រឿងទឹកភ្នែកភរិយាជំនួស ភាគទី១០

1.1K 34 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១០

  ក្រោយពីញុំាអាហារពេលល្ងាចរួម មេឃក៏ចាប់ផ្ដើមងងឹត មីនយ៉ុងចុលទៅងូតទឹក ជំរះកាយ មុននឹងចូលគេង។ នាងរៀបចំខ្លួនរួច ក៏ទាញសៀវភៅប្រលោមលោកមកអានកំដរអារម្មណ៍កុំឲ្យឯកាពេក។

  រាត្រីដ៏សែនត្រជាក់ ថេយ៉ុង និងហាន់ណា បានចេញមកញុំាអាហារពេលល្ងាចនៅលើដំបូលសណ្ឋាគារ ដែលមានការរៀបចំបែបគូរស្នេហ៍មើលទៅពិតជា ផ្អែមល្ហែមណាស់។ ពួកគេញុំាបណ្ដើរស្ដាប់ភ្លេងបណ្ដើរ ថេយ៉ុង បានសុំហាន់ណាឡើងរាំ។ អ្នកផ្សេងដែលបានឃើញពួកគេហើយ នរណាក៏ច្រណែនដែរ ។ ហាន់ណា បានសុំថេយ៉ុងមកបន្ទប់វិញ ទាំងមិនដឹងមូលហេតុ គេក៏ព្រមតាមនាងទៀត។ គ្រាន់តែមកដល់បន្ទប់ភ្លាម នាងក៏ចាប់ថេយ៉ុង មកបឺតមាត់តែម្ដង។
 
  មីនយ៉ុង រាងងងុយគេង នាងឈប់អានសៀវភៅ ហើយដើរទៅមើលយ៉ុងតាន មុនចូលគេ។ នាងស្ទាប់យ៉ុងតាន ស្រាប់តែយ៉ុងតាន ដង្ហក់ដង្ហើមជាខ្លាំង មីនយ៉ុងភ័យឡើងស្វាងងងុយគេង។ នាងលើកយ៉ុងតានអោប រត់ចេញសំដៅទៅបន្ទប់ ថេយ៉ុង។ នាងគោះទ្វារខ្លាំង តែគ្មាននរណាបើកឲ្យនាងទេ។ នាងនៅតែបន្តគោះរហូតទ្វារបើក បង្ហាញរូបរាងថេយ៉ុង ដែលមានត្រឹមតែកន្សែងជាប់ចង្កេះ។ នាងតូចអោនមុខចុះ មិនហ៊ានមើលរូបរាងថេយ៉ុងទេ។

  “ នរណាងាប់បានខំគោះម្លេះ? ”

  ថេយ៉ុង សួរនាងទាំងខឹងសម្បារ ដោយសារនាងមករំខានក្ដីសុខរបស់គេនិងហាន់ណា។ នាងរៀបនឹងឆ្លើយទៅហើយ ស្រាប់តែហាន់ណា មកអោបថេយ៉ុងពីក្រោយ បញ្ឈឺចិត្តនាងទៀត។

  “ បងសម្លាប់កុំរវល់ជាមួយនាងអី !  គិតរឿងយើងវិញ.. !”

  “ បាទ! ”

  ថេយ៉ុង ទាញទ្វារបិទវិញ មីនយ៉ុង ចង់ប្រាប់អីក៏មិនទាន់ សំឡេងថ្ងូររបស់ហាន់ណាក៏បន្លឺឡើង មីនយ៉ុង ធ្វើអីមិនត្រូវក្រោយពីឮសំឡេងនេះ។ យ៉ុងតាន យំថ្ងូរម្ដងទៀត មីនយ៉ុង ពិបាកចិត្តណាស់ នាងមិនដឹងទៅខាងណាទេពេលនេះ ភាសាក៏មិនចេះ លុយក៏មិនមាន កន្លែងក៏មិនស្គាល់ ឯស្វាមី កំពុងតែមានក្ដីសុខជាមួយសង្សារទៀត។

