់ទីនេះ នៅបានលេខរៀងមុនគេទៀត ឬមួយគេជួយនាងទេដឹង មីនយ៉ុង លួចញញឹមក្នុងចិត្ត។ ទោះបីគេធ្វើមិនខ្វល់ជាមួយនាង តែក៏ចេះជួយនាងដែរ ។
  “ នៅឈរយូរទៀតទេ? យើងមានការងារច្រើនណាស់ត្រូវធ្វើ! ”
  “ ចាស...លោក! ”
  នាងដើរសំដៅទៅតុធ្វើការ ហើយអង្គុយនៅកៅអីដែលទល់មុខរាងក្រាសនោះ នាងសម្លឹងមុខស្វាមី ទាំងញញឹមក្នុងចិត្ត ពេលដែលបានមើលមុខគេចំបែបនេះពិតជាសង្ហារណាស់។ នាងក៏មិនចម្លែចចិត្តទៀតទេ ដែលនារីគ្រប់រូបប្រាថ្នាគេជាស្វាមីនោះ ទាំងសង្ហារ ទាំងមានទ្រព្យ សមត្ថភាពវិញកាន់តែខ្លាំង។
  “ នាងស្គាល់ខ្ញុំហ៊ុនខ្ញុំទេ? ”
  “ ចាស...ខ្ញុំ..ស្គាល់ទីនេះជា ម៉លសម្រាប់លក់ផលិតផលដែលនាំចូលពីប្រទេសលោកខាងលិច និងប្រទេសអាមេរិច! ”
  “ ហេតុអ្វីចង់មកធ្វើការទីនេះ? ”
  “ ខ្ញុំ..ចង់ បានបទពិសោធន៍ពីការលក់នៅទីនេះ! ”
  “ នាងនិយាយកុហក! ”
  “ ខ្ញុំត្រូវការចំណូល ជួយខ្លួនឯងដោយមិនពឹងប៉ាម៉ាក់ ឬស្វាមី!!! ”
  ថេយ៉ុង ញញឹមតិចៗ នាងនៅតែលាក់បាំងគេពីការពិតដដែល ជាកូនស្រី ម្ចាស់ក្រុមហ៊ុនអចនទ្រព្យល្បីឈ្មោះនៅកូរ៉េមួយទាំងមូល មកធ្វើការក្រុមហ៊ុនអ្នកផ្សេង នៅមានរឿងឈប់រៀនពាក់កណ្ដាលទីទៀត។ គេត្រូវដឹងការពិតឲ្យបាន នាងរៀបការជាមួយគេព្រោះអ្វី។
  “ ចុះនាងមានជំនាញអី សមជាមួយក្រុមហ៊ុនរបស់ខ្ញុំ ក្នុងរើសយកនាងនោះ? ”
  នាងអោនមុខចុះបន្តិច រៀនមិនចប់ ភាសាមិនចេះ ទំនាក់ទំនងក៏អាន ឲ្យនាងឆ្លើយជាមួយគេយ៉ាងមិចទៅ។
  “ ខ្ញុំមានការតាំងចិត្ត! ទោះបីខ្ញុំរៀនមិនចប់ ភាសាខ្ញុំមិនចេះ តែខ្ញុំសន្យាថា ខ្ញុំនឹងបំពេញការងារនេះឲ្យបានល្អបំផុត! ”
  “ នាងដឹងទេថា ក្រុមហ៊ុននេះ គេប្រើភាសាអង់គ្លេសច្រើនជាងកូរ៉េ! ”
  “ ចាស! ”
  “ នាងជាកូនស្រីតែម្នាក់របស់លោកផាក គួរតែឆ្លាត និងរៀនបានខ្ពស់ជាងនេះ! ”
  “ លោកកុំថាឲ្យប៉ាខ្ញុំអី! ខ្ញុំទេដែលខ្ជិលរៀនខ្លួនឯង! ”
  រាងក្រាសមើលទៅមុខនាងដែលគិតតែពីទម្លាក់ភ្នែកចុះនោះ នាងមិនសមជាមនុស្សកិច្ចសាលាទេ ថែមទាំងជាសិស្សអាហារូបករណ៍ នៅក្នុងសាលាល្អទៀត។
  “ ខ្ញុំទទួលនាង ឲ្យធ្វើការក្នុង ផ្នែកគម្រោងទីផ្សារ ជាជំនួយការរបស់ លោកស្រី ជុង សុងហេ ដែលជាប្រធានផ្នែកនេះ! អូ...នៅមានរៀងមួយទៀត នាងត្រូវចេះភាសាអង់គ្លេសជាដាច់ខាន! ”
  “ តែលោក..ខ្ញុំមិនមានពេលសម្រាប់រៀនទេ! ”
  “ មុននេះនាងប្រាប់ខ្ញុំថា នាងមានការតាំងចិត្តនោះអី! ”
  “ ចាសខ្ញុំរៀនក៏បានដែរ..! ”
  “ នាងចេញមកអ៊ីចឹង! ចុះយ៉ុងតានរបស់ខ្ញុំនោះ? ”
  “ ខ្ញុំរៀបចំឲ្យគេរួចហើយ! ”
  “ បើគេមានរឿងអីនាងក៏មិនរួចខ្លួនដែរ! បន្តិចទៀតលោកស្រី សុងហេ មកនាំនាងទៅមើលកន្លែងធ្វើការហើយ! ”
  “ ចាស! ”
  // តុក....តុក ...//
  ថេយ៉ុង ក៏បានអនុញ្ញាតឲ្យអ្នកគោះទ្វារចូលមក ទ្វារក៏បានបើកជា លោកស្រី សុងហេ ដែលមកទទួល មីនយ៉ុង ។ នាងតូចងើបអោនគោរព គាត់ ជាការគួរសម។ នៅក្នុងក្រុមហ៊ុននេះ នរណា ក៏ខ្លាចគាត់ដែរ ល្បីរហូតដល់ម៉ល បើសិនជា លោកស្រីចុះត្រួតពិនិត្យនោះ ម្នាក់ៗភ័យចង់ដាច់ខ្យល់។ ថេយ៉ុង ដឹងថា លោកស្រីសុងហេជាមនុស្សតឹងរឹងបំផុត គេក៏ចង់ដឹងដែរ ថានាងពូកែទ្រាំកម្រិតណាទៅ។
  “ សូមគោរពលោកនាយក! ”
  “ ខ្ញុំផ្ញើលោកស្រីឲ្យជួយបង្រៀនការងារដល់ក្មេងតូចម្នាក់នេះផង! នាងក៏ជាជំនួយការថ្មីរបស់លោកស្រីដែរ! ”
  “ អត់បញ្ហាទេលោកនាយក! នាងមកតាមខ្ញុំមក! ”
  មីនយ៉ុង និង លោកស្រីសុងហេ អោនគោរពលា ថេយ៉ុង ហើយក៏ចេញមកខាងក្រៅទាំងពីរនាក់។
  “ សំណាងល្អណា ប្រពន្ធស្របច្បាប់! ”
 
