រឿង ទឹកភ្នែកភរិយាជំនួស ភាគទី2

1.5K 51 1
                                        

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី២

// អាពាហ៍ពិពាហ៍ //

វាពិតជាលឿនណាស់ ថ្ងៃមង្គលការបស់ គីម ថេយ៉ុង អាគីរ៉ាហាស៊ី និង ផាក់ មីនយ៉ុង ក៏បានមកដល់ ទាំងដែលកូនកំលោះមិនសូវពេញចិត្តនឹងមង្គលការនេះសោះ។ តែដំណាក់កាលនេះទៅហើយ មានតែទ្រាំឲ្យចប់សិនទៅ បើសិនរត់ដូចជាគេកំសាកពេក ។ នៅក្នុងផ្ទះវិហារ កូនកំលោះកំពុង តែរៀបបំពាក់ចិញ្ចៀនឲ្យ កូនក្រមុំ ស្រាប់តែមានភ្ញៀវដែលមិនបានអញ្ចើញ ក៏បានមកចូលរួមដែរ។ នាងពាក់រ៉ូបស ដូចជាកូនក្រមុះដែរ ថែមទាំងមានបាច់ផ្កាមួយបាច់ទៀត។

“  ហាន់ណា....! ”

ថេយ៉ុង ពោលតិចៗ គេមានសង្ឃឹមហើយ បើហាន់ណាមករញ៉េរញ៉ៃមង្គលការ នោះប៉ាម៉ាក់គេ ក៏មិនអាចបង្ខំទៀតបានដែរ។ គេទុកចឹញ្ចៀនវិញ ហើយរត់មករកហាន់ណា ភ្ញៀវនាំគ្នា ជ្រួលប្របល់គ្រប់គ្នា។ មីនយ៉ុង ឈរនៅជិតលោកអាចារ្យទាំងខ្មាស់ភ្ញៀវដែលបានចូលរួម នាងកាន់បាច់ផ្កាទាំងឱនមុខចុះ។

“ ថេ! កូនធ្វើស្អីហ្នឹង!!! ”

ថេយ៉ុង លែងពីការឱបជាមួយ ហាន់ណា ព្រោះត្រូវលោកគីម មកស្ដីឲ្យ។

“ នេះជាចរឹកអ្នកជំនួញរបស់កូនមែនទេ! ”

“ កូនអត់ស្រលាញ់នាងទេ! កូនស្រលាញ់ហាន់ណា...! នាងជាសង្សាររបស់កូន! កូនស្រលាញ់នាង មិនស្រលាញ់ស្រីម្នាក់ហ្នឹងទេ! ”

“ បើកកូនមិនរៀបការជាមួយនាងទេ...! ប៉ានឹងកាត់កាលឯងចោល...!!! ”

“ ប៉ា!!! ”

គេកាន់តែស្អប់នាងខ្លាំងឡើង ដោយសារតែនាង ទើបត្រូវប៉ារបស់គេចង់កាត់កាល ទោះបីគេរៀបការជាមួយនាងមែន តែមិនប្រាកដថា នាងអាចមានក្ដីសុខនោះទេ។

“ បងថេ! អូនដឹងថា បងស្រលាញ់អូន...ហិក ... តែកុំឲ្យគ្រួសារបងមានបញ្ហា! អូនសុខចិត្តឈឺចាប់ ដើរចេញពីបងក៏បានដែរ! ”

“ ហាន់ណា...! ”

“ អូនជូនពរបង នឹងនាងសូមឲ្យមានសុភមង្គលក្នុងគ្រួសារ ហើយបំភ្លេចអូនទៅ....អូនមិនសាកសមជាមួយបងទេ! ”

នាងនិយាយទាំងទឹកភ្នែក ធ្វើឲ្យអ្នកដែលបានចូលរួមអាណិតនាងគ្រប់គ្នា ចំណែកលោកគីម ខឹងថេយ៉ុង ឡើងក្រហមមុខ ភ្ញៀវដែលចូលរួមសុទ្ធតែអ្នកជំនួញ បែបជាមកត្រូវកូនប្រុសតែមួយមកបំបាកមុខទៀត។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now