#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៧នាងចូកក្នុងផ្ទះទាំងកង្វល់ក្នុងចិត្ត ចង់ទៅរកការងារធ្វើ តែគ្មានអ្នកនៅមើល យ៉ុងតាន ចង់សុំថេយ៉ុង ឲ្យរកមនុស្សមកធ្វើការងារផ្ទះខ្លាចគេថាឲ្យ ជំងឺចាស់ក៏រើឡើងទៀត។ នាងចូលទៅអង្គុយលើឥដ្ឋផ្អែកខ្នងនឹងក្រែគេង សម្លឹងទៅយ៉ុងតាន ទាំងអាណិតគេ។ ជីវិតយ៉ុងតាន ហើយនាងវាមិនខុសគ្នាទេ ត្រូវគេបោះបង់ចោល ខ្សែជីវិតគ្មានកោះត្រើយ មិនដឹងថ្ងៃណាបានទទួលសុភមង្គលដូចគេឯង។ នាងយកថ្នាំមួយបន្ទះនោះមកមើល វាមានតែ១០គ្រប់ទេ នាងអាចលេបបាន១០ថ្ងៃ ឯមើលទៅលុយនៅតែប៉ុន្មានម៉ឺនវ៉ុនទៀតអស់ហើយ។ បើសុំលុយពីសា្វមីវាកាន់តែមិនបានទៀត កាន់តែគិតកាន់តែពិបាកក្នុងការដោះស្រាយ នាងក៏មិនអាចទៅរកជំនួយពីលោកផាក់បានដែរ ព្រោះគាត់កំពុងតែមានបញ្ហា។
“ យ៉ុងតាន! ខ្ញុំគួរធ្វើយ៉ាងទៅហា៎? ហ៊ឹម...ពីរថ្ងៃទៀតពួកយើងទៅឌូប៉ៃហើយ...ខ្ញុំគ្មានលុយទិញនំឲ្យឯងញុំាទេ! ”
នាងនិយាយជាមួយកូនឆ្កែដែលគេងលក់ នៅក្នុងទ្រុងដែលនាងដាក់គេឲ្យគេងក្នុងនោះ។ នាងឡើងទោងូតទឹកចូលគេងទាំងមេឃទើបតែចុះងងឹត។// ថេយ៉ុង //
ថេយ៉ុង ចេញពីផ្ទះមកក្រុមហ៊ុនមួយភ្លាត់គេក៏ត្រឡប់ទៅក្លឹបកម្សាន្តចួបជាមួយជីមីន និង ជុងគុង វិញ។ គេដើរចូលក្នុងក្លឹបដែលមានមនុស្សរាំរែង រួមទាំងភ្លេងឮរំពងស្ទើរបែកត្រចៀកក។ រាងក្រាសដើរទៅរកកន្លែងមិត្តរបស់គេ ដែលមានជូរីកំពុងតែអង្គុយចាំគេ។
“ បងថេ...! ”
គ្រាន់តែឃើញគេមកដល់ភ្លាមនាងរត់ទៅអោបកគេជាប់ មិនខ្មាស់ ជុងគុក និងជីមីន កំពុងតែមើលមកនាងសោះ។ ថេយ៉ុង ចូលទៅអង្គុយកន្លែងរបស់គេ ជូរី ជាអ្នកចាក់ស្រាឲ្យ ថេយ៉ុង។
“ យ៉ាងមិចហើយប្រពន្ធក្មេងរបស់ឯងនោះ? ”
ជីមីន ជាអ្នកសួរទៅ ថេយ៉ុងមុន គេចង់ដឹងណាស់រឿងរបស់មិត្តភក្តិ ជាពិសេសអារឿងប្ដីប្រពន្ធគេហ្នឹងតែម្ដង។
“ ធម្មតា...គ្មានស្អីទេ! ឲ្យនៅតែក្នុងផ្ទះ តែពីរថ្ងៃទៀតទៅក្រេបទឹកឃ្មុំនៅឌូប៉ៃហើយ! ”
أنت تقرأ
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
غير روائيនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។