#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១៥
មីនយ៉ុង ជូនទឹកភ្នែក អូសវ៉ាលីចូលក្នុងផ្ទះ យកថ្នាំមកលាបដៃ និងជើងរបស់នាង ត្រង់កន្លែងរលត់នោះ វាពិតជាផ្សារណាស់ នៅពេលដាក់ទឹកអាកុលចំកន្លែងដែលចេញឈាមនោះ។ នាងលាងរបួសជាលើកទីពីរហើយ បន្ទប់ពីរស់នៅជាមួយគេបានប៉ុន្មានថ្ងៃមកនេះ ដៃមុតថូផ្កាលើកមុន ស្នាមមិនទាន់បាត់ផង ឥឡូវរបួសថ្មីទៀតហើយ។ ក្រោយពីលាងរួច នាងរៀបចំទុកថ្នាំហើយ អូសវ៉ាលីចូលក្នុងបន្ទប់ ក៏បានឃើញស្វាមីទើបតែចេញពីបន្ទប់ទឹក សម្លក់មុននាង ដូចជាមានគុំនំជាមួយគ្នាតាំងពីជាតិមុនមកអ៊ីចឹង។ នាងឱនមុនចុះ ហើយអូសវាលីយកទៅទុក ដាក់យ៉ុងតាន ឲ្យគេងនៅកន្លែងរបស់គេរួច ទើបទៅជិតអ្នកជាស្វាមី និយាយគ្នាឲ្យដឹងរឿង ដែលបើកឡានចង់បុកនាងមុននេះ។“ លោក..! ខ្ញុំចង់សួរលោកមួយសំណួរបានទេ? ”
ថេយ៉ុង មិននិយាយអ្វីទេ តែគេងក់ក្បាលជំនួស ដោយកែវភ្នែករបស់គេ ពរពេញទៅដោយសេចក្ដីខឹងសម្បារ សម្លក់មកនាង ។
“ ហេតុអ្វីក៏លោកបើកឡានចង់បុកខ្ញុំ? ”
“ នាងដើរចូលឡានរបស់ខ្ញុំខ្លួនឯងទេ! ខ្ញុំទេដែលត្រូវសួរនាងនោះ! អាម្នាក់ដែលជូននាងមកនោះវាជានរណា ? ”
“ គេជាមិត្តរបស់ខ្ញុំ! ”
“ អូ...! មិត្តអ៊ីចឹងហ៎! នាងកុំភ្លេចថា នាងជាភរិយារបស់ គីម ថេយ៉ុង អាគីរ៉ាហាស៊ី ! ធ្វើអីគិតពីមុខមាត់ខ្ញុំផង! កុំចេះតែឲ្យប្រុសជូនមកជូនទៅបែបហ្នឹង វាមិនល្អសម្រាប់អ្នកដទៃគេមើលមកទេ! ”
គេនិយាយដាក់នាងខ្លាំងៗរហូតដល់ មីនយ៉ុង យំសារជាថ្មី នាងខុសទៀតហើយមែនទេ ចុះត្រង់ដែលគេទុកនាងចោល ជូនសង្សារទៅនោះ មិនគិតថាខ្លួនឯងអត្មានិយាយខ្លះទេឬ។
“ កុំមកទួញសោកនៅទីនេះ! ”
“ ខ្ញុំខុសរហូត តែលោកត្រូវគ្រប់រឿង! ”
“ យ៉ាងមិចចង់ទារសិទ្ធិជាភរិយាខ្ញុំមែនទេ? ល្អ! អ៊ីចឹង... ក៏ធ្វើតួនាទីជាភរិយារបស់ខ្ញុំទៅ....! ”
គេឱនមកខ្សិបនៅក្បែរត្រចៀកនាង ធ្វើឲ្យមីនយ៉ុង ចាប់ផ្ដើមភ័យ នៅក្នុងចិត្ត ខ្លាចថេយ៉ុង ធ្វើបាននាងទៀត។
“ លោក...អត់ទេណា! ”
នាងនិយាយមិនទាន់ផុតផង ក៏ត្រូវអ្នកជាស្វាមីបិទមាត់បាត់ ថេយ៉ុង នៅតែបន្តប្រលែងលេងជាមួយបបូរមាត់នាង រហូតធ្វើឲ្យមីនយ៉ុង ពិបាកដកដង្ហើម ស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។ រាងក្រាសដកមាត់ចេញឲ្យនាងបានដកដង្ហើម បន្ទប់មកគេក៏លើកបីនាង ដាក់លើកគ្រែ មីនយ៉ុង ព្យាយាមរត់ តែក៏ត្រូវថេយ៉ុង ចាប់ជើងជាប់ ទាញនាងឲ្យនៅក្រោមរាងកាយរបស់គេ ទាញអាវរបស់នាង បង្ហាញសាច់ទ្រូងដ៏មានមន្តស្នេហ៍។
“ ក្រែងនាងចង់ក្លាយជាប្រពន្ធរបស់ខ្ញុំពេញសិទ្ឋិមែនទេ? ”
“ លោកអាក្រក់ណាស់! សមហើយដែល....! ”
នាងឈប់និយាយវិញ នាងចង់និយាយថា សមហើយដែល កូនស្រីបង្កើតលោកផាក សម្លាក់ខ្លួន ព្រោះតែមិនចង់រៀបការជាមួយគេនោះ។
“ ដែល...យ៉ាងមិចហា៎!!! ”
“ ខ្ញុំមិនចង់រៀបការជាមួយលោកនោះអី! ”
“ មិនចង់រៀបការជាមួយយើង ហាស ហាស...! ចុះនាងគិតថា យើងចង់ការជាមួយនាងណាស់មែនទេ! ”
គេលែងនាងហើយ ក៏ដើរចេញពីបន្ទប់បាត់ទៅ មីនយ៉ុង ទាញអាវរបស់នាងហើយក៏យំទៀត។
// ព្រឹកថ្ងៃថ្មី //
នាងមិនទាន់ចេញទៅរកងារធ្វើទេ ចាំសុំថេយ៉ុងសិន ខ្លាចត្រូវមាត់គេទៀត។ តាំងពីយប់មកដល់ស្មើនេះទៅហើយ គេមិនទាន់មកផ្ទះទៀត មិនដឹងថាទៅណាទេ ប្រហែលជាទៅសង្ងំនៅជាមួយសង្សារគេទៀតហើយ។ នាងតូចដើរចូលផ្ទះបាយ បើកទូទឹកកក ម្ហូបក៏អស់ទៀត ។
“ ហ៊ឹម....ហត់ណាស់លោកអើយ....! ”
ជីវិតនេះ ហេតុអ្វីក៏ពិបាករស់នៅម្លេះ ឲ្យនាងដកដង្ហើមស្រួលម្ដងទៅវាថី ចប់បញ្ហាមួយចូលមួយ។
..................................................សូមរង់ចាំអានភាគថ្មីណា។

ESTÁS LEYENDO
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
No Ficciónនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។