  // មីនយ៉ុង //

មីនយ៉ុង ដើរតាមលោកស្រីរហូតមកដល់បន្ទប់មួយ នៅមិនឆ្ងាយពីថេយ៉ុងប៉ុន្មានទេ នៅក្នុងបន្ទប់ គ្មានការតុបតែងអ្វីទាំងអស់ ត្រូវបានលាបពណ៍សសុទ្ធ នាងពិតជាចម្លែចក្នុងចិត្តណាស់ គាត់ជាមនុស្ស សមតែមន្ទប់មានពណ៍ស្រស់ជាងនេះ។
  “ នាងអង្គុយចុះមកខ្ញុំប្រាប់នាងពីអ្វីដែលនាងត្រូវធ្វើនៅទីនេះ! ”
  “ ចាស! ”
  មីនយ៉ុង អង្គុយទល់មុខគាត់ មុនដំបូងមិនសូវភ័យទេ តែឥឡូវក៏មានអារម្មណ៍ភ័យតិចដែរ។
  “ នៅទីនេះ មិនមានផលិតផលរបស់អាស៊ីយ៍ទេ នាងត្រូវរៀនភាសាឲ្យចេះល្អបង្គួរក្នុងរយៈពេលបីខែ! ហាមយឺតម៉ោង ហាមទុកការងារចោល ឬនៅសល់ដល់ថ្ងៃស្អេក! មួយទៀតការស្លៀកពាក់ត្រូវតែមានស្ថង់ដារជា អ្នកធ្វើការ មិនមែនស្លៀករ៉ូបមាកបង្អួតរាងទេ! ”
  “ ចាសលោកស្រី! ”
  “ ខាងយើងមានម៉ោងរៀនភាសា ដល់នាង នៅម៉ោង ៦ កន្លះ ដល់ម៉ោង ៨ កន្លះ! ម៉ោង៩ នាងចូលធ្វើការ ចេញញុំាបាយ ម៉ោង១២ ចូលម៉ោង ២ ចេញម៉ោង ៦ ល្ងាច! ”
  “ ចាសលោកស្រី! ”
  “ ប្រាក់ខែរបស់នាង បានមួយខែ ១លានវ៉ុន! ”
  មួយខែមួយលានវ៉ុន នាងបើកភ្នែកធំៗ ហេតុអ្វីក៏ឲ្យនាងខ្ពស់យ៉ាងនេះ?
  “ តែនាងត្រូវធ្វើកម្រោងទីផ្សារជាមួយខ្ញុំ ហើយរឿងនេះវាមិនស្រួលនោះទេ! លុយកាន់តែច្រើន ការងារនាងក៏ធ្ងន់ដែរ! ”
  “ ចាសលោកស្រីខ្ញុំយល់ហើយ! ខ្ញុំចាប់ផ្ដើមពេលណាដែល? ”
  “ ថ្ងៃស្អែកម៉ោង៦កន្លះ! ”
  “ ចាសលោកស្រី! ”
  “ អស់ហើយ នាងអាចទៅត្រៀមខ្លួន ហើយរៀបចំសម្លៀកបំពាក់ឲ្យស្អាតផង បើមិនអ៊ីចឹងទេ នាងមិនអាចចូលក្នុងបន្ទប់នេះបានទេ! ”
  “ ចាសលោកស្រី! ”
  នាងអោនគោរពគាត់ មុននឹងចេញមកវិញ។ នាងច្បាស់ជាកម្មក្រាសហើយ ដែលត្រូវអង្គុយធ្វើការរួមបន្ទប់ជាមួយបិសាចខ្លា ប្រចាំក្រុមហ៊ុននេះ។
..................................................

សូមរង់ចាំអានភាគថ្មីនៅថ្ងៃស្អែកណា។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now