#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១១“ ខ្ញុំឈ្មោះ មីន យ៉ុងគី ! ហៅខ្ញុំ ស៊ូហ្គា ធម្មតាក៏បានដែរ! រីករាយណាស់ដែលបានចួបនាង! ចុះអ្នកនាងវិញ? ”
“ ខ្ញុំឈ្មោះ ផាក់ មីនយ៉ុង...! អរគុណលោកខ្លាំងណាស់ សម្រាប់ការជួយសង្រ្គោះជីវិតកូនឆ្កែរបស់ខ្ញុំ! ”
“ មិនអីទេ! ខ្ញុំរីករាយណាស់! ”
អ្នកកម្លោះញញឹមដាក់នាងដោយក្រសែភ្នែកស្រទន់ ថែមទាំងបញ្ចេញធ្មេញរបស់គេតិចៗ ទៅកាន់នាងតូច។ នាងអោនគោរពគេជាលើកចុងក្រោយ ដើម្បីលាបន្ទប់នាងវិញ ។ មីនយ៉ុង ដាក់យ៉ុងតាន ឲ្យគេងស្រួលបួល ហើយ នាងទៅយកកាបូបលុយ ដកកាតអេធីអិម មកកាន់នៅក្នុងដៃ។ នាងនៅសល់លុយសន្សំតែបន្តិចទេ បើយកទៅសង ស៊ូហ្គា ច្បាស់ជាអស់មិនខាន់ទេ។ នាងក៏មិនដាចចិត្តសុំ ថេយ៉ុង ឬក៏ លោកផាក់ដែរ នាងមិនចង់សុំជំនួយពីអ្នកដទៃទេ ចាប់តាំងពីថ្ងៃដែលនាងត្រូវបានមិត្តភក្ដិធ្វើបាបម្ដងមក។ នាងបានសុំពឹងគេឲ្យជួយធ្វើលំហាត់ឲ្យនាង ហើយក៏ត្រូវពួកគេយកទៅប្រាប់គ្រូបន្ទុកថ្នាក់។ គាត់បានហៅលោកផាក់មកចួប ថែមទាំងស្ដីឲ្យនាង និងលោកផាក់ជាខ្លាំង រហូតមកពេលនេះ នាងនៅតែមានអារម្មណ៍ថាខ្លាចក្នុងការពឹងអ្នកដទៃណាស់ លើលែងតែពេលបន្ទន់ដោះស្រាយអត់ចេញ។
“ ហ៊ឹម...មានតែដក់លុយហ្នឹងឲ្យគេហើយ...! ”
នាងពិបាកចិត្តណាស់ តាំងពីរៀបការបែកផ្ទះមក ពិបាកជាងរស់នៅផ្ទះលោកផាក់ទៀត។ នៅទីនោះនាងគ្រាន់តែជួយធ្វើការងារផ្ទះ មិនពិបាកចិត្តរឿងលុយ ឬក៏រឿងស្នេហាទេ។ តែនៅពេលនេះជីវិតនាងកាន់តែយ៉ាប់ទៅហើយ រង់សម្ពាធកាន់តែធ្ងន់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។
ស៊ូហ្គា បើកទ្វារបន្ទប់ ក៏បានឃើញគូរដណ្ដឹងខ្លួន កំពុងតែអង្គុយរង់ចាំគេនៅរានហាលមុខបន្ទប់ រាងក្រាសដើរតម្រង់ទៅរកនាង ហើយអោបចង្កេះពីក្រោយ។
“ អូនសម្លាញ់! ”
“ បងមកវិញហើយ! កិច្ចការយ៉ាងមិចដែលរលូតទេ? ”
“ រលូតល្អណាស់! អូ! មុននេះបងបានចួបក្មេងស្រីម្នាក់មុខរបស់គេស្រដៀងអូនណាស់! ”
“ បងនិយាយពិតទេ? ”
“ ហ៊ឹម...តែបងថានាងប្រហែលជាមិនមែនជាបងស្រីរបស់អូនដែលបាត់ខ្លួននោះទេ! នាងមើលទៅក្មេងជាងអូនណាស់! ”
“ បងថាអូនចាស់មែនទេ? ”
នាងនិយាយទាំងធ្វើមុខស្អុយ នាងមិនដែលបានឃើញមុខបងស្រីបង្កើតនាងទេ បងស្រីនាងបាត់ខ្លួនតាំងពីពេលកើតមកម្លេះ។ ប៉ានាងបានប្រាប់ថា មានគេលួចបងស្រីនាងយកទៅលក់ ពេលដែលកើតបានបីថ្ងៃ។ បងស្រីនាងទើបជាគូរដណ្ដឹងរបស់ស៊ូហ្គា តាំងពីកើតមកម្លេះ តែដោយសារបងស្រីបាត់ខ្លួន ទើបនាងភ្ចាប់ពាក្យជំនួសបងស្រី។
“ បើសិនថ្ងៃណាមួយ បងស្រីអូនត្រឡប់មកវិញ បងនៅស្រលាញ់អូនទេ? ”
“ បងប្រាដកជាស្រលាញ់អូនហើយ! បងមិនអាចចោលក្មេងតូចរបស់បងទេ! ”
នាងញញឹមពេលបានឮស៊ូហ្គា និយាយបែបនេះ។ ចំណែកស៊ូហ្គា វិញគេនៅតែចាំមុខក្មេងស្រីតូចដែលគេបានបីកាលពីនាងទើបតែសម្រាលហើយមួយថ្ងៃ គេសប្បាយចិត្តណាស់ ពេលនោះ ពេលដឹងថា លោកប៉ាអ្នកម៉ាក់គេ ដណ្ដឹងនាងតូចនោះឲ្យគេពេលធំឡើង។ ពេលដែលក្មេងស្រីតូចកើត ស៊ូហ្គា មានអាយុ ៨ ទៅ ៩ឆ្នាំហើយ គេនៅចាំមុខនាង ដោយសារគេមានរូបថតរបស់នាង។ គេបានលាក់វាទុកយ៉ាងស្អាតមិនឲ្យ គូរដណ្ដឹងថ្មីខ្លួនបានដឹងទេ។ គេយល់ព្រមភ្ចាប់ពាក្យម្ដងទៀត ក៏ព្រោះតែគ្រួសារដែរ ក្រោយពេលនៅជាមួយគ្នា គេមានចិត្តឲ្យនាងខ្លះដែរ តែក៏មិនដាច់ចិត្តពីបងស្រីនាងដែរ។“ បងថាអូនគួរតែចូលគេងទៅ! ស្អែកពួកយើងទៅដើរលេងផង! ”
“ ចាសបងសម្លាញ់....! ”
...............................................
គូរដណ្ដឹងស៊ូហ្គា កាលពីមុនជានរណា? ស្នេហាពួកគេនឹងទៅជាយ៉ាងណាទៅ?
បើសិនជាបងប្អូនអ្នកអាន មិនយល់ត្រង់ចំណុចណានៃរឿងភាគនេះអាចសួរខ្ញុំបានណា ក្នុងភាគនេះទេ អត់ឲ្យសួររកភាគក្រោយទេ🤣🤣🤣 គេទុកពញ្ញាក់អារម្មណ៍🤣🤣🤣លេង🤣🤣🤣
សូមរង់ចាំអានភាគថ្មីណា។

YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។