EP45

1.1K 24 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី45

ថេយ៉ុង បានណាត់ លោកកាង និយាយពីការងារខ្លះៗដែលគេចង់វិនិយោគជាមួយលោក ទាំងដែលបំណងពិតរបស់គេ ចង់បានសសៃសក់លោកមកធ្វើ DNA ជាមួយ មីនយ៉ុង សោះ។

នៅក្នុងហាងដ៏ទំនើប ថេយ៉ុង អង្គុយចាំលោកកាង ទាំងរំភើប ។ គេសប្បាយចិត្ត បើសិនលទ្ធិផលចេញមកដូចអ្វីដែលគេរំពឹងទុកមែននោះ។

លោកកាងដើរចូលក្នុងហាងទាំងញញិម គាត់បានឮឈ្មោះ ថេយ៉ុង មកយូរហើយ តែមិនដែលបានចួបនិយាយការងារសោះ។

" សួស្ដីលោកកាង! "

" បាទ! សួស្ដី ! "

គាត់មានអារម្មណ៍ថា ចូលចិត្ត ថេយ៉ុងណាស់ តាំងពីថ្ងៃដែលគេទៅចូលរួមមង្គលការជាមួយ ហាន់ណាមក។

" លោកសុខសប្បាយទេ? អូ! មានអ្វីជាលើសក់របស់ លោក! ខ្ញុំសុំយកវាចេញហើយណា ! "

" បាទ! អរគុណណាស់! "

ថេយ៉ុង ចាប់ទាញយកសសៃសក់លោក កាង ចំនួស1 សសៃមិនហ៊ានទាញច្រើនទេ ខ្លាចគាត់សង្ស័យ។

"  មុននឹងនិយាយការងារ! ខ្ញុំសុំសួរលោករឿងខ្លះបានទេ? ខ្ញុំបានឮគេ និយាយ លោកធ្លាប់បានបាត់កូនស្រីមែនទេ? "

" ហ៊ឹម...ត្រូវហើយ! បើគិតទៅខ្ញុំបានបាត់នាងអស់រយះពេល 21 ឆ្នាំហើយ! "

" ចុះលោកមានស្គាល់លោក ផាក់ទេ? "

" គេជាមិត្តចាស់របស់ខ្ញុំ! តែពួកយើងជាប់រាប់អានគ្នាយូរហើយ! គេធ្លាប់បោកខ្ញុំ ទើបពួកយើងផ្ដាច់ទំនាក់ទំនងជាមួយគ្នាទៅ! "

"  អូ! ខ្ញុំយល់ហើយបាទ! លោកចង់ញ៉ាំអីសិនទេ? "

ថេយ៉ុង កុម្ម៉ង់អាហារមកញ៉ាំបណ្ដើរ និយាយគ្នាបណ្ដើរ ជាមួយលោកកាង។

// មីនយ៉ុង //

មីនយ៉ុង ព្យាយាមធ្វើគម្រោងចម្ការផ្កា របស់នាង មិនហ៊ានសម្រាក់ថ្ងៃត្រង់ទេ ។ នាងញ៉ាំតែផ្លែឈើដែលប៉ាម៉ាក់ ថេយ៉ុង បានយកមកនោះ។ ញ៉ាំផងធ្វើការផង មានទាំងឆ្នៃឡូហ្គូ រៀបប្លង់ហាង គំរូផ្កា ឈ្មោះផ្កា ប្រភេទផ្កា និងការរៀបពណ៌ផ្កា។ នាងតាំងចិត្តខ្ពស់ណាស់ ក្នុងការបង្កើតគម្រោងនេះ។

យប់ម៉ោង8 នាងចេញមកអង្គុយ នៅមុខម៉លរង់ចាំ ថេយ៉ុង មកទទួលនាងទៅញ៉ាំអាហារពេលល្ងាចតាមសន្យា។

និយាយពី ថេយ៉ុង វិញ ក្រោយពីនិយាយការជាមួយលោកកាងរួច គេរៀបនឹងត្រលប់មកក្រុមហ៊ុនវិញ តែក៏ត្រូវឈប់ដោយសារតែ ហាន់ណា ខលមក ថានាងមិនស្រួលខ្លួន ចាញ់កូនខ្លាំងពេក។ គេត្រូវទៅមើលថែនាង រហូតពេលនេះទៅហើយ នៅតែនាងមិនធូរទៀត។ ចង់ខលមក មីនយ៉ុង កុំឲ្យនៅចាំគេ ក៏មិនបានទៀត។ គេសង្ឃឹមថា នាងមិននៅចាំគេទៅចុះ។

មីនយ៉ុង មិនព្រមទៅណាទេ នាងនៅតែចាំផ្លូវ ថេយ៉ុង ទាំងរងា ញ័រទទ្រើក សុខចិត្តខាំមាត់។ នាងនៅតែចាំរហូតដល់ពាក់កណ្ដាល់យប់ ម៉ោង12ទៅហើយ ម៉លក៏បិទ យ៉ុងតាន ក៏គេងលក់ ។ ខ្លួនឯង​ញ័រទទ្រើក ត្រជាក់ដូចទឹកកក។ រដូរងារជិតចូលមក ពេលយប់បែបនេះ រងាណាស់។

---------------------------------

See you next part.

ភាគក្រោយ

គម្រោងហាងផ្ការបស់ មីនយ៉ុង ត្រូវបានគេយកទៅលក់ឲ្យ ហ្វារីយ៉ា ។ នៅចាំភាគមួយដែល ហ្វារីយ៉ា សុំលោកកាង បើកហាងផ្កាទេ? ពេលនេះនាងបានជួលគេឲ្យ ធ្វើគម្រោងឲ្យនាង។ តើមានរឿងអីទៅណ៎? ហើយចុះភាគនេះ ថេយ៉ុង បានមកចួបនាងទេ?

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Kde žijí příběhy. Začni objevovat