ep 65

1.5K 28 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគបញ្ចប់

   ថេយ៉ុង សម្លឹងមើលមុខភរិយាទាំងក្នក់ក្នាញ់  នាងគេងឱបកូនៗ ហើយទុកគេចោល។ ធ្វើដូចគេហ្នឹងជាមនុស្សរូប តែវាក៏មានក្ដីសុខម្យ៉ាង ដែលនាងមិនដេញគេចេញពីជិវិតនាង។

ថេយ៉ុងបាន ខលទៅហាងនំ ដែលគេបានទិញមុននោះ ឲ្យរៀបចំម្ដងទៀត រួមជាមួយនឹងបាច់ផ្កាផងដែរ។ ត្រឹមរយៈពេលម្ភៃនាទី ការដឹកជញ្ជូននំ និងបាច់ផ្កាក៏បានមកដល់។ មីនយ៉ុង ងើបអង្គុយ ពេលឃើញរបស់ដែល ថេយ៉ុង កំពុងតែទទួលនោះ។ ទោះបីនាង បាត់ការចងចាំ តែអារម្មណ៍ដែល ស្រលាញ់ផ្កានៅតែមានដដែល។

បាច់ផ្កាកុលាបចំនួនមួយរយទង ដែលមានពណ៌ក្រហមស្រស់មើលទៅពិតជាស្រស់ស្អាតណាស់ ប្រៀបបានដូចជារូបសម្រស់របស់ មីនយ៉ុង អ៊ីចឹងដែរ។ ក្រោយពីបានឃើញផ្កាហើយ នាងពិតជារំភើបណាស់ ជាពិសេសពេលដែល ស្វាមីកាន់សំដៅមករកនាង។

" មុននឹងជាកាដូ ថ្ងៃខួបកំណើតអូន! ចំណែកនេះសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកយើង! អូនចូលចិត្តវាទេ? "

នាងញញិមហើយទទួលយកបាច់ផ្កាពី ថេយ៉ុង បន្ទាប់មក នាងក៏និយាយឡើងថា៖

" វាពិតជាស្រស់ស្អាត! ខ្ញុំចូលចិត្ត!  ប៉ុន្តែមិនមែនមានន័យថា ខ្ញុំ ចិត្តលោកនោះទេ! "

ថេយ៉ុង ប្រែទឹកមុខពេលបានឮ ពាក្យខាងចុងប្រយោគរបស់នាង ។ សមហើយដែលនាងស្អប់នោះ ព្រោះគេមិនដែលបានសាង អំពើល្អអ្វីដាក់នាងទេ ។

" ខ្ញុំសុំទោសផង ដែលខ្ញុំនិយាយបែបនេះ! ខ្ញុំសុំពេលវេលាបន្តិចសិនបានទេ? "

ថេយ៉ុង មិននិយាយអ្វីទេ គេញញិមដាក់នាង ហើយគេក៏យល់ពីស្ថានភាពរបស់នាងដែរ។ គេដឹងពីកំហុសរបស់ខ្លួនឯង ត្រឹម​ប៉ុណ្ណឹង វាសំណាងពេកណាស់ទៅហើយ ដែលនាងនៅផ្តល់ឱកាសឲ្យគេបានកែប្រែខ្លួន និងកសាងគ្រួសារនេះឡើងវិញ។ ថេយ៉ុង យកប្រអប់ដែលគេបានឲ្យនាងមុននោះ មកបើកហើយក៏បង្ហាញ កងដៃវង់ដ៏ស្រស់ស្អាត។ នាងធ្លាប់ចង់បានកាលពីប៉ុន្មានឆ្នាំមុន គេយកកងដៃចេញពីប្រអប់ មកពាក់នឹងកដៃរបស់នាង។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Место, где живут истории. Откройте их для себя