#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី២២
នាងតូចឱនរើសក្រដាសដែលគេបានបោះចោលមុននោះទាំងឈឺចាប់ក្នុងចិត្ត នាងខំធ្វើប៉ុណ្ណឹងហើយនៅមិនទាន់ត្រូវចិត្តគេទៀត។ ក្រោយពីរើសក្រដាសអស់ហើយ នាងបានងើបមុខប្រឈមជាមួយថេយ៉ុង មិនដឹងថាត្រូវចួបរឿងអ្វីទៀតទេ។ កែវភ្នែកមុតស្រួចកំពុងតែសម្លឹងមកនាង ។
“ នាងដឹងថាទៅទីនេះ គេប្រើប្រាសភាសាអង់គ្លេសជាគោល! ហេតុអ្វីក៏នាងសរសេរវាជាភាសាកូរ៉េ? ”
“ ខ្ញុំ...មិនទាន់ចេះភាសាអង់គ្លេសទេ លោក! ”
“ ក្រែងនាងរៀនមិនអ៊ីចឹង! ”
“ ទើបតែបានពីរថ្ងៃទេលោក! ”
“ មិនបាច់ដោះសារច្រើនទេ! ទៅធ្វើថ្មី ជាភាសាអង់គ្លេស ខ្ញុំទុកពេលឲ្យមួយអាទិត្យ ត្រូវធ្វើឲ្យហើយ! ”
“ ចាសលោក! ”
នាងឱនគោរពថេយ៉ុង ហើយចេញមកវិញទាំងសោកសៅរក្នុងចិត្ត និយាយស្រួសជាមួយម្ដងទៅស្លាប់មែនទេ បានជាចូលចិត្តស្រែកដាក់នាងម្លេះ។
// ជីមីន //
ជីមីន ជិះយន្តហោះ មកកោះជេជូ រួចបន្តដំណើរទៅ សណ្ឋាគារ (សម្រស់ជេជូ) ដែលមានម្ចាស់ជា កញ្ញារូបស្រស់ ផាក់ មីនជីយន្ត ។
នាងជាលោកស្រី លោកផាក់ ហើយត្រូវជាគូរដំណឹងរបស់ថេយ៉ុងហ្នឹងឯង។ នាងស្អប់ថេយ៉ុង ដោយសារតែរឿងអាស្រូវ គេមានស្រីច្រើននោះហើយ ទើបនាងព្យាយាមបដិសេធន៍មករហូត តែលោកផាក់មិនព្រម រហូតជិតដល់ថ្ងៃរៀបការ នាងបានស្នើសុំលោកផាក់ និងម៉ាក់នាង ឲ្យជួយលេងល្បិច ដើម្បីឲ្យ មីនយ៉ុង រៀបការជាមួយថេយ៉ុង ជំនួសនាង។ លោកផាក់ យល់ព្រម គាត់មិនចង់ឲ្យកូនស្រី រស់នៅជាមួយមនុស្សព្រាននារី ធ្វើបាបចិត្តកូនគាត់ទេ។ ល្បិតនោះបានសម្រេចដូចបំណងមែន លោកផាក់ បានបញ្ចូននាងមករស់នៅទីនេះ។
រហូតដល់ថ្ងៃការ លោកគីម បានប្រគល់ថ្លៃបណ្ដាការ ១លានដុល្លារ ឲ្យទៅលោកផាក់។ គាត់យកលុយនោះ ទៅសងធនាគារ ជីវកម្មអចនទ្រព្យរបស់គាត់ក៏តំណើរការវិញ លុយដែលខាតនោះក៏បានមកវិញ។ គាត់បានទិញដី និងប្រគល់លុយមួយចំនួនឲ្យកូនស្រី សម្រាប់ធ្វើជំនួញនៅទីនេះ។ លោកផាក់ មិនបានឲ្យអ្វីទៅមីនយ៉ុងទេ គាត់ចិញ្ចឹមនាងសម្រាប់ទុកប្រើទេ មានតែលោកស្រីផាក់ទេ ដែលស្រលាញ់នាងពិតនោះ។
BẠN ĐANG ĐỌC
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Phi Hư Cấuនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។
