#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៣នាងបើកទ្វារដើរចូលក្នុងបន្ទប់ទាំងងងឹតសូន្យ នាងចូលចិត្តភាពងងឹតណាស់ វាអាចបិទបាំងភាពឈឺចាប់ដែលនាងមាន មិនឲ្យនរណាម្នាក់បានឃើញ។ នាងបន្តចូលដល់ក្នុងបន្ទប់ទឹក រួចដោះឈុតកូនក្រមុំចេញ ហើយនាងក៏បើកទឹកផ្កាឈូក បន្ទប់មកដើរមកបិទភ្លើងបន្ទប់ទឹកវិញ។ នាងតូចទម្លាក់ខ្លួនអង្គុយចុះ ទឹកភ្នែកដែលខំទប់ក៏បញ្ចេញមក ហូរប្រណាំងគ្នាជាមួយទឹកផ្កាឈូក នៅក្នុងភាពងងឹតសូន្យ។ សំឡេងយំឮប្រណាំងគ្នាជាមួយទឹកផ្កាឈូក ។
ព្រហ្មលិខិតពិតជា ចិត្តអាក្រក់ជាមួយនាងណាស់ ថ្ងៃនេះ នាងត្រូវបានគេបោះបង់ដល់ទៅពីរដង។ ប៉ាម៉ាក់បង្កើតនាង បានយកនាងមកទុកចោលនៅថ្ងៃនេះ ហើយលោកផាក់បានយកនាងមកចិញ្ចឹមថ្ងៃនេះដូចគ្នា គាត់បានដាក់ថ្ងៃនេះ ជាថ្ងៃកំណើតរបស់នាង។ តាំងពីដឹងក្ដីមក នាងតែងតែអង្គុយយំ នៅថ្ងៃកំណើតរបស់នាង។ នាងជាមនុស្សអាក្រក់ណាស់ទៅឬ ទើបប៉ាម៉ាក់បង្កើតបោះបង់នាងបែបនេះ។
វាកាន់តែឯកា និងឈឺចាប់សម្រាប់នាងមួយទៀត ថ្ងៃនេះក៏ជាថ្ងៃដែលនាងត្រូវរៀបការមានគ្រួសារ ដែលនាងសង្ឃឹមថា អាចមើលថែ នឹងផ្ដល់សុភមង្គលឲ្យនាង តែគេបែបជាទុកនាងចោលម្នាក់ទៀត។ ថ្ងៃពិសេសរបស់នាង គ្មានអ្នកចាំ គ្មានអ្នកខ្វល់ គ្មានអ្នកឲ្យតម្លៃ គ្មានអ្នកចាប់អារម្មណ៍ មានតែការបោះបង់ សម្រាប់នាងពេលនេះ មានតែភាពងងឹតទេ ដែលនៅកំដរនាងក្នុងថ្ងៃពិសេសបាន ។
នាងអង្គុយយំដល់ពាក់កណ្ដាល់យប់ ទើបឈប់យំ ចេញមកខាងក្រៅ រៀបចំខ្លួន ចុះមកផ្ទះបាយ រកទៀនមួយដើម និងនំ។ នៅក្នុងទូទឹកកកមានតែនំ ម៉ូឈី តូចៗពីរ នាងយកនំនោះឡើងមកក្នុងបន្ទប់វិញ។ នាងដោតទៀតក្នុងនំ ដុតទៀន ហើយបិទភ្លើង នៅឃើញតែភ្លើងទៀតភ្លុងៗ។
“ Happy Birthday to you , Happy Birthday to you , Happy Birthday Happy Birthday to you... ផាក់ មីនយ៉ុង ហាស ហាស....ហ៊ឹម...សំណាងណាស់នាងអើយ! ខួបឆ្នាំនេះបាននំដល់ទៅពីរ! ជូនពរ មីនយ៉ុង កាន់តែ...មានក្ដីសុខ...ក្នុងជីវិត! ហិក...ហិក....! ”
