EP 29

1K 28 1
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី២៩


ព្រះអាទិត្យរះបញ្ចេញរស្មី រាងតូចងើបពីគេងតែងខ្លួន ទៅលេងជាមួយលោកប៉ាចិញ្ចឹមជាទីស្រលាញ់របស់នាងនៅព្រឹកនេះ។ តាំងពីរៀបការបែកផ្ទះមក នាងមិនដែលបានទៅលេងគាត់ទាំងពីរទេ ។ ក្រោយពីរៀបចំខ្លួនហើយ នាងបិទទ្វារទុក យ៉ុងតាន នៅក្នុងបន្ទប់ បើយកទៅតាម លោកផាក់ប្រាកដជាស្ដីឲ្យមិនខាន នាងប្រតិកម្មរោមសត្វ។

ចុះមក ដើរទៅផ្ទះបាយរកអាហារពេលព្រឹកញុំា។ អង្គុយញុំាសុខៗក៏នឹកដល់ស្វាមី យប់មិញគេមិនបានមកផ្ទះទេ ប្រហែលជាទៅគេងជាមួយសង្សាររបស់គេហើយមើលទៅ។ នាងខំញុំាឲ្យឆាប់រួច នឹងបានប្រញាប់ទៅ ឆាប់មកវិញមើលយ៉ុងតាន ។ ញុំារួចចេញមកដល់របងផ្ទះ ឡានថេយ៉ុង ក៏បានមកដល់ដែរ។ នាងបើកទ្វាររបងឲ្យឡានចូល រួចហើយនាងរត់តាមឡានរបស់ ថេយ៉ុង ក្នុងបំណងហៅគេទៅផ្ទះលោកផាក់ជាមួយគ្នា។

“ លោក! ទំនេរទេ? ”

“ មិនទំនេរទេ! យ៉ាងមិច? ”

“ គ្មានអ្វីទេ! ខ្ញុំគ្រាន់តែចង់ហៅលោកទៅលេងផ្ទះលោកប៉ាជាមួយគ្នា! ”

“ យើងអត់ទៅជាន់ផ្ទះហ្នឹងទេ! ”

គេនិយាយចប់ធ្វើចូលក្នុងផ្ទះធ្វើប្រងើយ នាងជាប្រពន្ធបានត្រឹមអន់ចិត្ត។

នាងដើរមកឡើងឡានក្រុង ឡានរបស់ ស៊ូហ្គា មកពីក្រោយជាមួយ ហ្វារីយ៉ា ។ ឡានរបស់ ស៊ូហ្គា ក៏ឈប់ ហ្វារីយ៉ា ចុះមកគោរពនាងទាំងញញឹម។

“ បងស្រី! ខ្ញុំកំពុងចង់ចួបបងស្រីផង ឥឡូវបានចួបល្មម! ខ្ញុំចង់អញ្ចើញបងស្រីទៅចូលរួមមង្គលការរបស់ខ្ញុំនៅអាទិត្យក្រោយនេះ! ”

“ អាទិត្យក្រោយ! ជូនពរអូនមានសុភមង្គលណា...! ”

“ ចាសបងស្រី! នេះជាធៀបរបស់ខ្ញុំបងអាច មើលប្លង់នៅខាងក្រោយបាន! ”

“ ចាសអរគុណ! ”

“ កុំភ្លេចអញ្ចើញស្វាមីបងទៅផងណា! ខ្ញុំទៅសិនហើយបងស្រី! ”

នាងរត់ចូលឡាន គូរដណ្ដឹងបាត់ទៅ ស៊ូហ្គា ក៏បានចេញឡាន។ នេះបើគ្មានហ្វារីយ៉ាទេ គេប្រហែលជាអាចជូននាងបានទៀតហើយ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now