#រឿងទឹកភ្នែកភរិយាជំនួស
#ភាគបញ្ចប់ ( ពិតប្រាកដអត់មានបានកុហកទៀតទេ )
ពួកគេបានដើរយ៉ាងលឿន សំដៅទៅរក យ៉ុងអា យ៉ុងតាន ដែលនៅមុខផ្ទះ។ ពេលពួកគេទាំងពីរមកដល់ ក៏ជួបរឿងដ៏គួរឲ្យហួសចិត្តមួយ នោះគឺ យ៉ុងតាន មិនបានស្លាប់ដូចអ្វីដែល យូថេ បាននិយាយនោះទេ។ គេគ្រាន់តែគេងតែប៉ុណ្ណោះ ចំណែកឯ យ៉ុងអា វិញអង្គុយយំ ទឹកភ្នែកហូរដូចទឹកភ្លៀង។
" ប៉ាៗ ប៉ាៗ ហ៊ឹក ហ៊ឹក ហ៊ឹក ! "
" យ៉ុងតាន ងើបឡើងមក! យ៉ុងតាន យ៉ុងតាន! "
" វ៉ូស វ៉ូស វ៉ូស វ៉ូស ! "
យ៉ុងតាន ងើបឡើងមកព្រុសដាក់ប៉ាៗគេ ធ្វើឲ្យក្មេងទាំងពីរញញិមបែបអៀនៗ លើកទីមួយដែលពួកគេលេងជាមួយសត្វឆ្កែ ហើយលេងសុខៗវាក៏គេងបាត់មាត់ឆឹង។ ទើបធ្វើឲ្យគេទាំងពីរភ័យ ខ្លាចវាស្លាប់ ច្បាស់ជាត្រូវរបស់ប៉ាៗហើយ។
" តោះបានហើយកូន កូន ពួកយើងនាំគ្នាឡើងទៅលើវិញ! "
ថេយ៉ុង បានចាប់ឱប យ៉ុងតាន នឹងលើកពរ យូថេ ចំណែកឯ មីនយ៉ុង ពរកូនស្រី ដើរតាមពីក្រោយស្វាមី ទាំងអារម្មណ៍កំពុងតែស្រពិចស្រពិល នឹងផ្ទះមួយនេះ។ នាងមានអារម្មណ៍ថា ដូចជាមានប្រវត្តិជូរចត់ យ៉ាងម៉េចទេ រកនិយាយមិនត្រូវ។ ចូលមកដល់ក្នុងផ្ទះ នាងកាន់តែមានអារម្មណ៍ថា ផ្ទះមួយនេះបង្កប់នូវភាពឈឺចាប់ក្នុងបេះដូងរបស់នាង។ ផ្ទះនេះហាក់ដូចជាមានអនុស្សាវរីយ៍ ឈឺចាប់ច្រើន តែនាងនឹកមិនឃើញអ្វីទាល់តែសោះ។ នាងព្យាយាមតាំងចិត្តគិតវាម្ដងបន្តិច ម្តងបន្តិច បន្តដំណើរឡើងមកដល់បន្ទប់ វាកាន់តែច្បាស់ក្នុងចិត្តហើយ ថាទីនេះ វាមានអ្វីម្យ៉ាងធ្វើឲ្យជីវិតនាង ឈឺចាប់ក្នុងរឿងស្នេហាមួយនេះ។
" លោក! តើលោកស្រឡាញ់ខ្ញុំពិតទេ? "
នាងពិតជាចង់ដឹងណាស់ ថាគេផ្ដល់ចម្លើយឲ្យនាង យ៉ាងម៉េចទៅ ។
ថេយ៉ុង មិនបានផ្ដល់ចម្លើយឲ្យនាងទេ គេបានរៀបចំអាហារសម្រន់ឲ្យកូន និងយ៉ុងតាមសិន។ ក្រោយពីរៀបចំ រួចហើយ គេបានដឹកដៃនាងសំដៅទៅមាត់បង្អួច ឲ្យឆ្ងាយពីកូនបន្តិច។ នាយចាប់ផ្ដើមឡើងថា៖
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។