EP 40

1.2K 25 0
                                        

#រឿង​ទឹកភ្នែកភរិយាជំនួស
#ភាគទី40

 

    លោកស្រីបាននាំ មីនយ៉ុង ចូលទៅខាងក្នុង គាត់នាំនាងទៅអង្គុយក្នុងតុមួយ។ គាត់មានអារម្មណ៍យ៉ាងចម្លែក ចំពោះនាង ដូចជាប្លែកៗនិយាយមិនត្រូវ។ នាងវិញក៏ដូចគ្នា តែមិនហ៊ានបញ្ចេញទេ ត្រឹមតែ ហ្វារីយ៉ា ខឹងនាងប៉ុណ្ណឹង នាងពិបាកចិត្តណាស់ទៅហើយ។

" ក្មួយជាកូនអ្នកណាដែរ មានរូបសម្រស់ស្រស់ស្អាតយ៉ាងនេះ ? "

" ប៉ាម៉ាក់ខ្ញុំឈ្មោះ....! "

នាងគិតបន្តិច គួរប្រាប់គាត់យ៉ាងម៉េចទៅ បើនាងគ្មានប៉ាម៉ាក់ផងនោះ។ លោកផាក់ ក៏មិនមែនជាមនុស្សល្អអីដែរ នាងឱនមុខបន្តិច ហើយក៏ងើបវិញប្រាប់ទៅ លោកស្រីទាំងតានតឹងក្នុងចិត្ត។

" ខ្ញុំគ្មានប៉ាម៉ាក់ទេ! តែមានប៉ាម៉ាក់ចិញ្ចឹម គាត់ជាម្ចាស់ក្រុមហ៊ុនអចនទ្រព្យ! "

" ក្មួយមិនមានប៉ាម៉ាក់ទេ!!! "

" ចាស៎! ខ្ញុំមិនដែរបាន ស្គាល់គាត់ទេ! "

" អ៊ំក៏បាត់កូនស្រីម្នាក់ដែរ! កាលពី20ជាមុន! កូនអ៊ំបានបាត់ពីមន្ទីរពេទ្យ បើគេនៅប្រហែលជាធំ ស្អាត់ដូចជាក្មួយអ៊ីចឹង! "

" ចាស៎! "

លោកស្រី ចង់សួរសំនួរផ្សេងទៀត តែក៏ត្រូវឈប់វិញ ព្រោះវត្ដមាន មនុស្សម្នាក់បានចូលមក ធ្វើឲ្យនាងគាំងនិយាយលែងចេញ។

  ហាន់ណា បានបណ្ដើរ ថេយ៉ុង ចូលមក អ្នកការសែតបានថតពួកគេជាច្រើនសន្លឹក នាងញញិមឡើងសម។ ហាន់ណា ស្គាល់គ្នាជាមួយ លោកកាង ទើបនាងមុខក្នុងកម្មវិធីនេះដែរ។ ថេយ៉ុង មិនបានដឹងថា នាងមកចូលរួមក្នុងកម្មវិធីតែមួយជាមួយភរិយាគេនេះទេ ទើបព្រមមកជាមួយនាង។

គេមិនបានភ្លេចថ្ងៃមង្គលមិត្តភរិយាខ្លួន ដែលបានអញ្ជើញនោះទេ តែ ហាន់ណា ពូកែមាយាដាក់គេពេក ទើបមកចួបនាងមិនបាន។

មីនយ៉ុង បានសុំលោកស្រី ចូលបន្ទប់ទឹក ដើម្បីកេចពី ថេយ៉ុង ។ នាងដើរចូលទាំងទឹកភ្នែក ថែមទាំងឈឺក្បាលមួយរំពេច។ នាងមានអារម្មណ៍ថា ដូចជាមានទឹកអ្វីម្យ៉ាងហូរចេញមក។ នាងដើរទៅមើលនៅមុខកញ្ចាក់ ទើបដឹងថា ជាឈាម។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Dove le storie prendono vita. Scoprilo ora