#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី36
// ជុងគុក //ពន្លឺព្រះអាទិត្យជះចូលតាមមាត់បង្អូច ដែលធ្វើពីឈើ សូម្បីតែបន្ទប់ទាំងមូលក៏ធ្វើពីឈើដែរ។ រូបរាងមនុស្សប្រុសស្រីមួយគូរកំពុងតែ គេងឱបគ្នាយ៉ាងស្អិតរមួត។ អ្នកកំលោះបានភ្ញាក់មុន គេបានយកដៃទៅចាប់ច្រមុះនាងលេង ដូចជាមានក្ដីសុខណាស់ មិនខ្វល់ពីអ្នកកំពុងគេងនោះទេ។
" ហ៊ឹម....! "
" ភ្ញាក់ៗៗៗក្មេងកម្ចិល! "
" លោក...! "
នាងចូលទៅឱប ជុងគុក កាន់តែខ្លាំងជាងមុន ថែមទាំងឈ្មុលចូលក្នុងទ្រូងរបស់ ជុងគុកទៀត។ នាងពិតជាកក់ក្ដៅមិនចង់ក្រោកពីគេង ឬក៏ចង់ទៅណាទេ។ ចង់ឲ្យពេលវេលានៅឈប់ត្រឹមហ្នឹងរហូត ព្រោះបើនៅតែបន្តទៅមុខទៀត នាងពិតជាខ្លាចថាត្រូវបាត់បង់គេនៅថ្ងៃណាមួយ។
" ភ្លឺហើយ មិនចង់ទៅកូរ៉េវិញឬ? "
" ចង់ឱបលោកជាង! "
" ឱបទៅ ខ្ញុំមិនហាមទេ! "
គេញញឹមសប្បាយចិត្ត ពេលបានឃើញនាងបានគ្រាន់បើជាងមុនបែបនេះ។ គេយកដៃទៅឱបនាងវិញ ថែមទាំងលួចថើបក្បាលនាងទៀត។
" ក្បាលអត់ក្រអូបសោះ! "
នាយនិយាយលេងជាមួយនាង ចង់ដឹងថានាងមានប្រត្តិកម្មបែបណា ។
" ខ្ញុំធុញថប់ពេកទើបខ្ជិលកក់សក់! "
" ចាំបងកក់សក់ឲ្យអូន...! "
" លោក .....! "
ហ្វារីន អៀនឡើងមុខក្រហម ចេញចំហាយក្ដៅភាយៗ ពីថ្ពាល់ទាំងសងខាង។ ជុងគុក លើកនាងបី ដើរទៅបន្ទប់ទឹក ដែលបាំងបន្ទះក្ដារនោះ។ គេដាក់នាងអង្គុយក្នុងអាង រួចបើកទឹកក្ដៅល្មម។ នាងពឹងកន្សែត្រឹមដើមទ្រូង ចំណែក ជុងគុក ត្រឹមចង្កេះ។
គេអង្គុយពីក្រោយខ្នងនាង រួចដួសទឹកដាក់លើក្បាលនាង ហើយដាក់សាប៊ូកក់សក់ឲ្យនាង។ គេញីវាថ្នមៗ ក្លិនក្រអូបរបស់សាប៊ូ ហោះចូលក្នុងច្រមុះគេ អារម្មណ៍ពិតជាល្អមែន។
ហ្វារីន រំភើបចិត្តណាស់ គេជានាយកក្រុមហ៊ុនទេសចរណ៍មួយទាំងមូល បែរជាមិនប្រកាន់ខ្លួន មកកក់សក់ឲ្យនាង ដែលជានារីតូចទាប កូនចង្រៃនេះទៅវិញ។
" លោកខ្ញុំងងុយគេងទៀតហើយ! "
" បន្តិចទៀតរួចហើយ! "
គេប្រញាប់កក់ឲ្យឆាប់រួច ហើយផ្ដេកខ្លួននាងឲ្យគេងកើយទ្រូងរបស់គេ។
" ទើបតែចួបនាងមួយទេ គេងងូតទឹក! ក្មេងអីគួរឲ្យស្រលាញ់យ៉ាងនេះ! "
