ep 51

1.1K 27 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី51

        គ្រប់យ៉ាងកាន់តែតានតឹងសម្រាប់ មីនយ៉ុង ហើយ ព្រោះម្ចាស់គម្រេងនោះជា មនុស្សស្រីដែលនាងធ្លាប់ធ្វើឲ្យខូចចិត្តក្នុងថ្ងៃមង្គលការ។ ចំណែកស្វាមីនាង ជាមនុស្សដែលធ្លាប់ជួយនាងពីមុនមក នៅពេលនាងមានទុក្ខលំបាក។

      នាងមិនដឹងថា នរណាលួចគម្រោងនេះទៅទេ តែនាងពិតជាពិបាកក្នុងការសម្រេចចិត្តលើរឿងនេះណាស់។ នាងគួរតែទាមទាយកវាមកវិញ ឬក៏ប្រគលគម្រោងនេះទៅឲ្យនាង។ ទោះបីជាចង់ទាមទាយកមកវិញ ក៏ពិបាកដែរ ព្រោះគម្រោងនេះបានចុះបញ្ជីជាផ្លូវការរួចមកហើយនោះ។

   " ខ្ញុំអញ្ចើញអ្នកទាំងអស់គ្នាមកនេះ ដោយសារតែខាងខ្ញុំពិនិត្យឃើញថា ខាងក្រុមហ៊ុនលោកបានលួចយកឯកសារពី អ្នកនាង ហ្វារីយ៉ា ទាំងស្រុងបាទ! "

ថេយ៉ុង ងាកទៅមើលមុខ មីនយ៉ុង បង្ហាញពីភាពអង្ឃឹមលើនាង។ មីនយ៉ុង ខាំមាត់ ទប់ទឹកភ្នែក ពេលបានគេនិយាយថា នាងលួចឯកសារអ្នកដទៃទាំងដែលនាង ខំយកចិត្តទុកដាក់ក្នុងការរៀបចំវាឡើងមក។ នាងងាកមើលមុខ ថេយ៉ុង ម្ដងទៀត ចង់ដឹងថា ទឹកមុខគេនៅខាងនាង ឬអ្នកដទៃ។ ថេយ៉ុង ប្រើក្រសែភ្នែកបែបបង្កប់អត្ថន័យ ដូចកំពុងតែគិតអ្វីម្យ៉ាង។

" ខ្ញុំពិតជាសោកស្ដាយណាស់ ដែលទុកចិត្តរាប់អានបងស្រីកន្លងមក!  "

ហ្វារីយ៉ា និយាយទាំងខឹងពេលទទួលបានដំណឹងនេះភ្លាម នាងបានខលទៅ លោកស្រីសុងហេ សួរពីរឿងនេះ ។ លោកស្រីសុងហេ បាននិយាយទម្លាក់កំហុសទាំងអស់ទៅ មីនយ៉ុង រហូត ហ្វារីយ៉ា ជឿងទាំងស្រុង។
 
   នាងក៏បានប្រាប់រឿងនេះដល់ ស៊ូហ្គា ដែរ តែគេដូចជាមិនសូវជឿ ពាក្យសម្ដី លោកស្រី សុងហេ និងភរិយាទេ ទោះបីគេស្គាល់ មីនយ៉ុង ក្នុងរយៈពេលខ្លីមែន តែគេជឿថា នាងមិនមែនជាមនុស្ស គេង​ចំណេញលើសមត្ថភាពអ្នកដទៃនោះទេ។

" អូន... កុំនិយាយបែបនេះអី! "

ស៊ូហ្គា ឃើញទឹកមុខ មីនយ៉ុង មិនស្រួលទើបនិយាយ ប្រាប់ហ្វារីយ៉ា ឲ្យធ្វើចិត្តត្រជាក់សិន។

" បងចង់ការពារគាត់ទៀតមែនទេ? "

នាងនិយាយដោយអន់ចិត្ត នឹងស៊ូហ្គា ដែលចេញមុខការនាងទៀត ទាំងដែលយប់មិញសន្យាថា មើលថែ និងនៅជាមួយនាងគ្រប់ពេលវេលានោះអី ឥឡូវមិនទាន់បានមួយថ្ងៃផងក៏បង្ហាញធាតុពិតមកដដែល។

