ep 52

1.1K 28 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី52

" ពួកយើងមិនប្ដឹងទេ! សូមចប់ត្រឹមនេះចុះ! "

ស៊ូហ្គា និយាយកាត់ ហ្វារីយ៉ា ធ្វើឲ្យនាងខឹងជាខ្លាំង គេនៅតែមានចិត្តចង់ការពារនាង ទាំងដែលបាននិយាយត្រូវគ្នាហើយ។ នាងសម្លឹងមុខស្វាមី ទាំងអន់ចិត្ត ។

មីនយ៉ុង បានដឹងថា សភាពការមិនស្រួលទេ បើនៅទីនេះយូរនោះ ច្បាស់ណាស់ថា រឿងនេះមិនចប់ងាយទេ គម្រោងនោះ ក៏ត្រូវគេជីកក៏កាយ វានាំឲ្យ ហ្វារីយ៉ា មានបញ្ហា នៅមានអ្នកពាក់ព័ន្ធទៀត។ ក្រុមហ៊ុនក៏អាចខូចឈ្មោះដែរ បើមានរឿងនេះបែកធ្លាយទៅខាងក្រៅនោះ។ នាងក៏សម្រេចចិត្ត រត់ចេញមកខាងក្រៅជាមួយទឹកភ្នែក សង្ឃឹមថាលើកនេះ ជាការចួបពួកគេជាលើកចុងក្រោយទៅចុះ។ គម្រោងនោះ ជាការសងដល់ ហ្វារីយ៉ា នូវរាល់កំហុសដែលនាងចូលទៅពាក់ព័ន្ធជាមួយ ស៊ូហ្គា ធ្វើឲ្យនាងខូចចិត្តទៅចុះ។

ថេយ៉ុង រត់តាមពីក្រោយនាង ដោយទុកឲ្យ លោកលេខា លី អ្នកមើលការខុសត្រូវបន្តទៀត។

នាងតូចឈប់អង្គុយយំនៅក្បែរផ្លូវចូលនោះ មានកន្លែងសម្រាប់អង្គុយចាំឡានក្រុង។ នាងយំខ្លាំងៗ បញ្ជាក់ពីការខូចចិត្ត ដែលត្រូវបោះបង់ក្ដីស្រម៉ៃរបស់នាង ទៅឲ្យអ្នកផ្សេងគេធ្វើជំនួស។

"  ខ្ញុំសង្ឃឹមថា ហិក ហិក នាងនឹងមើលថែវាឲ្យល្អជាងខ្ញុំទៅចុះ! "

ថេយ៉ុង មកពីខាងក្រោយខ្នងនាង ទាំងមានចម្ងល់ជាច្រើន ដែលចង់សួរទៅនាង។ គេប្រាកដចិត្តណាស់ ថាគម្រោងនោះ នាងជាអ្នកធ្វើវា ចេញពីចិត្ត ព្រោះពេលកន្លងមក នាងក៏បានពិភាក្សាជាមួយគេដែរ។

" ទៅធ្វើការវិញទៅ! "

" ខ្ញុំអត់ទៅទេ! ហិក ហិក ខ្ញុំសុំលាឈប់ហើយ ខ្ញុំធ្វើខុសយ៉ាងនេះហើយ លោកឲ្យខ្ញុំទៅធ្វើការទៀតយ៉ាងម៉េច? "

" តែនាងមិនបានខុសទេ! ត្រូវទេ? "

" ខ្ញុំពិតជាបានលួចរបស់គេមែន! លោកចង់ស្អប់ខ្ញុំយ៉ាងម៉េចក៏បានដែរ! ខ្ញុំមិនសមនឹងតួនាទីនេះទៀតទេ ស្អែកខ្ញុំនឹងសរសេរលិខិតលាឈប់ឲ្យលោក! ខ្ញុំលាទៅផ្ទះហើយ ឡានក្រុងមកហើយ....! "

នាងជូតទឹកភ្នែក ហើយដើរទៅឡើងឡានក្រុង។ នាងគិតច្បាស់ហើយថា សម្រេចបញ្ចប់រឿងនេះ ដោយធ្វើជាទទួលកំហុសនេះ ហើយមានតែសង្ឃឹមថា ហ្វារីយ៉ា អាចដំណើរការវាជំនួសនាងបានល្អទៅចុះ ។

ថេយ៉ុង ឈរមើលនាងទាំងមិនសប្បាយចិត្ត នាងទទួលកំហុសហើយ ដើរចេញទៅទាំងបែបនេះមែនទេ? វាមិនអាចទេ គេត្រូវតែរកខុសត្រូវក្នុងរឿងនេះ មិនអាចទុកឲ្យគេធ្វើបាបទឹកចិត្តនាងបែបនេះទេ។

ថេយ៉ុង ដើរទៅយកឡានចេញទៅក្រុមហ៊ុនយ៉ាងលឿន មិនអាចទុកឲ្យអ្នកធ្វើអាក្រក់ក្នុងក្រុមហ៊ុនគេ មានសេរីភាពនោះទេ។

//  តឺត  តឺត សំឡេងទូរសព្ទរោទ៍ /

ថេយ៉ុង ទាញទូរសព្ទមកមើល ជាលេខ ប្រធានគណនេយ្យនៅក្រុមហ៊ុនរបស់គេ។

( ហេឡូ! )

( ហេឡូ! ចៅហ្វាយ មានរឿងធំហើយ លុយក្រុមហ៊ុនបាត់អស់ 100 លានដុល្លារទាន! )

( ឯងថាម៉េច!!! )

( ទើបតែដកមុននេះទេទាន! )

( ឯងប្រមូលទន្ន័យទាំងអស់ទុកឲ្យយើងមក! )

( ចៅហ្វាយ លុយត្រូវដកទៅវិនិយោគ តែពួកយើងមិនបានទទួលរបាយការណ៍វិនិយោគទេទាន! )

( នេះប្រាកដចេញមកពីខាង ...... សុងហេ! ឯងរៀបចំឯកសារឲ្យរួចរាល់ទៅ 10 នាទីទៀត យើងទៅដល់! អូ! ឲ្យគេខលហៅប៉ូលីស សេដ្ឋកិច្ចផង! )

( បាទទាន! គោរពលាចៅហ្វាយ! )

ថេយ៉ុង កាន់តែខឹង លើកនេះចង់តែកម្ចាត់ឲ្យបាន។

// ស៊ូហ្គា //

នាយព្យាយាមពន្លត់ភាពខឹង នៅក្នុងខ្លួន ហ្វារីយ៉ា ដោយពន្យល់ពីហេតុផល ផ្សេងៗ ។ នាងមិនបានស្ដាប់គេនិយាយទេ ស៊ូហ្គា អស់ជម្រើស គេចាប់នាងយកមកផ្ទះ ទាំងខឹង បើនិយាយមិនស្ដាប់មានតែប្រើធម៌ក្ដៅហើយ។

//  ថេយ៉ុង //

នាយដើរចូលក្នុងក្រុមហ៊ុន ទាំងមុខមាំ ធ្វើឲ្យអ្នកបានឃើញ ភ័យគ្រប់គ្នា។

" អ្នកស្រីសុងហេនៅឯណា? "

" បាត់ខ្លួនហើយទាន! "

" បាត់ខ្លួន!!! ទៅតាមចាប់ឲ្យបានក្នុងថ្ងៃនេះ !!! "

------------------------

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now