ទឹកភ្នែកភរិយាជំនួស EP 16

1.1K 30 3
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១៦

  ថេយ៉ុង ដើរចូលក្នុងផ្ទះទាំងអារម្មណ៍មិនសូវល្អ ពេលដែលបានឃើញមុខប្រពន្ធរបស់គេ ដើរចេញពីផ្ទះបាយក៏បានចួបគ្នា។ គេនៅខឹងរឿងកាលពីយប់មិញនៅមិនទាន់បាត់នៅឡើយទេ នាងហ៊ានណាស់ដែលចេះប្រឆាំងជាមួយគេ ជំទាស់ចិត្តរបស់គេបែបនេះ។
  មីនយ៉ុង ដើរមករកស្វាមីក្នុងបំណងចង់ប្រាប់គេពីរឿង សុំទៅរកការងារធ្វើ នាងមិនហ៊ានស្រម៉ៃទេ ថាគេព្រមឬមិនព្រមនោះ នៅមានរឿងការចំណាយក្នុងផ្ទះទៀត។ ការដែលមានគ្រួសារវាមិនស្រួលដូចនៅតែម្នាក់ឯងសោះ ថ្វីត្បិតនាងបានចំណូលបន្តិចបន្តួចពីលោកផាកមែន តែក៏ស្រួលចិត្តមិនខ្វល់ខ្វាយរឿងចំណាយក្នុងផ្ទះដែរ។ ពេលនេះនាងយល់ហើយ ហេតុអ្វីបានជា លោកផាកពិបាកចិត្តរឿងនេះកន្លងមក។ នាងក៏លែងមានចិត្តខឹងលើប៉ាម៉ាក់នាងទៀតដែរ ដែលពួកគាត់បោះបង់នាងចោល មិនចិញ្ចឹមប្រហែលជាគាត់គ្មានលទ្ធភាពចិញ្ចឹមនាងហើយមើលទៅ រស់នៅក្នុងសង្គមនេះពិតជាពិបាកណាស់។
  “ លោក! ខ្ញុំមានរឿងចង់ប្រាប់! ”
  “ នាងមានរឿងស្អីទៀតហើយ! ”
  “ លោក! ពួកយើងជាប្ដីប្រពន្ធនឹងគ្នាណា៎...! លោកកុំសម្លុតខ្ញុំបានទេ! ”
  “ មកទារសិទ្ធិជាប្រពន្ធរបស់យើងទៀតហើយមែនទេ? ”
  “ ខ្ញុំមិនទាមទារទេ! តែគ្រាន់តែចង់ប្រាប់លោកតែប៉ុណ្ណោះ! ”
  គេប្រើក្រសែភ្នែកបែបពិឃាតដាក់នាងតូចសារជាថ្មី។
“ ខ្ញុំចង់សុំលោកទៅធ្វើការបានទេ? ”
“ នាងចង់ធ្វើស្អីក៏ធ្វើទៅ មិនពាក់ព័ន្ធជាមួយយើងទេ! ”

គេឆ្លើយដាក់នាងបាំងៗ ធ្វើដូចជាអ្នកដទៃ ប៉ុន្តែបើអ្នកដទៃក៏គេមិនហ៊ានស្រែកដាក់នាងដែរ ។
“ នៅរឿងមួយទៀតលោក! ម្ហូបនៅក្នុងទូទឹកកកអស់ហើយ! ”
  នាងនិយាយចេញមកទាំងបង្ខំចិត្ត តែបើមិនប្រាប់គេវាមិនកើត នាងមានលុយឯណា មកផ្គត់ផ្គង់ បើរកការងារមិនទាន់បានធ្វើផងនោះ។
  “ ក្រែងនាងជាប្រពន្ធមែនទេ? ម្ហូបអស់ជារឿងរបស់នាងដែលត្រូវដោះស្រាយ មិនមែនតួនាទី ប្ដីដូចយើងត្រូវទៅផ្សារទិញម្ហូបយកមកឲ្យនាងនោះទេ! ”
  ក្រោយនិយាយចប់គេឡើងទៅខាងលើបាត់ នាងតូចបានត្រឹមដកដង្ហើមធំ។ ងេយ៉ុង មិនឲ្យលុយនាង ព្រោះគេចង់ដឹងថានាងជានរណាឲ្យពិតប្រាកដ លោកផាក់ជាអ្នកមានទ្រព្យមួយរូបដែរ ហេតុអ្វីកូនស្រីគ្មានលុយចំណាយត្រឹមប៉ុណ្ណឺង។ គេចង់ដឹងណាស់ ថាលោកផាកកំពុងតែបោកគេមែនទេ បើដូចគេស្មានមែន វាប្រាកដជាល្អមើលហើយ ដែលហ៊ានបោកមនុស្សគេ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Tempat cerita menjadi hidup. Temukan sekarang