EP 34

1K 23 0
                                    

  #រឿងទឹកភ្នែកជំនួស
#ភាគទី34

     ពេលនេះអ្វីៗក៏វិលទៅរកសភាពដើមវិញ នាងត្រូវរស់ម្នាក់ឯងដូចកាលពីមុនវិញ ។ ពេលយប់ឡើងត្រូវគេងម្នាក់ឯង ញ៉ាំបាយម្នាក់ឯង វាពិតជាឯកាណាស់។

នាងដើរទៅឡើងក្រុងទៅធ្វើការដូចរាល់ថ្ងៃ ដោយមានយ៉ុងតាន នៅក្នុងដៃរបស់នាង។ ថ្នាំក៏មិនបានលេប ចេះតែបណ្ដោយខ្លួនទៅតាមនឹង រង់ចាំដាច់ខែមានលុយទើបទៅពេទ្យ។ ជីវិត នាងលំបាកណាស់ ឈឺក៏មិនហ៊ានប្រាប់នរណាឲ្យដឹងពីស្ថានភាពរបស់ខ្លួន។ ឡានក្រុងចេះតែទៅមុន នាងសម្លឹងមើលទៅខាងក្រៅ រំពេចនោះ ទូរសព្ទករោទ៍ឡើង។ នាងញញឹម ពេលបានឃើញស្វាមីខលមកទាំងព្រឹកបែបនេះ។

     នាងចុកទទួលភ្លាមដោយមិនគិតយូរ ។

( អេឡូ...)

(  ថេ...អាស៎ អាស៎ អូន...អាស៎....)

( ហាន់ណា....អាស៎ អាស៎ ....)

( ថេ! បងស្រលាញ់អូនទេ? អាស៎ )

(  ស្រលាញ់ណាស់! អាស៎ )

( ចុះ ប្រពន្ធបងនោះ! អាយ៎ អាស៎ ...)

( អត់ទេ! ស្រលាញ់តែហាន់ណាទេ! អាស៎ អាស៎ )

   នាងតូចចុកទូរសព្ទបិទវិញ ស្នាមញញឹមមុននោះត្រូវរលាយអស់ ជនួសមកវិញនៅទឹកភ្នែក និងការឈឺចាប់។

  ហាន់ណា ជាអ្នកយកទូរសព្ទ ថេយ៉ុង ខលមកនាង ថែមទាំងបើកសំឡេងឮៗទៀត។ ចំណែក ថេយ៉ុង មិនបានដឹងអ្វីទេ។ គេត្រូវនាងនាំប្រព្រឹត្តរឿងនេះទាំងព្រឹក ដោយគិតថា នាងត្រូវការទើបបំពេញឲ្យ មិនដឹងថា នាងកំពុងតែបញ្ឈឺប្រពន្ធខ្លួននោះទេ។

នាងតូចយំរហូតដល់ក្រុមហ៊ុន ទើបជូតទឹកភ្នែក ចូលរៀនធម្មតា ទាំងឈឺផ្សារក្នុងចិត្ត។

បាយព្រឹកដែលធ្លាប់តែញ៉ាំឆ្ងាយ តែឥឡូវត្រូវញ៉ាំលាយជាមួយទឹកភ្នែក។

// ស៊ូហ្គា //

គេបាននាំ ហ្វារីយ៉ា ទៅមើលឈុតរៀបការ ដែលនឹងជិតមកក្នុងពេលប៉ុន្មានថ្ងៃខាងមុននេះ។ នាយបើកឡានទាំងអារម្មណ៍មិនសូវល្អ នាងមើលទៅមុខរបស់គេ។ នាងលួចគិតក្នុងចិត្ត តាំងពីមកពី ឌូប៉ៃ វិញ គេប្លែកជាមួយនាងណាស់។ កាលពីមុន មុខមិនដែលក្រញ៉ូវទេ  ញញឹម និយាយលេងសើច ប្រើពាក្យ​ផ្អែមល្ហែមណាស់។ ចុះពេលនេះជិតរៀបការទៅហើយ ម្ដេចក៏មិនសូវសប្បាយចិត្តទៅវិញ ឬមួយនាងធ្វើអ្វីខុសមែនទេ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now