រឿងទឹកភ្នែកភរិយាជំនួស ភាគទី៨

1.1K 32 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៨

  មីនយ៉ុង បានកាត់អាវឲ្យយ៉ុងតាន ពាក់កុំឲ្យរោមរបស់វា ធ្វើបាបនាងខ្លាំងពេក។ ពេលដែលពាក់ទៅវារឹបរាង គួរឲ្យចង់សើចណាស់ នាងក៏បាននិយាយលេងជាមួយយ៉ុងតាន កុំឲ្យឯកាពេក។

  “ ពាក់អ៊ីចឹងទៅដូចកូនឆ្កែណាស់យើង...ហាស ហាស បើប៉ាប៉ាឯងឃើញសើចខ្ញុំស្លាប់ហើយ! ”

  នាងអង្គុយសើចកូនឆ្កែ ពាក់អាវក្រឡាកង់ៗដូចជាសេះបង្កង់អ៊ីចឹង ត្រូវរាងយ៉ុងតានតូចផង វាកាន់តែគួរឲ្យចង់សើចទៀត ។

  “ ឯងសំណាងណាស់...! មានអ្នកស្រលាញ់ត្រូវការឯង តែខ្ញុំប្រហែលជាលែងមានហើយ...សូម្បីតែប៉ាម៉ាក់ក៏មិនត្រូវការខ្ញុំដែរ! តែមិនអីទេណ៎ ជីវិតវាមានតែប៉ុណ្ណឹងឯង! បើយើងល្អគេមិនចោលយើងទេ....! ”

  នាងនិយាយដល់ពាក្យនេះ ថេយ៉ុង បានឈរស្ដាប់សំឡេងរបស់នាងឮយ៉ាងច្បាស់ គេក៏គិតថា នាងត្រូវលោកផាក់បោះបង់មែនទេ។ នាងមានអាថ៌កំបាំងអីទៅ គេកាន់តែចង់ដឹងហើយ រឿងរបស់គ្រួសារនាងមានអ្វីកើតឡើងមែនទេ។

  ថេយ៉ុង បើកទ្វារចូលទៅខាងក្នុង ក៏បានឃើញ មីនយ៉ុង រៀបចំខ្លួនរួចជាស្រេច មានទាំងវ៉ាលី និងកាបូដាក់សំភារៈរបស់យ៉ុងតានទៀតផង។

  “ លោក! មកវិញហើយ...ខ្ញុំត្រៀមរួចហើយ! ”

  នាងនិយាយទាំងញញឹមដាក់ថេយ៉ុង តែរាងក្រាសមិនមើលមុខនាងទេ គេអោនទៅថើបយ៉ុងតាន មុននឹងលើកគេមកបី នៅក្នុងរង្វង់ដៃដល់សែនកក់ក្ដៅរបស់គេ។

  “ អ្នកណាឲ្យនាងពាក់អាវឆ្កួតៗនេះឲ្យកូនរបស់ខ្ញុំហា៎? ”

  “ គឺ...ខ្ញុំកាត់ឲ្យគេខ្លួនឯងទេ! ”

  “ ដោះចេញ ហាមពាក់ស្អីឲ្យគេទៀត! បើគ្មានបញ្ចាពីខ្ញុំ! ”

  គេប្រគលយ៉ុងតាន ឲ្យទៅនាងវិញ រួចដើរចូលបន្ទប់ទឹកជម្រះកាយ ត្រៀមទៅឌូប៉ៃ។ មីនយ៉ុង ដោះអាវនៅលើខ្លួនរបស់ យ៉ុងតានចេញ ទាំងអន់ចិត្ត នាងធ្វើស្អីក៏មិនត្រូវចិត្តគេដែរ។ នាងដោះរួចក៏ក្រដាសសារជាថ្មី នាងយកថ្នាំមកលេប កុំឲ្យថេយ៉ុង ចេញមកឃើញនាងទាន់។

  ថេយ៉ុង ចេញមកពីបន្ទប់ទឹក ហើយរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីរបស់គេ ហើយក៏ហៅនាងចេញមកក្រៅ។

ក្រោយពីចាក់សោរទ្វារវីឡារួច គេអូសវ៉ាលីរបស់គេដាក់លើឡាន ។ មីនយ៉ុង អូសរបស់នាងផង កាបូយ៉ុងតាន ថែមទាំងត្រូវបីគេទៀត។ នាងពិបាកណាស់ តែក៏មិនហ៊ានហៅគេជួយដែរ ខ្លាចគេស្ដីឲ្យសារជាថ្មី។

  “ យឺតណាស់ គ្រាន់តែចម្ងាយហ្នឹងសោះ! ”

  “ សូមទោសផងលោក! ”

  នាងដាក់របស់ក្នុងឡាន ហើយដើរទៅខាងមុខ តែក៏ត្រូវ ថេយ៉ុងហាមមិនឲ្យអង្គុយខាងមុខ គេដេញនាងឲ្យយកយ៉ុងតាន ទៅអង្គុយក្រោយវិញ។

  ឡានរបស់គេបើកមកដល់ ខន់ដូរហាន់ណា ថេយ៉ុង ខលឲ្យនាងចេញមក។ ហាន់ណា ដើរចេញមកជាមួយវ៉ាលី ថេយ៉ុងរត់ចេញពីឡាន ចុះទៅទទួលនាង ជួយលើកវ៉ាលីដាក់ក្នុងឡាន។ មីនយ៉ុង មើលពួកគេដោយឆ្ងល់ក្នុងចិត្ត នាងគិតថាប្រហែលជាមិត្តថេយ៉ុងហើយ។ នាងមើលតាមកញ្ចក់ឡាន មិនសូវច្បាស់ រហូតដល់ ហាន់ណាចូលដល់ក្នុងឡាន ទើបមើលស្គាល់។

បេះដូងនាង ចាប់ផ្ដើមឈឺផ្សារ នាងយល់ហើយ ថានាងគ្រាន់តែមានឈ្មោះ ត្រឹមជាប្រពន្ធជំនួសគេ គ្មានសិទ្ធិលើស្វាមីទេ។

...............................................

សូមរង់ចាំអានភាគថ្មីណា។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Tempat cerita menjadi hidup. Temukan sekarang