#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៣១// មីនយ៉ុង //
ថេយ៉ុង បាននាំនាងមកដល់កន្លែងមួយ រាងស្ងាត់បន្តិច ជាកន្លែងដែលគេអង្គុយលេងចួបជុំគ្រួសារ។ នាយឈប់ឡាន ហើយបែបមុខទៅរកនាង រហូតមីនយ៉ុង ត្រូវអោនមុខចុះដោយស្វាយប្រវត្តិ។
“ នាងជានរណា? ”
គេសួរនាងដោយសំឡេងស្រទន់ ព្រឹកមិញនេះ គេរំភើបចិត្តណាស់ ដែលបានដឹងថា នាងមិនមែនជាកូនបង្កើតលោកផាក់នោះ ។ គ្រាន់តែចង់ដឹងបន្ថែមទៀត នាងត្រូវអ្វីជាមួយលោកផាក់ បានហ៊ានមករៀបការជាមួយគេជំនួសកូនស្រីលោកផាក់។
“ ខ្ញុំ ជា ផាក់ មីនយ៉ុង! តែពេលនេះជា គីម មីនយ៉ុង! ”
នាងឆ្លើយទាំងឱនមុខចុះ មិនហ៊ានប្រឈមជាមួយ ថេយ៉ុង ទេ។ ថេយ៉ុង សើចនាង ហើយយកដៃទៅខោកក្បាលនាង។
“ អួយ...លោកឈឺណា...! ”
នាងធ្វើមុខក្រញ៉ូវដាក់ ថេយ៉ុង ដោយសារតែឈឺត្រង់កន្លែងគេខោកនោះ។
“ ខ្ញុំដឹងហើយថា នាងជា គីម មីនយ៉ុង! តែនាងជានរណា ឲ្យពិតប្រាកដទៅ? ”
សំណួរនេះ នាងពិតជាពិបាកឆ្លើយណាស់ បើប្រាប់គេពីការពិត នាងប្រាកដជាក្លាយទៅជាមនុស្សអកត្តញ្ញូមិនខានទេ។ នៅមានគេទៀត ចុះបើដឹងរឿងនេះ គេបោះបង់នាងចោលទៅ ឲ្យនាងគិតយ៉ាងមិចទៅ បើនាងស្រលាញ់គេរួចទៅហើយនោះ នាងគិតថាមិនគួរបែកធ្លាយនៅពេលនេះទេ ។ នាងសម្រេចចិត្តមិនប្រាប់ការពិតដល់ ថេយ៉ុង ទេ នាងប្រមូលភាពក្លាហាន របស់នាង ងើបទៅបឺតមាត់ ថេយ៉ុង។ សុខចិត្តដើរតួជា មនុស្សស្រីមិនល្អ ប្រសើរជាការប្រាប់ការពិតហើយ ត្រូវគេបោះបង់។ នាងលេងមែនហើយ ដៃទាំងពីររបស់នាង ឱបករបស់គេជាប់ នាងធ្វើយ៉ាងណា កុំឲ្យ ថេយ៉ុង មានឱកាសបានសួរនាងទៀត។
ថេយ៉ុង លង់ទៅតាមនាងដោយមិនដឹងខ្លួន ដៃរបស់គេ រាវសព្វរាងកាយរបស់នាង បង្កើតបានជាសកម្មភាពរស់រវើកទាំងនៅក្នុងឡាន។ ឡានរបស់ ថេយ៉ុង ជាឡានស៊េរីទំនើប ទោះបីធ្វើអ្វីក៏គ្មានអ្នកដឹងដែរ។ ថេយ៉ុង ដោះខ្សែក្រវ៉ាតចេញ រួចហើយចុកទម្លាក់កៅអីចុះ ។ គេសម្លឹងមុនរបស់នាងតូច មុននឹងបន្តទៀត គេទម្លាក់មាត់របស់គេ លើដើមទ្រូងរបស់នាងថ្នមៗ ធ្វើឲ្យ មីនយ៉ុង ស្ទើរតែដាច់ខ្យល់ហើយ។
“ លោក...អាស៎...! ”