  “ យ៉ុងតាន...កូនម៉ាក់ទ្រាំណា...! ម៉ាក់នាំកូនទៅរកពេទ្យ! ”

  នាងមិនអាចទ្រាំមើលយ៉ុងតានបាន ក៏ចុចជណ្ដើរយន្តចុះមកខាងក្រោម នាងរត់ទៅសួរបុគ្គលិកសណ្ឋាគារ នាងមិនចេះនិយាយភាសា ក៏បង្ហាញយ៉ុងតាន ឲ្យពួកគេបានឃើញ។ ពួកគេមិនយល់ពីអ្វីដែលនាងសួរទេ ពេលនោះ បុរសសង្ហារ ស្បែរស ជាជាតិកូរ៉េដូចនាងដែរ។ គេដើរមកជិតនាងតូច ហើយក៏សួរនាងជាភាសាកូរ៉េ នាងតូចសប្បាយចិត្តណាស់។

  “ លោកជួយកូនឆ្កែខ្ញុំផង...! ”
 
  “ គេកើតអីមែនទេ? ”

  “ គេឈឺធ្ងន់ណាស់លោក! ខ្ញុំមិនស្គាល់ទីនេះទេ លោកជួយយកបុណ្យផងណា! យប់ទៅហើយ ខ្ញុំមិនដឹងទៅពឹងអ្នកណាទៀតទេ! លោកជួយគេផងទៅ....! ”

  នាងនិយាយទាំងសំពះ ថែមទាំងអោនគោរគេទៀត ពេលបានឃើញអាការៈនាងបែបហ្នឹងហើយ គេក៏យល់ព្រមជូននាងទៅមន្ទីរសត្វ។ ឡានចតនៅមុខមន្ទីរពេទ្យសត្វ នាងតូចចុះពីឡានរត់ចូលក្នុងយ៉ាងលឿន ទាំងភ័យ ព្រោះយ៉ុងតាន លែងចង់ដកដង្ហើមហើយ។ រាងក្រាសដែលជូននាងមកនោះ គេបានជួយបកប្រែឲ្យនាង លោកគ្រូពេទ្យនាំយ៉ុងតាន ចូលទៅខាងក្នុង នាងតូចអង្គុយយំនៅខាងក្រៅ។

  មួយសន្ទុះក្រោយមក លោកគ្រូពេទ្យក៏បីយ៉ុងតាន ចេញមកវីញ ដើយមានសឺរ៉ូប នៅជាប់ជើងរបស់យ៉ុនតាន។ លោកគ្រូពេទ្យបាននិយាយពីស្ថានភាពជំងឺរបស់យ៉ុនតានទៅអ្នកកំលោះ ដើម្បីឲ្យគេប្រាប់ទៅនាងបន្ត។ អ្នកកំលោះក៏បានរៀបរាប់ប្រាប់នាងតាមលោកគ្រូពេទ្យ។

  “ លោក....លោកអាចចេញលុយជំនួសខ្ញុំសិនបានទេ? ”

  “ បានមិនអីទេ! ”

  ក្រោយពីបង់លុយរួចពួកគេទាំងពីរក៏ត្រឡប់មកវិញជាមួយគ្នា។ មកដល់សណ្ឋាគារវិញ នាងតូចចុះពីឡានអោបយ៉ុងតានក្នុងដៃ ។

  “ ខ្ញុំពិតជាអរគុណលោកណាស់ ដែលបានជួយកូនឆ្កែរបស់ខ្ញុំឲ្យមានជីវិតម្ដងទៀត! លុយរបស់លោកស្អែកខ្ញុំយកទៅសងលោកវិញ! ”

  “ បាទមិនអីទេ! ”

  “ លោកឈ្មោះអ្វីដែរ? ”

  “ ខ្ញុំឈ្មោះ..........

...............................................

ទាញលេងមើលជាបងណាដែរ? គេមកធ្វើស្អី?

សូមរង់ចាំអានភាគថ្មីណា។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now