ep 61

1.5K 28 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី61

ហ្វារីន ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានឃើញ ប៉ាម៉ាក់ របស់នាងនៅនឹងមុខបែបនេះ។ ពួកគាត់ មិនដែលអើពើពីនាង ជិតមួយឆ្នាំទៅហើយ ចុះម្តេចឡើយពេលនេះ មករកនាង ឬក៏ពួកគាត់ចង់ មកបំបែកបំបាក់ នាងនិងស្វាមី។ នាងចាប់ផ្ដើមភ័យញាប់ញ័រ បើសិនជាពួកគាត់ដឹងថា នាងលួចរៀបការស្ងាត់ៗ ជា ជុងគុកនោះ តើពួកគាត់ នឹងបំបែកបំបាក់នាង ជាមួយ ជុងគុក ទេ?

" លោកប៉ា ! អ្នកម៉ាក់! "

ពួកគេទាំងបីនាក់ ឈរសម្លឹងមើលមុខគ្នាមួយសន្ទុះ ទើបម៉ាក់នាងនិយាយឡើងថា ៖

" ហ្វារីន! ម៉ាក់ ..ម៉ាក់ ! "

" នរណាមករកអីមែនទេអូនសម្លាញ់? "

ជុងគុក ដើរមកពីខាងក្រោយ និយាយ ទាំងមិនទាន់បានឃើញមុខ ថានរណាមករកគេ។ ក្រោយពីបានឃើញ ប៉ាម៉ាក់របស់ ហ្វារីន ហើយគេក៏មានអារម្មណ៍ថា ភ័យខ្លាចតិចៗដែរ ព្រោះធ្លាប់ដឹងថាប ពួកគាត់ទាំងពីរ មិនបានស្រឡាញ់នាង ទុកដូចជាកូននោះទេ។ គេមានអារម្មណ៍ថា បារម្ភខ្លាច ថាពួកគាត់មកបំបែកបំបាក់ ស្នេហាពួកគេ ហើយយក ហ្វារីន ទៅធ្វើបាបវិញ។

" ពូកយើងសុំចូលក្នុងផងបានទេ? "

ប៉ានាងនិយាយឡើង ទាំងទឹកមុខស្រពោន និងខ្មាស់អៀន។

ហ្វារីន បាននាំអ្នកទាំងពីរ ចូលទៅអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ។

" អ្នកទាំងពីរមានការអីមែនទេ ? "

ជុងគុក សួរដោយសម្ដីផ្អែម ដាក់ប៉ាម៉ាក់ក្មេង។

" ពួកយើងមកនេះគឺ.... គឺចង់សុំទោស ហ្វារីន! ពួកយើងដឹងខុសហើយ កន្លងមកពួកយើងយល់ច្រឡំ ជាមួយនាង! ពួកយើងថានាង ជាកូនចង្រៃ តាមពិត នាងមិនមែនដូចអ្វីដែលគ្រូទាយនោះ បាននិយាយទេ! ពួកយើងពិតជាសោកស្តាយណាស់ ដែលល្ងង់ជឿតាមសម្ដីអ្នកដទៃ ធ្វើបាបកូន រហូតមក! ប៉ាម៉ាក់ សុំទោសណា! "

ហ្វារីន យំរំភើបចិត្ត នៅទីបំផុត នាងត្រូវប៉ាម៉ាក់ ទទួលស្គាល់ហើយ នាងមានសង្ឃឹមទទួកបានក្ដីស្រលាញ់ពីពួកគាត់ហើយ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now