EP 28

1.1K 24 0
                                    

#រឿងទឹកភ្នែកភារិយាជំនួស
#ភាគទី28

     នាងព្យាយាមណាស់ក្នុងការសរសេរគម្រោងមួយនេះ បើនាងនៅតែមានសិទ្ធិកាន់គម្រោងនេះ នាងនឹងកែប្រែវាឲ្យបានសម្រេច។ នាងបានធ្វើបញ្ជីប្រៀបធៀប ការចំណាយក្នុងរយៈពេលមួយឆមាស ឲ្យ ថេយ៉ុងមើល បើនាំចូល និងនាំចេញមួយណាចំនេញជាង។ នាងក៏បានគិតពីកម្រិតនៃជីវភាពប្រជាជនដែរ រួមទាំងភ្ញៀវទេសចរណ៍ដែលចូលមកលេងនៅកូរ៉េផងដែរ។

     នាងចាប់ពីមួយដំណាក់ទៅមួយដំណាក់កាល សួរលោកស្រី សុងហេខ្លះ តែគាត់មិនបានប្រាប់នាងចំៗទេ គាត់ឲ្យតែឯកសារដែល នាងអានសឹងមិនដាច់នោះវិញ។ នាងត្រូវកត់ពាក្យណា មិនចេះទុកសួរលោកគ្រូរបស់នាង។

      កំពុតតែផ្ដោតអារម្មណ៍លើការងារ នាងភ្លេចម៉ោង យប់បាត់ទៅហើយ លោកស្រីសុងហេ ចេញទៅបាត់ ដោយមិនប្រាប់នាងបន្ដិចសោះ។ នាងទុកដាក់ឯកសារ ហើយ រៀបចំយ៉ុងតាន ដើរចេញមកទាំងស្ងាត់ជ្រាប។

    ឡានក្រុងចេញទៅចោលនាងទៀត មីនុងអោបយ៉ុងតាន ដើរម្នាក់ឯង។ មកដល់ហាងលក់ អាហារមួយកន្លែង នាងឃ្លានណាស់ ការហូតកាបូបមើលលុយដែលនៅសល់។ នាងមើលមីនុយ របស់គេ ម្ហូបមួយមុខ ដល់ 5,000 វ៉ុន ឯណោះនាងលុយឯណាគ្រប់ទៅ។ នាងដើរហួស មកទិញមីញ៉ាំវិញ ចំណាយតិចឆ្អែតដូចគ្នា។

// ជីមីន //

 
ជីយន្ដ និងជីមីន បានអង្គុយពិភាក្សាគ្នាពីម៉ូត ដែលជីមីនបានគូរនោះ។ កំពុងតែនិយាយៗទូរសព្ទ របស់នាងក៏បានរោទ៍ បង្ហាញរូបគ្រួសារ នៅលើអេក្រង់ទូរសព្ទរបស់នាង។ ជីមីន ឃើញថាជា លោក ផាក់ ប៉ាក្មេកមិត្តរបស់គេ។ នាយកំលោះចាប់ផ្ដើមឆ្ងល់ ក្រែងលោកផាក់មានកូនស្រីតែម្នាក់មិនអ៊ីចឹង ជាប្រពន្ធរបស់ថេយ៉ុង ចុះនាងនោះ។

  នាងតូចដើរមកនិយាយទូរសព្ទ ជីមីន លួចមកលបស្ដាប់ពីក្រោយនាង។

( លោកប៉ា! សុខសប្បាយទេ? )

( ប៉ាសុខណាស់! ចុះគម្រោងកូនយ៉ាងមិចទៅហើយ? )

( ល្អណាស់ប៉ា! តែប្រហែលត្រូវចំណាយច្រើនបន្តិចហើយលោកប៉ា!  )

( ក្រុមហ៊ុនប៉ាក៏មានគម្រោងថ្មីត្រូវចំណាយច្រើនដែរ! លុយនោះក៏អស់ទៀត តែចាំមើលប៉ា ហៅមីនយ៉ុងឲ្យមកចួប ក្រែងស្វាមីនាងជួយបានខ្លះ! )

( ប៉ា!!! យើងបោកនាងច្រើនហើយ កុំធ្វើបាបនាងទៀតអី! )

( តែគ្រួសារយើងចិញ្ចឹមនាងក៏អស់ច្រើនដែរ! )

( ប៉ាតែកូនថា ត្រឹមឲ្យនាងរៀបការជំនួសកូនហ្នឹងវា លើសលប់ទៅហើយ!!! )

( ជឿប៉ាណាកូនស្រី! នៅលើកលោកនេះ បើកយើងចិញ្ចឹមមនុស្សហើយមិនប្រើការនោះ យើងទេជាអ្នកខាត! ក្នុងវិស័យជំនួញ គ្មានពាក្យថា អាណិតឬយល់ថាខ្លួនឯងខុសទេ! )

( តែកូនថា.....)

( ស្អែកថ្ងៃអាទិត្យប៉ាហៅនាងមក កូនកុំភ័យអី! )

( ចាសលាហើយលោកប៉ា ! )

នាងបិទទូរសព្ទ ហើយឈរគិតបន្តិចពីពាក្យសម្ដីដែលលោកប៉ានាងនិយាយមុនហ្នឹង។

ជីមីន ត្រឡប់មកវិញលួចផ្ញើសារទៅមិត្តរបស់ខ្លួន តាមអ្វីដែលបានស្ដាប់ឮពីជីយន្ដ។

// ថេយ៉ុង //

ក្រោយពីចប់ការងារហើយ គេបានមកយកហាន់ណា ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ។ សារទូរសព្ទរបស់គេលោតឡើង តែហាន់ណា មិនឲ្យថេយ៉ុងប៉ះទូរសព្ទនោះទេ។ នាងធ្វើចរឹត បែបកូនក្ៗងដាក់គេ សុំនេះសុំនោះ។ ថេយ៉ុង ទុកទូរសព្ទក្នុងហោប៉ាវវិញ ហើយនាំហាន់ណា ទៅដើរលេងបន្តទៀត ទោះបីយប់ហើយក៏ដោយ។

// មីនយ៉ុង //

ដើរមកដល់ផ្ទះស្ទើរដាច់ខ្យល់ ដាក់យ៉ុងតាន ឲ្យគេងស្រួលបួល ហើយងូតទឹករៀបគេងទៅហើយ ទូរសព្ទក៏លោតសារមក នាងបើកមើលជាសារ លោកផាក់ ឲ្យនាងទៅចួបថ្ងៃស្អែក ថែមទាំងឲ្យហៅថេយ៉ុងទៅទៀត។
នាងទុកទូរសព្ទវិញ ក្រោយពីអានសារចប់ ។ នាងដកដង្ហើមធំ ហៅគេទៅបានយ៉ាងមិចទៅ បើមុខនាងគេ មិនមើលផងនោះ។ នាងគេងទាំងខ្វល់ក្នុងចិត្ត នាងតែទៅម្នាក់ឯង ហើយរកលេះកុហកគាត់ហើយ។

_____________________

លោកផាក់ ចាប់ផ្ដើមចេញចរឹតពិតមកហើយ។ តើមីនយ៉ុង អាចដឹងពៅចរឹតគាត់ទេ បើនាងដឹងនោះ នាងខឹងគាត់ទេ ? គាត់បោកនាងច្រើនណាស់ .......

#UGi

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now