#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី២៥
// យប់ //
មីនយ៉ុង ដើរចូលក្នុងផ្ទះទាំងគ្មានកម្លាំងក្នុងខ្លួន ថ្ងៃនេះនាងហត់ពេញមួយថ្ងៃទៅហើយ គេស្ដីឲ្យក៏ខ្លាំង រឿនក៏ច្រើន បញ្ហាជុំទិស សង្ឃឹមថាមកដល់ផ្ទះវិញបានគេងលក់ស្រួលទៅចុះ។ អ្វីដែលនាងសង្ឃឹងនោះ ត្រូវរលាយអស់ យ៉ុងតាន បានបាត់ចេញពីបន្ទប់ហើយ។ ព្រឹមមិញនាងដាក់ចំណីឲ្យគេ ហើយបិទទ្វារ យ៉ាងជិតទើបចេញទៅ គេមិនអាចចេញទៅណាបានទេ។
លុះត្រាតែ ថេយ៉ុង បើកទ្វារទុកចោលយូរ។ តែនាងក៏នឹកឃើញថា ថេយ៉ុង មិនបាននៅគេងក្នុងផ្ទះទេ នាងកាន់តែភ័យខ្លាំងជាមុន។
នាងរត់ចុះមកខាងក្រោម ស្រែកហៅយ៉ុនតាន តែគ្មានសំឡេងគេនោះទេ។ នាងអង្គុយយំនៅមុខភូមិគ្រឹះ ពេលនោះភ្លើងឡាន ថេយ៉ុង បានចូលមក។ មីនយ៉ុង ងើបឈរចាំគេទទួលគេ ប្រាប់ពីដំណឹងនេះដល់រាងក្រាស់ ទោះបីគេសម្លាប់នាងក៏ត្រូវតែព្រមដែរ។
“ ស្អីនាងទៀតហើយ បានមកឈរយំទៅទីនេះ? ”
ប្លែកណាស់ គេមិនទាន់បានធ្វើស្អីផង ចេះមកឈរយំទៅកើត។
“ លោក..ហិក...យ៉ុងតានបាត់ខ្លួនហើយ...! ”
“ នាងថាមិច!!! ”
ថេយ៉ុង ស្រែកដាក់នាងឡើងតឹងសរសៃករបស់ ភ្នែកបើកធំៗ ថែមទាំងចាប់ដើមដៃនាងច្របាច់ខ្លាំងៗទៀត។
ព្រឹមមិញថេយ៉ុង មកផ្ទះដូរសម្លៀកបំពាក់ ពេលចូលក្នុងផ្ទះគេមិនបានបិទទ្វាររបងទេ ថែមទាំងចូលក្នុងបន្ទប់ដោយមិនបិទទ្វារទៀត ដោយប្រញាប់ចេញមកវិញ ទើបមិនបានចាប់អារម្មណ៍ជាមួយយ៉ុងតាន។ តាមពិតទៅវាជាកំហុសគេទាំងស្រុង ដែលប្រហែសដោយខ្លួនឯង។
“ នាងត្រូវរកគេឲ្យឃើញក្នុងយប់នេះ!!! មិនអ៊ីចឹងទេ លោកផាក់ច្បាស់ជាបានទទួលសាកសពនាងមិនខានទេ!!! ”
គេរុញនាងមួយទំហឹង ឲ្យដួលអុកគូទលើឥត្ឋ សឹងតែបាក់ចង្កេះ។ ថេយ៉ុង ដើរចូលក្នុងផ្ទះទាំងខឹងសម្បារ គេបានខលទៅក្រុមហ៊ុន ស៊ើបអង្កេតឲ្យជួយតាមរក យ៉ុងតាន។
មីនយ៉ុង ដើរហៅឈ្មោះយ៉ុងតាន តាមផ្លូវដោយមិនដឹងទិសដៅ ឃ្លានក៏ឃ្លាន ហត់ក៏ហត់ ធ្វើឲ្យនាងសន្លប់នៅចំកណ្ដាល់ផ្លូវតែម្ដង។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។
