#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៦៤ថេយ៉ុង កំពុងតែបញ្ចុក់បបរ មីនយ៉ុង ស្រាប់តែ គ្រួសារទាំងសងខាង បានមកសួរសុខទុក្ខនាង។ ហ្វារីយ៉ា និងស៊ូហ្គា ក៏បានមកជាមួយដែរ។
មីនយ៉ុង មើលពួកគេ ដោយក្រសែភ្នែកចម្លែកៗ ព្រោះតែនាងមិនបានចងចាំ ពួកគេជានរណានោះទេ។
ចំណែកខាងគ្រួសាររបស់នាងវិញ ពួកគាត់ពិតជារំភើបរីករាយណាស់ ដែលទទួលបានដំណឹងថានាងដឹងខ្លួនឡើងវិញ។ ជាពិសេស លោកស្រីកាង។ គាត់បានចូលមកឱបកូនស្រី ទាំងទឹកភ្នែក។ លើកទីមួយហើយ ដែលគាត់បានឱបកូនស្រីបង្កើតរបស់ខ្លួន ក្រោយពីបែកគ្នាអស់រយៈពេលជាងម្ភៃឆ្នាំ។ ហ្វារីយ៉ា ក៏ចូលមក ឱបបងស្រីដូចគ្នា។ នៅពេលនេះនាងមានទម្ងន់ ជិតគ្រប់ខែហើយ។
នៅពេលដែលគ្រួសារ កំពុងតែជួបជុំបែបនេះ ថេយ៉ុង ក៏បានពរកូនរបស់គេ មកជិតលោកតា លោកយាយដែរ។
" កូនស្រីម៉ាក់! "
" ម៉ាក់? ខ្ញុំអត់ដែលស្គាល់លោកស្រីទេ! "
ពាក្យសម្ដីរបស់នាង ប្រៀបបានដូចជាកាំបិតមុតស្រួច ដែលយកមកចាក់ទម្លុះបេះដូងរបស់គាត់អ៊ីចឹង។ តែវាក៏ពិតដូចនាងនិយាយមែន គាត់មិនដែលបានមើលថែនាងទេ សមហើយ ដែលនាងសួរសំណួរបែបនេះ ។
លោកស្រីកាង បានត្រឹមតែបង្ហូរទឹកភ្នែក ថេយ៉ុង ឃើញបែបនេះ គេក៏ចូលមកជិតគាត់ ហើយប្រាប់គាត់ថានាង បានបាត់ការចងចាំហើយ ទើបមិនស្គាល់អ្នកគ្រប់គ្នា រួមទាំថគេដែរ។
លោកស្រីកាង ក៏និយាយឡើងថា៖
" ទោះបីជានាងមានការចងចាំ ក៏នាងមិនស្គាល់ខ្ញុំដដែលហ្នឹង! "
" បានហើយអូន ទុកពេលឲ្យកូនយើងសិនទៅ! "
" មែនហើយអ្នកបង! "
" ខ្ញុំចង់គេង! "
នាងមិនចង់និយាយអីទៀតទេ ទើបយកលេស ថាចង់គេង ដើម្បីឲ្យពួកគេចេញពីមុខនាង។
" មុននឹងអ្នកម៉ាក់ លោកប៉ាទៅវិញ សូមជួយប្រាប់នាងផង ថាខ្ញុំជាស្វាមីរបស់នាងមែន! "
" ត្រូវហើយហ្វារីយូ! គេពិតជាស្វាមីកូនមែនណា៎! "
នាងសម្លឹងមើល ថេយ៉ុង ដែលមាន យូថេ នៅក្នុងដៃ នាងមានអារម្មណ៍ថា វិលវល់យ៉ាងម៉េចទេ។

YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។