ep 39

1.1K 22 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី39

   
      ជីមីន ត្រូវបានគ្រូពេទ្យនាំចូលក្នុងបន្ទប់ សង្រ្គោះបន្ទាន់ ដោយប្រើរយៈពេលយូរគួរសមដែរ ក្នុងការវះកាត់យកដែកដែលបុកជាឆ្មារគេនោះចេញ។ ឈាមក៏វៗបន្តហូររហូត មុខគេឡើងស្លេច គ្រូពេទ្យបានបញ្ចូលឈាមទៀត តែឈាមប្រភេទនោះ មានមិនគ្រប់ទេ ទើបចេញមករកជំនួយ ពីខាងក្រៅ។

" អ្នកនាង! ពួកយើងត្រូវការឈាមប្រភេទ A ជាបន្ទាន់! "

" ខ្ញុំមានឈាមប្រភេទនេះ! "

" ល្អណាស់! អ្នកនាងសូមមកតាមខ្ញុំមក! "

ជីយន្ដ បានទៅតាមគ្រូពេទ្យ ចូលក្នុងបន្ទប់បូមឈាម បានចំនួនពីប្លោក។ នាងត្រូវបានគ្រូពេទ្យ ឲ្យគេងសម្រាក់មួយសន្ទុះសិន បានអនុញ្ញាតមកកន្លែងដើមវិញ។

គ្រូពេទ្យ ប្រញាប់យកឈាមនោះទៅ សម្លាប់មេរោគ ហើយបានយកមកបញ្ចូលឲ្យ ជីមីន ដែលកំពុងតែវះកាត់នោះ។

ទម្រាំតែបានបញ្ចូលឈាមទៅឲ្យ ជីមីន ឈាមគេស្ទើរតែលែងនៅសល់ពីខ្លួនទៅហើយ។ គ្រូពេទ្យ ពិតជាខិតខំណាស់ ដែកនោះពិតជាមុតជ្រៅណាស់ រហូតប្រេះឆ្អឹងឆ្មារនោះទៀត។

អស់រយះពេលជាយូរ គ្រូពេទ្យ ចេញមកវិញ ដោយទឹកមុខហត់ណើយជាខ្លាំង។ ជីយន្ដ ងើបទៅសួរគ្រួពេទ្យ ទាំងភ័យព្រួយក្នុងចិត្ត។

"  លោកគ្រូពេទ្យ! ជីមីន យ៉ាងម៉េចទៅហើយ? "

" គេលែងអីហើយ ពួកយើងកំពុងតែបញ្ជូនគេទៅបន្ទប់ ធម្មតាហើយ! អ្នកនាងអាចទៅមើលគេនៅទីនោះបានណា! "

" ចាស៎! បន្ទប់ណាដែលលោកគ្រូពេទ្យ? "

" បន្ទប់ 112 ជាប់ទី5 ! "

" ចាស៎! ខ្ញុំអរគុណណាស់លោកគ្រូពេទ្យ! "

" មិនអីទេបាទ! អ្នកនាងទៅមើលចុះ បន្តិចទៀត មានគេទៅសួរព័ត៌មានផ្ទាល់ខ្លួនគាត់ហើយ! "

" ចាស៎! "

គ្រូពេទ្យ ក៏ដើរចេញទៅ នាងប្រញាប់ចូលក្នុងជណ្ដើរយន្ដ ឡើងទៅជាន់ទី5។

ជីមីន ក្រោយពីវះកាត់រួច គ្រូពេទ្យបាននាំគេ តាមទ្វារមួយទៀត សម្រាប់បញ្ជូន អ្នកជំងឺទៅបន្ទប់ ក្រោយពីវះកាត់រួច។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now