#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៥
មីនយ៉ុង ជញ្ចូនផ្កាទៅចោលក្នុងធុងសំរាមនៅមុខផ្ទះ នៅពេលកំពុងតែចាក់ នាងក៏បានធ្វើឲ្យកូនផ្កា ធូលីប មួយដើមជ្រុះចេញមក វានៅតូចខ្លាំងណាស់.។ នាងឱនរើសវា យកមកមើលទាំងក្ដីអាណិត ផ្កាដ៏ស្រស់ស្អាតដែលជិតស្លាប់។ នាងមិនចាប់ចិត្តនិងកូនផ្កាធូលីបនោះទេ នាងតូចបានលួចដាំវា នៅខាងក្រោយផ្ទះ នៅកៀនរបប នាងសង្ឃឹមថា ផ្កានោះអាចរស់នៅក្នុងភូមិគ្រឹះនេះកំដរនាងបានទៅចុះ។ នាងចូលក្នុងផ្ទះរកថ្នាំលាបដៃម្ដងទៀត ទើបរកអាហារថ្ងៃត្រង់ញុំា ។
បន្ទប់ពីញុំារួច នាងឡើងទៅខាងលើ ទូរសព្ទរបស់នាងក៏រោទ៍ឡើង ចាលេខរបស់លោកស្រីផាក់ ជាអ្នកខលមកនាង។
( ហេឡូ..! ម៉ាក់! )
( សួស្ដីកូន! យ៉ាងមិចដែរ គេមើលថែកូនល្អទេ? )
( ល្អ..ណាស់ម៉ាក់! ចុះរឿងនៅផ្ទះយ៉ាងមិចហើយម៉ាក់! )
( គ្រប់យ៉ាងល្អប្រសើរហើយ! ប៉ាសងបំណុលធនាគាររួចហើយ! ក្រុមហ៊ុនក៏បានដំណើរការដែរ! ម៉ាក់អរគុណកូនណាស់ ដែលជួយពួកយើង! )
( ខ្ញុំទេដែលត្រូវអរគុណម៉ាក់ប៉ានោះ! បើគ្មានអ្នកទាំងពីរក៏គ្មានខ្ញុំថ្ងៃនេះដែរ! )
( មុខបិទម៉ាក់ចង់ប្រាប់កូនរឿងមួយណា មីនយ៉ុង...! )
( ចាសម៉ាក់...! )
( កូនត្រូវចាំថា..យើងជាមនុស្សស្រី មិនអាចរៀបការពីរដងទេ វានាំឲ្យឱប់ឱន់កិតិយសគ្រួសារ និងត្រូវគេវាយតម្លៃថាយើងជាស្រីមេម៉ាយប្ដីលែង! ម៉ាក់ចង់ឲ្យកូនតាំងខ្លួនជា ភរិយាដែលអាចយកឈ្នះចិត្តស្វាមីបានដោយអំពើល្អ...ចិត្តល្អ និងសម្បត្តិចរិយាជាមនុស្សស្រីរបស់កូន! )
លោកស្រីផាក់ និយាយបែបនេះជាមួយនាង ដោយសារគាត់មិនជឿសម្ដីនាង ដែលថា ថេយ៉ុង មើលថែនាងបានល្អនោះទេ គាត់ដឹងចរឹករបស់គេតាំងពីថ្ងៃរៀបមង្គលការមកម្លេះ គាត់ដឹងច្បាស់ណាស់ ថេយ៉ុង មិនស្រលាញ់ មីនយ៉ុងទេ។
( ចាសម៉ាក់ )
( កុំភ្លេចនូវអ្វីដែលម៉ាក់ប្រាប់...ទោះបីមានរឿងអ្វីក៏ដោយ ត្រវស្វែងយល់ពីហេតុផង និងទុកចិត្តគ្នា ទើបជីវិតគូររបស់កូនមានសុភមង្គល! )
( ចាសម៉ាក់កូនអរគុណច្រើនណាស់! )
( ម៉ាក់លាហើយ...! )
( ចាស...! )
នាងបិទទូរសព្ទ រួចគិតពីពាក្យសម្ដីរបស់ស្រីផាក់ ។ នាងសន្យាថា ត្រូវដាក់ចិត្តស្រលាញ់គេ ហើយមើលថែគេ ចាំពីពេលនេះ រហូតដល់ជីវិតចុងក្រោយរបស់នាង។ នាងនឹងយកឈ្នះចិត្តគេដោយអំពើល្អ ដូចម៉ាក់ចិញ្ចឹមនាងប្រាប់ ទោះបីត្រូវឈឺចាប់តែក៏ទ្រាំ ដើម្បីគ្រួសាររបស់នាង។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។