" ត្រូវហើយខ្ញុំពិតជាលួចមែន! ខ្ញុំទាញវាចេញពីអីនធឺណែត ហើយកែទៅជារបស់ខ្ញុំ! "

នាងសុខចិត្តធ្វើជាអ្នកទោសទៅចុះ ចាត់ទុកថាសងនូវអ្វីដែលនាងធ្លាប់ធ្វើខុសជាមួយ ហ្វារីយ៉ាទៅចុះ។

" ឃើញទេ! ដូចលោកស្រីសុងហេ និយាយមិនខុសមែន! "

" លោកស្រីសុងហេពាក់ព័ន្ធអ្វីដែរ? "

ថេយ៉ុង ភ្ញាក់ខ្លួនពេលឮឈ្មោះ បុគ្គលិកដែលខ្លួនទុកចិត្ត និយាយអាក្រក់ពីភរិយាខ្លួន។

" គម្រោងនេះខ្ញុំបានឲ្យ លោកស្រី លី សុងហេ បុគ្គលិកនៅ Spring Day Mall ជាអ្នកធ្វើឲ្យ! ខ្ញុំពិតជាសូមចូលរួមសោកស្ដាយផង ដែលបុគ្គលិកពូកែរបស់លោក បងស្រី គីម មីនយ៉ុង ជាចោរចូលចិត្តលួចរបស់អ្នកដទៃបែបនេះ! "

ដោយចិត្តខឹងបូករួមភ្លើងប្រចណ្ឌ ធ្វើឲ្យ នាង​ស្លូតបូតម្នាក់ហ៊ាននិយាយពាក្យនេះ ចេញមកធ្វើឲ្យ បេះដូងបងស្រីម្នាក់ ដែលរង់ភាពអយុត្តិធម៌រហូតមកនោះ ស្ទើតែគាំងស្លាប់។

" លី សុងហេ!!! "

ថេយ៉ុង ខឹងខ្លាំងណាស់ មនុស្សដែលគេទុកចិត្ត នឹងលើកស្ទួយឲ្យមានមុខមាត់ បែរជាលួចចាក់គេពីក្រោយបែបនេះ។ គេជឿលើ មីនយ៉ុង ទោះបីនាងនិយាយថា លួចមែនតែទឹកមុខនាង បង្ហាញច្បាស់ណាស់ ថានាងមិនបានធ្វើរឿងនេះ។

" ខ្ញុំសូមទោសអ្នកនាងហ្វារីយ៉ា លោក ថេយ៉ុង  និងអ្នកទាំងអស់គ្នា! នាងសុំទទួលទោសចំពោះរឿងនេះ! លោក ថេយ៉ុង នាងខ្ញុំសុំលាឈប់ចាប់ពីពេលនេះតទៅ! ហិក ហិក ! "

និយាយដល់ចំណុចចុងក្រោយ នាងមិនអាចទប់ទឹកភ្នែកជាប់ទេ។

" តែបងមិនព្រមទេ! "

" ខ្ញុំពិតជាមិនអាចបន្តបានទៀតមែន! "

" បានហើយ! ឥឡូវសម្រេចលើអ្នកនាង ហ្វារីយ៉ា ថាប្ដឹង ក្រុមហ៊ុនលោក ថេយ៉ុង ឬ ចប់ត្រឹមនេះ! ព្រោះបើធ្វើតាមច្បាប់ ត្រូវមានភាគីម្ខាងត្រូវទទួលទោស នៅពេលការពិតត្រូវបានបង្ហាញ! "

" ខ្ញុំសូមអះអាងថា មីមយ៉ុង មិនបានធ្វើទេ! "

ថេយ៉ុង ចេញមុខការពារដោយភាពជឿជាក់។ ស៊ូហ្គា កំពុងតែអង្គុយគិត នឹងចាំមើលហ្វរីយ៉ា គិតយ៉ាម៉េចបន្តទៀត។

" ខ្ញុំនឹង..........

-----------------------------------

See you next part.

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now