#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី37
មីនយ៉ុង បញ្ចាំងស្លាយ ដែលមានពាក្យថា { ផលិតផលក្នុងស្រុក } គ្រប់គ្នាចាប់ផ្ដើមឆ្ងល់ ។ នៅក្នុង ម៉លនេះ មិនអនុញ្ញាតឲ្យលក់ផលិតផលក្នុងស្រុកទេ ដោយសារតែវាគ្មានប្រេនណាល្បី លំដាប់ពិភពលោក ដែលធ្វើឲ្យ គីម ថេយ៉ុង ពេញចិត្តនោះទេ។ គេធ្លាប់និយាយរួចហើយ ម៉លនេះ ត្រូវតែជាម៉ល ដែលមានផលិតផលល្អ និងល្បីជាងគេនៅកូរ៉េខាងត្បូង។" ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ច្បាស់ជាមិនពេញចិត្តទេ ពេលបានឃើញពាក្យមួយឃ្លាននេះ! តែនាងខ្ញុំពិតជា ចង់ឲ្យម៉លនេះ មានផលិតផលក្នុងស្រុកណាស់! "
" នាងសំអាងលើអ្វីដែរ ដែលគិតថាវាសាកសមនោះ? "
បុរសម្នាក់ដែលជាប្រធានទីផ្សារបាននិយាយឡើង ហើយវាក៏ជាសំនួរដែល ថេយ៉ុង ចង់សួរនាងដូចគ្នា។
" ចាស៎! នាងខ្ញុំសូមបកស្រាយបន្តទៀត! បើសិនផលិតផលក្នុងស្រុកកាន់តែរីកចម្រើន ប្រជាជនកាន់តែមានជីវភាពធូរធា! អ្នកទាំងអស់គ្នា សាកគិតទៅមើល បើយើងលក់បាន ផលិតយើងកាន់តែច្រើន នោះប្រទេសយើង និងត្រូវការមនុស្សឲ្យធ្វើការកាន់តែច្រើន ទោបីប្រើបច្ចេកវិទ្យាសម្រាប់ផលិត ក៏ត្រូវការធនធានមនុស្សច្រើនដែរ! "
" ហេតុផលដូចកូនក្មេង! "
លោកស្រី សុងហេ និយាយឡើងដូចជាបំបាក់មុខនាងទាំងរស់ គ្រប់នាងចាប់ផ្ដើមលែងមានជំនឿលើនាងហើយ។ ថេយ៉ុង មិននិយាយអ្វីទេ គេអង្គុយមើលថា នាងដោះស្រាយវា យ៉ាងម៉េចបន្តទៀត។
នាងតូចព្យាយាមសម្រួលអារម្មណ៍ ឲ្យប្រសើរឡើង ព្យាយាមគិតមួយៗ ញញឹមសារជាថ្មី។ នាងដឹងថា ពួកគេសុទ្ធតែជា មនុស្សដែលពូកែ នាងត្រូវតែមានហេតុផលដែលខ្លាំងជាងនេះ។
នាងបានស្រាយខ្សែចង់សក់របស់នាង ដាក់នៅលើតុ ហើយញញឹម ទៅកាន់អ្នកដែលអង្គុយស្ដាប់នាង។
" អ្នកទាំងអស់គ្នាបានឃើញហើយ ថាខ្សែនេះ វាមានតម្លៃតែ 100 ₩ តែប៉ុណ្ណោះ! វាផលិតនៅកូរ៉េ អ្នកលក់ជាជានជាតិកូរ៉េ អ្នកប្រើក៏កូរ៉េ អ្វីដែលសំខាន់ជា ប្រេនដែលគេបានដាក់ថា ផលិតនៅកូរ៉េ ! ឈ្មោះជាកូរ៉េ ថែមទាំងអាចប្រើបានគ្រប់គ្នានៅលើកលោកយើងនេះ! ពួកលោកចង់លក់តែ ផលិតផលដែលផលិតនៅប្រទេសផ្សេង ឈ្មោះផ្សេង អ្នកទិញជាអ្នកមាន! ប្រជាជនគេមានលុយចាយ មានការងារធ្វើ! លោកអ្នកមានដឹងថា ប្រជាជនជាយើង កំពុងតែពិបាករឿងអត់ការងារធ្វើទេ! "
អ្នកគ្រប់គ្នាចាប់ផ្ដើមស្ងាត់ ។
" យើងចង់បានភាពទំនើប មិនមែនរបស់ដែលគ្មានគេស្គាល់ទេ! "
