#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី57មីនយ៉ុង ចាប់ផ្ដើមភ័យ នៅពេលដែលបានឃើញ លោកផាក និងភរិយារបស់គាត់នៅក្នុងកម្មវិធីនោះដែរ។ នាងមិនអាចឲ្យគាត់ បានឃើញនាងក្នុងកម្មវិធីនេះទេ។ នាងក៏សម្រេចចិត្តដើរចេញពីកន្លែងនោះ ទៅកន្លែងមួយផ្សេងទៀត។
នៅពេលកំពុងតែដើរ នាងក៏បានបុកជាមួយនឹងនារីវ័យក្មេងម្នាក់ ដែលកំពុងតែឈរញ៉ាំនំយ៉ាងឆ្ងាញ់។ នាងធ្វើឲ្យនំនោះ ត្រូវជ្រុះពីដៃរបស់នាងតូច ធ្លាក់ទៅលើដី។
" ខ្ញុំសុំទោសផង! ដែលធ្វើឲ្យនំរបស់នាងជ្រុះបែបនេះ! "
មីនយ៉ុង ឱនសូមទោសនារីវ័យក្មេងនោះ។
" មិនអីទេបងស្រី! នំនៅច្រើនទៀតណាស់ ខ្ញុំអាចទៅយកថ្មីបាន! តែបងស្រីប្រញាប់ទៅណាមែនទេ?"
" អត់ទេ! ខ្ញុំគ្រាន់តែ មានអារម្មណ៍ថារងារពេក ទើបខ្ញុំដើរទៅកន្លែងណាដែលមិនសូវមានខ្យល់! "
" អ៊ីចឹងបងស្រីអាចយកអាវក្រៅរបស់គ្រប់គ្រងពីលើបងបានណា! "
ហ្វារីន បានដោះអាវរបស់នាង ឲ្យទៅ មីនយ៉ុង ។
មីនយ៉ុង ទទួលទាំងរំភើប មិននឹកស្មានថា នៅមានអ្នកស្រលាញ់រាប់អាននាងដែលសោះ។
" អរគុណឯងណាស់! "
"មិនអីទេបងស្រី! បងស្រីមកតែម្នាក់ឯងទេឬ? "
" បង......បងមកជាមួយមិត្តភក្តិ! "
នាងមិនហ៊ាននិយាយថា មកជាមួយស្វាមីនោះទេ ញ្រោះស្វាមីរបស់នាង កំពុងរវល់ថាសង្សារបណ្តូលចិត្តរបស់គេហើយ ។
ពួកគេទាំងពីរ បាននិយាយគ្នាលេងរហូតដល់កម្មវិធី ចាប់ផ្តើម។ ថេយ៉ុង តាមរក មីនយ៉ុង តែរកមិនឃើញសោះ គេក៏នាំ ហាន់ណា ចូលទៅអង្គុយនៅកៅអីខាងមុខ។
កម្មវិធីជិតចាប់ផ្ដើម ជុងគុក តាមរកមើល ហ្វារីន ក៏បានឃើញនាងបណ្តើរមិត្តថ្មីមកជាមួយ ទាំងញញិមញញែម ធ្វើឲ្យគេអស់បារម្ភ។ មុននេះគេភ័យខ្លាចនាង ដើរទៅណាផ្ដេសផ្ដាស មិនស្គាល់តំបន់ច្បាស់ផង ក្រែងលវង្វេងផ្លូវទៅ គិតយ៉ាងម៉េច?
ក្រោយពីបានជួបគ្នាហើយ ពួកគេទាំងបីក៏ដើរទៅអង្គុយនៅអី ដែលនៅជិត ថេយ៉ុង ដែរ។ មីនយ៉ុង មិននិយាយអ្វីទេ នាងក៏ដើរទៅអង្គុយជិត ហ្វារីន និងជុងគុក។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។