សម្លៀកបំពាក់របស់ពួកគេទាំងពីរក៏របូតចេញអស់ គ្មានសល់សូម្បីតែអាខាងក្នុង។ នាងបិទភ្នែកមិនហ៊ានមើលទេ កាលធ្វើលើកមុនជាពេលយប់ នាងមិនសូវជាអៀនទេ តែនេះពេលថ្ងៃ។ នាងពិតជាអៀនណាស់ ដែលបានឃើញរូបរាងគេ នៅខ្មោសគេ ដែលបានឃើញរាងកាយនាងទៀត ។
“ លោក...! ”
នាងយកដៃបិទមាត់ កុំឲ្យចេញសំឡេងដ៏គួរឲ្យខ្មោសនោះ ថេយ៉ុង បានដៃចង់ធ្វើបាបនាង។ គេកាន់តែបន្ថែមល្បឿនឲ្យលឿនជាមុន ទុកជាការដាក់ទោស មិនប្រាប់គេពីការពិត ហើយនាំគេធ្វើរឿងនេះទៅទីកន្លែងនេះទៀត សំណាងហើយឡាននេះល្អ មិនឮសូរ ឬក៏កម្រើកនោះទេ។
“ នាង...អាស៎ ពិតជាទាក់ទាញណាស់! ”រយៈពេលពីរម៉ោងជា ថ្ងៃត្រង់ល្មម ថេយ៉ុង រៀបចំខ្លួនគេ និងស្លៀកពាក់ឲ្យនាង។ មីនយ៉ុង សន្លប់មិនដឹងខ្លួន កិច្ចពីការឆ្លើយសំនួរបានសម្រេច។
“ ក្មេងស្អីក៏គួរឲ្យស្រលាញ់យ៉ាងនេះ! ហិ ហិ ហិ គ្រាន់តែនិយាយការពិតសោះ ក៏មិនហ៊ានដែរ! សុខចិត្តប្ដូរខ្លួនជាមួយយើង! ក្មេងឆ្កួត! ”
គេលេងក្បាលនាង ដែលគេងលក់មិនដឹងខ្យល់អី ថេយ៉ុង ដាក់ខ្សែក្រវ៉ាតវិញ ហើយបើកឡានមកវីឡាគេវិញ។
// វីឡា //
នាយទុកឡានហើយ បី មីនយ៉ុង ចូលក្នុងផ្ទះ ដាក់នាងឲ្យគេងលើគ្រែស្រួលបួលហើយ ក៏ចុះមកខាងក្រោម។ គេដើរចូលផ្ទះបាយ បើកទូទឹកកក ប៉ុន្តែគ្មានម្ហូបទេ។ គេរកមើលរបស់ផ្សេងក៏គ្មានដែរ មានតែមីពីរបីកញ្ចប់ប៉ុណ្ណោះ។ គេចង់ចម្អិនម្ហូបឲ្យនាងញុំា តែក៏ត្រូវហួសចិត្តដែលផ្ទះបាយ គ្មានម្ហូបអ្វីសោះ។ គេក៏នឹកឃើញពាក្យដែលនាងនិយាយ កាលពីប៉ុន្មានថ្ងៃមុន នាងសុំលុយទិញម្ហូប តែគេមិនបានឲ្យនាងទេ។
“ នេះនាងនិយាយជារឿងពិត! លោកផាក់ មិនដឹងឲ្យនាងប៉ុន្មានទេ? ខ្ញុំនឹងសងលោកជំនួសនាង! ”
គេមិនចាំយូរ ក៏ផ្ញើសារទៅកូនចៅឲ្យស៊ើបប្រវត្តិ មីនយ៉ុង និងជំនួញរបស់លោកផាក់ ឲ្យគេបានលឿនបំផុត។ ថេយ៉ុង ខលកុម្មង់អាហារពីខាងក្រៅមកញុំាជាមួយ មីនយ៉ុង។ ហាន់ណា ប្រហែលជា ទៅដើរលេងជាមួយមិត្តភក្កិហើយ ទើបមិនខលហៅគេ តែក៏ល្អដែរ បានពេលនៅជាមួយប្រពន្ធខ្លះ។ គេឡើងមកលើវិញ ពេលបានម្ហូបហើយ គេទុកវាលើតុ ហើយអង្គុយលេងជាមួយ យ៉ុងតាន ចាំពេលនាងភ្ញាក់ទើបញុំាជាមួយគ្នា។
.........................................
សូមរង់ចាំអានភាគថ្មីនៅថ្ងៃស្អែកណា។

YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។