#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី50នាងងាកទៅរក ស៊ូហ្គា ហើយលើកដៃដាក់លើចង្កេះរបស់គេថ្នមៗ។ នាងពិតចង់ឲ្យគេដូចដើមវិញណាស់ កាលពីមុនគេជាមនុស្សផ្អែមល្ហែម គួរឲ្យស្រលាញ់ណាស់។
" អូនសុំគេងឱបបងបន្តិចណា៎! "
" ហ៊ឹម! "
" បងអាចបែរមុខមករកអូនបានទេ? អូនមានរឿងចង់និយាយជាមួយបង! "
នាងនិយាយដោយសម្ដីផ្អែម មិនហ៊ានប្រើពាក្យធ្ងន់ទេ។
នាងចង់និយាយជាមួយគេឲ្យដាច់ស្រាច បើកមិនស្រលាញ់នាងទៀតទេ នាងនឹងស្ម័គ្រចិត្តដើរចេញពីគេក៏បានដែរ។ នាយក៏ដាច់ចិត្តបែរមករកនាង គេក៏បានឃើញស្នាមទឹកភ្នែកនៅជាប់ថ្ពល់របស់នាង។
" អូនស្រលាញ់បង! ហិក ហិក អូនដឹងថា អូនមិនអាចជំនួសបងស្រីបានតាំងតែពីដំបូងមក តែអូនក៏ជ្រុលខ្លួនស្រលាញ់បងហើយ! បងដឹងទេ អូនឈឺណាស់ ពេលបងប្រងើយបែបនេះ ! ដូចជាមានគេយកកាំបិតមកដាក់ទម្លុះបេះដូងអូនទាំងរស់អ៊ីចឹង! ហិក ហិក ! "
" បង ....បងសូមទោស! "
គេក៏មានចិត្តអាណិតនាងដែរ តែក៏មិនយល់អារម្មណ៍ខ្លួនឯងដែរ ដំបូងគេអាណិតស្រលាញ់នាងណាស់ តែក្រោយមកវាក៏អស់ចិត្តម្ដងបន្តិចៗ។
" បងមិនខុសទេ! អូនទេដែលខុស ស្ម័គ្រចិត្តចូលមកជំនួសកន្លែងបងស្រី ទាំងដឹងថា វាមិនសាកសម! "
នាងយំរៀបរាប់រឿងឈឺចាប់ឲ្យស្វាមីបានយល់ ពីអារម្មណ៍នាង ដែលត្រូវគេប្រងើយដាក់។
" បងថាអូនគេងទៅ! "
" អូនសុំឲ្យបងដូចដើមវិញបានទេ? ទោះបីសម្ដែងក៏អូនមិនថាអីបងដែរ! សូមត្រឹមកុំប្រងើយដាក់អូនបែបនេះបានទេ? "
ស៊ូហ្គា នៅស្ងៀមពេលបានឮនាងនិយាយបែបហ្នឹង គេក៏នឹកគិតដល់ រឿងកាលពីមុនៗ នឹកដល់ដំណើរកម្សាន្ដផ្សេងៗ ដែលពួកគេទៅជាមួយគ្នា។ នឹកដល់អារម្មណ៍ល្អៗដែលគេធ្លាប់ប្រគល់ឲ្យនាងកន្លងមក។
" បងសូមទោស ដែលបងគិតតែពីចិត្តខ្លួនឯង រហូតទុកអូនចោលបែបនេះ! "
ESTÁS LEYENDO
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
No Ficciónនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។