ep 63

1.6K 23 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី63

// យប់ //

ថេយ៉ុង បើកទឹកក្ដៅអ៊ុនៗល្មង ហើយបី យូថេ ចូលក្នុងបន្ទប់ទឹក ។ គេអង្គុយលើកៅអីខ្ពស់ល្មម ហើយដាក់ជើងម្ខាងរបស់គេចូលក្នុងកាធន់នោះ។ គេដោះសម្លៀកបំពាក់កូន រួចហើយដាក់ យូថេ ឲ្យអង្គុយលើខ្នងជើងរបស់គេ។

ថេយ៉ុង ក្បង់ទឹកដាក់លើខ្លួនកូនថ្នមៗ ពោរពេញដោយក្ដីស្រលាញ់ ដែលប៉ាមានចំពោះកូន។

" ស្រួលខ្លួនទេកូនប៉ា? ស្ដាយណាស់ ដែលម៉ាក់ៗរវល់គេង កុំអីកូនប្រាកដជាសប្បាយជាងនេះហើយណ៎! "

នាយបន្តងូតទឹកឲ្យ យូថេ រហូតរួចរាល់ ហើយយកគេមកក្រៅ ដាក់ឲ្យគេងលើគ្រែ តូចមួយ។ បន្ទាប់មកទៀតគេក៏យក សម្លៀកបំពាក់មកស្លៀកឲ្យ យូថេ។

" អូ! មុនស្លៀកកូនត្រូវលាបម្សៅសិន! លាបហើយខ្លួនកូននឹងក្រអូប ហើយគួឲ្យចង់ថើប! "

នាយយកម្សៅកូនក្មេងមកចាក់លាប លើខ្លួនកូនរហូតសព្វកន្លែង ហើយពាក់ខោអាវឲ្យកូន។ ការងារចុងក្រោយ គឺឆុងទឹកដោះគោកូន ហើយដាក់ឲ្យគេបៅមុនចូលគេង។

បន្ទាប់ពីកូនគេហើយ ថេយ៉ុង យកអាហារដែលគេកុម្មង់នោះមកញ៉ាំ។ គេញ៉ាំបានទើបតែពីរបីម៉ាត់ ក៏បាន​សំឡេងកូនយំ នាយដាក់ស្លាព្រាចុះ ហើយរត់ទៅមើលកូន។

យូថេ គេ​បន្ទោបង់បានជាយំអ៊ីចឹង ថេយ៉ុង លើកកូនចូលបន្ទប់ទឹក លាងគូទ និងដូរខោទឹកនោមឲ្យគេ ហើយលួងគេឲ្យគេងវិញ។ បន្ទប់ពីគេងហើយ គេមកញ៉ាំវិញ ទាំងមានអារម្មណ៍ថា ការដែលមើលកូនម្នាក់ឯងបែបនេះ វាពិបាកណាស់ គេចង់អរគុណដល់ម៉ាក់របស់គេ ដែលមើលថែគេមកបានយ៉ាងល្អបែបនេះ។ គេយល់ហើយថា ធ្វើជាប៉ារបស់គេមានអារម្មណ៍យ៉ាងណានោះ ហើយអ្នកដែលគេចង់ សុំទោសខ្លាំងបំផុតនោះ គឺ មីនយ៉ុង។ កន្លងមក មិនដឹងនាងលំបាកយ៉ាងណានោះទេ នាងរស់នៅតែម្នាក់ឯង ហើយជីវភាពពិបាកទៀត។

" ប្រពន្ធសម្លាញ់! ពេលនេះបងយល់ហើយ បងសូមទោស! "

នាយបន្តញ៉ាំរហូតដល់អស់ ហើយក៏ចូលទៅងូតទឹកជះកាយ។ ក្រោយពីងូតទឹករួច គេឡើងមកគេងជិតកូន ហើយទាញទូរសព្ទមកអានសារ ដែល ជីមីន និងជុងគុក ផ្ញើមកគេ ក្នុងគ្រុបឆាតនោះ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now