ep48

1.1K 37 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី48

  
    មីនយ៉ុង រង់ចាំស្ងាត់សំឡេងរបស់ពួកគេ ទើបហ៊ានចេញពីបន្ទប់ទឹក ទៅបន្ទប់ធ្វើការវិញ។ នាងអង្គុយធ្វើទាំងគ្មានអារម្មណ៍ ថ្វីត្បិត ថាយ៉ុងតាន ធ្វើឲ្យជំងឺនាងរើសឡើងរហូតខ្លាយទៅជាធ្ងន់ធ្ងរបែបនេះ ក៏នាងនៅតែស្រលាញ់គេដែរ។ នាងតែងតែមានគេតាម  តែពេលនេះលែងមានវត្ដមានគេតាមនាងទៀតហើយ។

" ហ៊ឹម...! "

នាងដកដង្ហើមធំ រួចយកដៃអង្អែលពោះថ្នមៗ ទោះបីយ៉ុងតាន ទៅបាត់ តែក៏មានវត្ដមានកូនមកកំដរបានគ្នា។

អង្គុយធ្វើការសុខៗក៏នឹកឃ្លាន គីមបាប តែមិនហ៊ានចេញទៅទិញញ៉ាំទេ។ នាងបានត្រឹមអង្គុយហូរទឹកមាត់ ដោយសារតែឃ្លានខ្លាំងពេក។ ស្រី្តដែលចាញ់កូន គិតទៅនឹកឃ្លាន ក៏មានអារម្មណ៍ត្រូវតែបានរបស់នោះមកញ៉ាំតែម្ដង។

// ថេយ៉ុង //

" នេះជាឯកសារ យកទៅមន្ទីរពេទ្យទៅ ! ហើយកុំភ្លេចឲ្យគ្រួពេទ្យចេញលិខិតបញ្ចាក់ពីការបាត់ខ្លួន និងថ្ងៃកើតរបស់ក្មេងនោះផង! "

" បាទលោកថេ! "

" ការងារទីពីរយក យ៉ុងតាន ទៅភូមិភ្រឹះរបស់លោកប៉ាយើងផង! "

" បាទលោក! "

ក្រោយពីកូនចៅ ថេយ៉ុង ចេញផុត ហាន់ណា បានដើរមករកគេ។

" បងថេ! អូនឃ្លាន គីមបាប! "

" ចាំបងកុម្ម៉ង់ឲ្យ! "

នាយខលទៅហាងអាហាងនៅខាងក្រោមឲ្យគេ ធ្វើយកមកនាយក្នុងបន្ទប់ធ្វើការ។

មិនយូរប៉ុន្មានបុគ្គលិកបានលើក គីមបាប មកឲ្យ ថេយ៉ុង ដល់បន្ទប់ធ្វើការរបស់គេ។ ហាន់ណា សប្បាយចិត្តណាស់ នាងមិនចង់ញ៉ាំទេ តែដើម្បីសម្ដែងឲ្យសម ទើបទានេះ ទានោះពីថេយ៉ុង។

" បងថេហា៎! ញ៉ាំជាមួយអូនណា! "

" បាទ! "

គេឆ្លើយទាំងទើសទាល់ចិត្ត បើហ៊ានតែប្រកែតនាង នោះហាន់ណា និងយំងរខឹងគេទៀតមិនខានទេ។

// តុក តុក សំឡេង​គោះទ្វារ //

" ចូលមក ! "

ហាន់ណា ស្រែកអនុញ្ញាត ក្នុងចិត្តនាងចង់ឲ្យបុគ្គលិកបានឃើញពីភាពស្និតស្នាល របស់នាងនិងថេយ៉ុង។

តែអ្នកដែលបានចូលមកនោះ ជា មីនយ៉ុង ទៅវិញ។ នាងត្រូវលោកស្រី សុងហេ បញ្ជាឲ្យយកឯកសារមកឲ្យ ថេយ៉ុង ស៊ីញេ។ នាងបានឃើញ ហាន់ណា កំពុងតែបញ្ចុះគីមបាបថេយ៉ុង។ អារម្មណ៍ឈឺចាប់ បូករួមជាមួយភាពឃ្លាន កាន់តែកើនឡើង មិនអាចនិយាយបាន រហូតបានក្លាយជាទឹកភ្នែករាប់លានដំណក់យំនៅក្នុងទ្រូងខាងឆ្វេងរបស់នាង ។

" ខ្ញុំសូមទោសដែលមករំខាន! លោកស្រី សុងហេ ឲ្យយកឯកសារនេះមកឲ្យ ប...លោកថេយ៉ុង ស៊ីញេ! "

នាងលែងហ៊ាន ប្រើពាក្យបងទៀតហើយ វាកាន់តែធ្វើឲ្យនាងឈឺចាប់ ដោយសារពាក្យបងនេះ វាស្និតពេក មិនសមឋានៈជាមួយនាងទេ។

" ហាន់ណា បងស៊ីញេឯកសារសិនណា! "

" ចាស៎បងសម្លាញ់! "

ថេយ៉ុង ដើរមកដល់តុធ្វើការគេវិញ បើកឯកសារស៊ីញេ ឲ្យនាងវិញ។ គេនៅមានចិត្ត ខឹងនាងដែលធ្វើឲ្យ យ៉ុងតាន សំណព្វចិត្តគេ រួចទៅរើសអីស៊ីនៅក្បែរធុងសំរាម ធ្វើឲ្យគេអាណិតយ៉ុងតានជាខ្លាំង។ ហើយម្យ៉ាងទៀត នេះគេនៅរើសអីស៊ីនៅទីនោះ ចុះបើគេរត់ឆ្លងផ្លូវនោះ មិនត្រូវឡានបុកស្លាប់ហើយទេឬ។

" រួចហើយ! "

" ចាស៎អរគុណលោកហើយ! "

នាងរៀបដើរចេញទៅហើយតែក៏ត្រូវឈប់វិញ។

" មីនយ៉ុងហា៎! ញ៉ាំគីមបាបទេ? "

" ចា៎ះ! អរគុណណាស់ តែខ្ញុំអត់ចង់ញ៉ាំទេ! "

នាងតូចឆ្លើយទាំលេបទឹកមាត់ ហើយដើរចេញមកយ៉ាងលឿន។

.......................

See you next part.

ស្អែកចាំសរសេរសងឲ្យវែងណា។ មូលហេតុ មកពីអេនមីនញៀនអានរឿងគេពេក ភ្លេចសរសេររឿងខ្លួនឯង។😂😂😂😂😂😂

#UGi

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now