#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី43នៅក្នុងក្រដាសនោះ បានបញ្ជាក់ថា ហាន់ណា មានផ្ទៃពោះ ចំនួនពីរខែហើយ។ ថេយ៉ុង ពិតជាភ្ញាក់ផ្អើលណាស់ គេនឹងនាងទាក់ទងគ្នាដើម្បីសប្បាយទេ មិនដែលមានបំណងឲ្យមានកូនទេ។ នាយក៏ការពារដែរ តែនៅតែភ្លាត់ស្នៀត រហូតអាចមានកូនបាន។ គេញញិមចុងមាត់ ដោយសារតែគេចូលចិត្តក្មេងណាស់ ហើយគិតថា ពេលនាងសម្រាលហើយ យកកូននោះមកចិញ្ចឹម រួចចាំផ្ដាច់ទំនាក់ទំនងជាមួយនាង ឬក៏នៅបែបហ្នឹងរហូតទៅ។
" នេះវាជាការពិតមែនទេ? "
" ចាស៎! អូនពិតជាមានផ្ទៃមែនណា ថេ ! "
ផឺង.......សំឡេងស្លាបព្រាបាយធ្លាក់ត្រូវចាន ។ ក្រោយពីដឹងថា ហាន់ណា មានផ្ទៃពោះ ស្លាបព្រានៅក្នុងដៃ មីនយ៉ុង ក៏របូតធ្លាក់ចុះមក។ ត្រូវហើយ ពួកគេស្រលាញ់គ្នា ពួកគេមានកូន បន្តិចទៀតនាង លែងមានវត្តមាន នៅលើលោកនេះហើយ។ នាងមិនបានខឹងស្អប់ ហាន់ណា ទេ នាងដឹងថា នាងមិនអាចនៅផ្ដល់សុភមង្គលដល់ ថេយ៉ុង បានយូរទៀតទេ ។
" នេះភ្ញាក់ផ្អើលដល់ថ្នាក់ ជ្រុះស្លាប់ព្រាផងឬ? "
" ខ្ញុំគ្រាន់តែ រំភើបពេក! "
" បងថេយ៉ុង! អូនចង់ឲ្យបងទៅរស់នៅ ក្នុងខនដូរជាមួយអូន! "
" បងគួរតែទៅរស់នៅជាមួយអ្នកនាងហាន់ណា ទៅ! "
" នាងដេញខ្ញុំ! "
" ខ្ញុំមិនបានដេញបងទេ! តែអូនដឹងថា អ្នកមានទម្ងន់ពិបាករស់នៅម្នាក់ឯងណាស់! បងគួរតែនៅជួយមើលថែអ្នកនាង នៅពេលយប់ប្រលប់! "
" នាងមិនខឹងខ្ញុំទេឬ? "
នាងក្រវីក្បាល ជាមួយស្នាមញញិមដែលបង្កបជាមួយទឹកភ្នែក និងការឈឺចាប់ក្នុងទ្រូង។
" អូនមិនខឹងទេ! វាជាសុភមង្គលរបស់បង អូនមិនអាចហាមបានទេ! "
" ខ្ញុំអរគុណ! "
" បងថេ! ញ៉ាំឲ្យលឿនទៅណា អូនចង់គេង! "
នាងនិយាយកាត់កុំឲ្យ ថេយ៉ុង ប្ដូរចិត្តទៅអាណិត មីនយ៉ុង ទាន់។
ការញ៉ាំអាហារពេលល្ងាច ក៏បានបញ្ចប់ ថេយ៉ុង បានរៀបចំរបស់ខ្លះទៅនៅជាមួយ ហាន់ណា នៅខនដូរ។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។