គេចង់តែលួចថើបនាងទេ តែក្នុងចិត្តមិនហ៊ានសោះ ខ្លាចនាងមិនពេញចិត្ត ពេលដឹងថា គេបំពាននាង។
// Spring Day Mall //
មីនយ៉ុង ឱនចុះ រកនឹកដំណោះស្រាយ។
// វ៉ូស វ៉ូស វ៉ូស --- //
ពេលនោះ យ៉ុងតាន ក៏ព្រួសឡើងមក នាងងើបមើលទៅ យ៉ុងតាន ដោយមានគំនិតថ្មីមួយចូលក្នុងខួរក្បាលរបស់នាង។
មីនយ៉ុង ញញឹមពេលនឹកឃើញផ្លូវចេញបាន នាងមិនរង់ចាំយូរ បើកកុំព្យូទ័រ ចូក្នុងកម្មវិធី power point ធ្វើស្លាយ សង្ខេបគម្រោងនោះ។
ម៉ោង11 ដល់ពេលដែលត្រូវប្រជុំល្មម នាងកាន់ USB ដែលមានស្លាយរបស់នាងក្នុងនោះ។ នាងដើរដោយដំណើរជឿជាក់ ឯកសារអ្វីក៏គ្មានក្នុងដៃដែរ។ នាងសង្ឃឹមថា ពួកគេជឿលើគំនិតនាងទៅចុះ ។
// បន្ទប់ប្រជុំ //
ថេយ៉ុង និងបុគ្គលិកជាន់ខ្ពស់ជាច្រើននាក់ កំពុងតែអង្គុយចាំនាងចូលមកដល់ ។ មីនយ៉ុង បើកទ្វារចូលមក ជាមួយ លោកស្រី សុងហេ ។ គ្រប់គ្នាចាប់ផ្ដើមឆ្ងាល់ រួមទាំង ថេយ៉ុង ផងដែរ មកធ្វើបទបង្ហាញ បែរជាគ្មានឯកសារទៅវិញ។
លោកស្រី សុងហេ ចូលទៅអង្គុយកន្លែងរបស់គាត់ ទាំងញញឹមស្រស់។
មីនយ៉ុង ឱនគោរពអស់លោក និងលោកស្រី ដែលចូលរួមប្រជុំ រួចនាងចាប់ផ្ដើម រៀបចំ ដំឡើងស្លាយ។
" នាងខ្ញុំ សូមគោរពអ្នកទាំងអស់គ្នាម្ដងទៀត! ជាកិច្ចបន្ត នាងខ្ញុំសូមទោសទុកជាមុន ចំពោះការប្រើភាសាជាតិ និយាយនៅក្នុងកិច្ចប្រជុំនេះ ដោយមិនមែនជាភាសាអង់គ្លេស! "
អ្នកទាំងអស់គ្នា ចាប់ផ្ដើមមើលមុខគ្នា នាងជាមនុស្សទីមួយហើយ ដែលហ៊ានប្រឆាំងនឹងបទបញ្ចាផ្ទៃក្នុង ដែលចងក្រង និងរៀបចំឡើងដោយលោកនាយកសង្ហារ គីម ថេយ៉ុង ។
នាងពង្រឹងស្មារតី បិទភ្នែកហើយ ដកដង្ហើមមួយៗមុននឹងនិយាយបន្តទៀត។
ថេយ៉ុង មើលនាងដោយការពេញចិត្ត គេមិននឹកស្មានថា នាងក្លាហានបែបនេះ។ គេពិតជាចង់ឃើញ គម្រោងនាងណាស់។ បើលើកនេះនាងធ្វើបានល្អមែន គេអាចនឹងដាច់គ្នាជា ហាន់ណា ហើយបង្កើតគ្រួសារជាមួយនាងមិនខានទេ។
មីនយ៉ុង ចាប់ផ្ដើមចុកចូលទៅក្នុងស្លាយរបស់នាង។
______________________
#UGi
VOCÊ ESTÁ LENDO
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Não Ficçãoនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។