នាងស្រាប់តែយំម្ដងទៀត ពេលដែលនាងនិយាយពាក្យថា មានក្ដីសុខក្នុងជីវិត នាងមិនសមនឹងសុំពរនេះទេ វាខ្ពស់ពេកហើយ សម្រាប់មនុស្សដូចនាងនោះ។ នាងផ្លុំទៀត ទាំងទឹកភ្នែក ញុំានំម៉ូឈីនោះរហូតដល់អស់។
“ ឯងគួរតែទម្លាប់ហើយមីនយ៉ុង យំស្អីទៀតហា៎! ឆ្នាំក្រោយ ឯងត្រូវធ្វើខួបកំណើត និងខួបអាពាហ៍ពិពាហ៍ ក្នុងថ្ងៃតែមួយហើយ...ខួបកំណើតរបស់ឯងមិនឯកាទៀតទេ.... ផាក់ មីនយ៉ុង ! ”
នាងធ្វើខួបកំណើតឲ្យខ្លួនឯងស្ទើររាល់ឆ្នាំទៅហើយ ពេលនៅផ្ទះលោកផាក់ នាងតែងតែលួចនំទុកក្នុងបន្ទប់នាងមុនមួយថ្ងៃ ហើយយប់ឡើងនាងបិទភ្លើងធ្វើវាតែម្នាក់ឯងមករហូត។ ទោះបីគ្រួសារលោកផាក់ស្រលាញ់នាងមែន តែពួកគេមិនដែលចាំថ្ងៃកំណើតនាងដែរ ពេលដែលចង់ធ្វើឲ្យ វាហូសបាត់ទៅហើយ វាតែពាក្យចាំធ្វើឆ្នាំក្រោយមករហូតដល់ពេលនេះ នាងនៅតែធ្វើវាម្នាក់ឯង។
// ថេយ៉ុង //
ថេយ៉ុង មកដល់ខនដូរ ហាន់ណា គេក៏ធ្វើរឿងសប្បាយៗជាមួយនាង។ ហាន់ណា មិនបានកើតទុក្ខអ្វីទេ នាងមានតែសប្បាយចិត្ត ទោះបីនាងមិនបានរៀបការ តែនាងបានថេយ៉ុង មកនៅជាមួយនាង។
ថេយ៉ុង ពេលបាននៅជាមួយហាន់ណាហើយ គេមិនបានគិតដល់ប្រពន្ធទេ គេគិតតែពីក្ដីសុខដែលគេទទួលបានពីហាន់ណាតែប៉ុណ្ណោះ។
“ ថេហា៎....អូនចង់ទៅដើរលេងក្រៅប្រទេស...! ”
“ ក្រែងអូនទើបមកពីបរទេសហ្អី..ឥឡូវចង់ទៅទៀតហា៎? ”
“ ហ៊ឹម...ចង់ទៅកោះម៉ាឌីវ...! ”
“ បងពិបាកចេញក្រៅណាស់ពេលនេះ! បើទៅប៉ាម៉ាក់បងប្រាកដជាសង្ស័យ ហើយនៅមានប្រពន្ធដល់គួរឲ្យស្អប់នោះទៀត! ”
“ បងប្រាប់ប៉ាម៉ាក់ថា នាំនាងទៅក្រេបទឹកឃ្មុំទៅ...ហើយពួកយើងជាអ្នកក្រេបទឹកឃ្មុំឲ្យនាង ដើរលេងម្នាក់ឯងទៅ! បងគិតយ៉ាងមិចដែរ? ”
“ គំនិតអូនពិតជាល្អណាស់...! ”
ពួកគេញញឹម ហើយក៏បន្តធ្វើរឿងសប្បាយៗរហូតដល់គេងលក់ទៅ។...............................................
សូមរង់ចាំអានភាគថ្មីណា
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។