EP 20

1.1K 28 0
                                    

#រឿងទឺកភ្នែកភរិយាជំនួស
#ភាគទី២០

មីនយ៉ុង អង្គុយក្ដោបពោះរបស់នាង នៅសុខៗវាចុកក៏បែបនេះ ឬក៏មកពីនាងធ្វើរឿងនោះជាមួយស្វាមី ព្រឹកមិញនេះវាឈឺតិចៗទេ តែឥឡូវចុកខ្លាំងណាស់ ដល់ថ្នាក់បែកញើសជោកថ្ងាស់របស់នាងតែម្ដង។ នាងចេះតែបន្តទ្រាំមើលឯកសារ រហូតដល់ម៉ោងសម្រាក់នាង ក៏ដើរចូលក្នុងបន្ទប់ទឹក នៅពេលនាងចូលក្នុងបន្ទប់ទឹកនោះ វាមានធ្លាក់ឈាម រួមជាមួយភាពឈឺបាប់ផងដែរ។ នាងតូចដើរចេញមកវិញទាំងគ្មានកម្លាំង ចូលដល់ក្នុងបន្ទប់ យកឯកសារនោះមកបកប្រែធ្វើការបន្ត។ នាងគិតថា នាងបកប្រែយឺត ទើបមិនហ៊ានឈប់ ណាមួយវាឈឺពោះផង លុយក៏មានតិច បើចេញទៅញុំាអីមិកើត បើទៅញ៉ាំនៅក្នុងម៉ល ច្បាស់ជាលុយមិនគ្រប់នោះទេ។

// ថេយ៉ុង //

អ្នកកំលោះពិនិត្យរបាយការណ៍រួច ក៏ខលហៅ ហាន់ណា ដែលជាសង្សារបណ្ដូរចិត្ត មកញុំាអាហារថ្ងៃត្រង់ជាមួយគ្នានៅក្នុងម៉ងរបស់គេ។ ហាងអាហារដែលពួកគេទាំងពីរចូលនោះ ជាកន្លែងទំនើបជាងគេក្នុងម៉លនេះ។ ថេយ៉ុង និងហាន់ណា បានកុម្មងអាហារល្អៗ និងឆ្ងាញ់ៗជាច្រើនមុខ ។ ពួកគេញុំាយ៉ាងឆ្ងាញ់ ថែមទាំង និយាយគ្នាលេងយ៉ាងសប្បាយ ដោយមិនខ្វល់ពីនារីម្នាក់ដែលគ្មានអ្វីញុំាតាំងពីព្រឹកនោះទេ។

ដល់ម៉ោងចូលធ្វើការវិញ មីនយ៉ុង នៅតែបកឯកសារនោះមិនទាន់រួចទៀត វាពិបាកណាស់ ហើយនាងត្រូវបកផងព្យាយាមយល់ពីខ្លឹមសារផង នេះសំណាងហើយដែលនាងជាមនុស្សឆ្លាត កុំអីចប់មិនខានទេ។

លោកស្រីសុងហេ ចូលមកវិញជាមួយកាហ្វេមួកកែវក្នុងដៃ គាត់សម្លឹងទៅ មីនយ៉ុង ទាំងញញឹម តែក៏បង្កប់អត្ថន័យអ្វីម្យ៉ាងនៅក្នុងចិត្តរបស់គាត់។ គាត់បានទុកកាហ្វេនោះ ហើយដើរសម្ដៅទៅរកនាងតូច ដែលកំពុងតែឱនសរសេរនោះ ។

“ គីម មីនយ៉ុង! នាងត្រូវទៅចេញទៅពិនិត្យការងារខាងក្រៅជាមួយខ្ញុំឥឡូវនេះ! ”

“ ចាសលោកស្រី! ”

លោកស្រីដុងហេ ក៏បានដើរចេញទៅមុននាង ដោយសំណើរលឿន ខុសពីមីនយ៉ុង ដែលមិនអាចដើរលឿនបាននោះ ដោយសារតែចុកពោះនៅមិនទាន់បាត់។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now