ថេយ៉ុង និយាយដោយសំឡេងមុតៗ ច្បាស់ៗ ។
" បើយើងមិនប្រើផង ម៉េចក៏ហ៊ានថា វាគ្មានគុណភាព! ធនធានមនុស្សនៅកូរ៉េ មិនមែនអន់ទេ! យើងគួរតែជួយលើកស្ទួយគ្នា! ជាក់ស្ដែង ក្រុមហ៊ុនឡាន K.T.Y Cars បាននាំចេញ ដោយគិតថា ប្រជាជនគ្មានលុយទិញ ! តែលោកអត់បានបើកឲ្យគេទិញទេ! ហើយលោកបែបជា នាំប្រេនដែលមានតំម្លៃថ្លៃមកលក់វិញ! មួយឆ្នាំ លោកទទួលបានចំណូល 100 លានដុល្លារ ពីការលក់ឡាន តែម៉លលោកអាចរកបានតែ70 លានដុល្លារទេ! លោកគិតថា ប្រជាជនមិនអាចទិញឡានលោក ទើបនាំទៅក្រៅ ត្រូវបង់ពន្ធឲ្យប្រទេសគេទៀត! ចុះកូរ៉េនោះ ប្រជាជនត្រូវទិញឡានពីគេ ថ្លៃមួយគុណបី! ម៉លក៏ដូចគ្នា ត្រូវបង់ពន្ធពីរបីតង់ រហូតដល់ដៃអ្នកប្រើ ថ្លៃឡើងគុណ! "
" តែវាជារឿងទូទៅ ទៅហើយ! "
" លោកគិតថា ជារឿងទូទៅ តែហរិញ្ញវត្ថុក្រុមហ៊ុន មិនមែនជារឿងទូទៅទេ! ខ្ញុំគិតថា វាគួរតែដល់ពេលផ្លាស់ប្ដូរហើយ! តារាដែលគាត់មកទិញផលិតផលនៅទីនេះ ពេលដែលពួកគាត់ប្រើ ក៏ជួយផ្សព្វផ្សាយ ផលិតផលជាតិដែរ! មិនយូរទេក៏ល្បីដែរ ផលិតផលកូរ៉េល្អមិនចាញ់ប្រទេសគេទេ! "
" តែអ្នកខ្លះគេមិនចង់ប្រើទេ! "
ប្រធានគ្រប់គ្រងឃ្លាំងបានសួរទៅនាង។
" នាងខ្ញុំ សុំសួរលោកមួយណា! តើអ្នកនៅក្នុងផ្ទះលោក អាចទិញកាបូ LV សម្លៀកបំពាក់ YSL ទៅប្រើរាល់ថ្ងៃបានទេ? ខ្ញុំដឹងថា អតិថិជននៅទីនេះ ជាអ្នកមាន តែពួកគេក៏ត្រូវចំណាយលើរឿងផ្សេងដែរ! ពួកយើងគួរតែមានផលិតផលណា ដែលមានតម្លៃសមស្របទៅតាមស្ថានភាពអ្នកប្រើ! "
" ខ្ញុំនៅតែមិនពេញចិត្តក្នុងការប្ដូរ! "
ថេយ៉ុង និយាយដោយមុខមាំ វាជាអ្វីដែលគេចង់បាន គេមិនអាចផ្លាស់ប្ដូរបានទេ។
" ខ្ញុំសួរលោកមួយ កាបូបមួយដែល ផលិតនៅក្នុងស្រុក ស្អាត អាចប្រើបាន ទាន់សម័យ តម្លៃតែ 100,000₩ និងកាបូប LV 10,000$ តែផលិតផលក្នុងស្រុកលក់អស់មួយខែ 10,000 កាបូប តែLV អាចលក់បានតែ 10 កាបូប នៅមានពន្ធច្រើនទៀត! លោកនៅតែចង់លក់របស់ប្រេននោះទៀតមែនទេ? "
" យើងនៅតែរក្សារបស់ប្រេនដដែល! "
អ្នកនៅក្នុងបន្ទប់ប្រជុំនាំគ្នា មើលទៅពួកគេទាំងពីរ ដែលចង់ស៊ីសាច់គ្នាទាំងរស់។ មីនយ៉ុង មិនដឹងចេញភាពក្លាហ៊ានមកពីណាទេ ទើបហ៊ានតតាំងជាមួយ ថេយ៉ុង បែបនេះ។
---------------------------
តើ មីនយ៉ុង អាចធ្វើឲ្យ ថេយ៉ុង ដូចចិត្តបានទេ?
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។