#រឿងទឹកភ្នែកផើភរិយាជំនួស
#ភាគទី55ថ្ងៃបន្ទាន់ ថេយ៉ុង រៀចំខ្លួនទៅកម្មវិធីមង្គលការ ជីមីន នៅកោះជីជូ ។ ហាន់ណា ចាប់ផ្ដើមរៀបចំធ្វើជា ក្អួតពិបាកក្នុងខ្លួន ហើយយកឡេះសុំ ថេយ៉ុង ទៅជាមួយដែរ។ គេមិនចង់យកនាងទៅតាមទេ ព្រោះមានរឿងសំខាន់ត្រូវធ្វើ នៅទីនោះ។ ហាន់ណា នៅតែអង្វរ ថេយ៉ុង រហូតគេយល់ព្រមឲ្យនាងទៅជាមួយ។
ថេយ៉ុង បើកឡានមកផ្ទះដើម្បីទទួល មីនយ៉ុង ឲ្យទៅជាមួយដែរ ។ គេចង់ដឹងពេលនាងបានឃើញ ភរិយាជីមីនហើយ នាងមានប្រតិកម្មយ៉ាងម៉េចទៅ? នាងហ៊ាននិយាយការពិតទេ?
ថេយ៉ុង ដើរចូលក្នុងផ្ទះរកមើល មីនយ៉ុង តែក៏បានឮសំឡេងចេញមកពីខាងលើផ្ទះ។
// អួត អួត //
គេឡើងមកមើល ដោយឲ្យហាន់ណា ចាំនៅក្រោម។
// តុក តុក //
" មីនយ៉ុង! មីនយ៉ុង ! "
ទ្វារបានបើកឡើងមក បង្ហាញពីទឹកដ៏ស្លេកស្លាំងរបស់ មីនយ៉ុង សភាពដូចមនុស្សកំពុងតែឈឺអ៊ីចឹង។
" លោក! "
" អូនកើតអីមែនទេ? "
" អត់ទេ! ខ្ញុំគ្រាន់តែញ៉ាំត្រីខច្រើនពេក ទើបធ្វើឲ្យក្អួតទៅហ្នឹង គ្មានស្អីកើតឡើងទេ! "
" អូនរៀបចំខ្លួនទៅ! បងនាំទៅលេង កោះជេជូ ! "
" ទៅដើរលេង? "
" បងទុកពេកឲ្យ20នាទី! កុំយូរពេកណា ប្រយត្នមិនទាន់ជើងយន្តហោះ! "
នាងក៏ប្រញាប់ទៅងូតទឹក រៀបចំរបស់ដាក់ក្នុងវ៉ាលី អូសចុះមកខាងក្រោមទាំងញញិម ពេលបានទៅដើរលេងជាមួយស្វាមី ។ ស្នាមញញិមក៏ត្រូវរលាយអស់ ពេលបានឃើញ ថេយ៉ុង កំពុងតែប្រលែគ្នាលេង ជាមួយហាន់ណា នៅលើសាឡុក។
" អូ! មីនយ៉ុងមកហើយ! តោះទៅ!!! "
" តោះបងសម្លាញ់! "
នាងអូសវ៉ាលីដើរតាមក្រោយពួកគេ ដូចលើកមុនៗទៀត នាងនៅតែមិនមែនជាមនុស្សសំខាន់សម្រាប់ ថេយ៉ុង ដដែល។ នាងចេះឈឺ ចេះយំ ចេះអន់ចិត្ត ពេលដែលស្វាមីខ្លួនបណ្ដើរមនុស្សស្រីនៅនឹងមុនបែបនេះដែរ។ ហេតុអ្វី គេមិនយល់ចិត្តនាងអ៊ីចឹងហា៎ ?
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។