រឿង ទឹកភ្នែកភរិយាជំនួស ភាគទី៤

1.2K 31 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៤

  // ព្រឹកថ្ងៃថ្មី //

  ថេយ៉ុង ដើរចូលក្នុងផ្ទះធ្វើដូចជាធម្មតា ក្នុងចិត្តគេមិនចង់មកប៉ុន្មានទេ តែខ្លាចប៉ាម៉ាក់ដឹងរឿង ទើបគេបង្ខំចិត្តត្រឡប់មកផ្ទះវិញ។ នៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ណាស់ គេឡើងមកដល់ជាន់លើ បើកទ្វារបន្ទប់ចូលទៅខាងក្នុង ក្លិនផ្កាក្រអូបឆួលពេញបន្ទប់ ធ្វើឲ្យថេយ៉ុង ក្រដាសជាខ្លាំង។ គេមានជំងឺ អាឡាក់ស៊ីជាមួយក្លិនផ្កា គេរកមើលផ្កានោះនៅក្នុងបន្ទប់ ក៏បានឃើញ ផ្កាចម្រុះពណ៍មួយថូនៅក្បែរជញ្ជាំង។ គេដើរទៅជិតថូផ្កានោះ រួចយកវាបោះចោលតាមមាត់បង្អួច ធ្លាក់ទៅក្រោមឮសូរភូស។ ថូនោះបានធ្លាក់ត្រូវចំដៃ មីនយ៉ុង ដែលនាងកំពុងតែអង្គុយដាំផ្កា ក្នុងសួនជាប់ផ្ទះ នៅក្រោមបង្អួចនោះ។

  “ អួយ.....ដៃរបស់ខ្ញុំ...! ”

  នាងស្រែកទាំងយកដៃម្ខាងទប់ដៃដែលមុតជាមួយថូ ដៃនាងប្រែទៅជាក្រហមប្រឡាក់សុទ្ធតែឈាម នេះសំណាងហើយមិនត្រូវក្បាល កុំអីនាងអាចស្លាប់ក៏ថាបាន។ នាងតូចដើរចូលក្នុងផ្ទះទាំងទឹកភ្នែក  ចូលទៅរកថ្នាំ និងបង់មករុំរបួសដោយខ្លួនឯង។ នាងចាក់ទឹកអាកុលលើរបួសដែលមុតលើភ្លួតដៃផ្នៃខាងលើ ទាំងក្រហាយផ្សារ នាងខាំមាត់លាងរហូតដល់រួច ទើបចាក់ថ្នាំ និងរុំបង់។ នាងដឹងថាវាជាស្នាដៃ ថេយ៉ុង នាងឮសំលេងឡានរបស់គេ ដោយសារនាងមិនចង់ចួបមុខគេ ទើបមិនទៅទទួលផ្លូវគេ។

នាងមិនយល់ទេ គ្រាន់តែថូផ្កាតូចមួយរបស់នាង នៅក្នុងបន្ទប់សោះ ក៏គេយកបោះចោលដែរ។ នាងជាមនុស្សដែលចូលចិត្តផ្កាខ្លាំងណាស់ នាងតែងតែស្រម៉ៃថា ថ្ងៃណាមួយ នាងនឹងបើហាងផ្កា ហើយបើនាងមានផ្ទះខ្លួនឯងវិញ នាងនឹងរៀបផ្កាដាក់ឲ្យពេញបន្ទប់ រួមទាំងដាំឲ្យពេញជុំវិញផ្ទះតែម្ដង នៅចង់មានចម្ការផ្កាទៀត។ តែពេលនេះ ប្រហែលជាមិនអាចបានសម្រេចទៀតទេមើលទៅ ព្រោះអ្នកដែលនាងត្រូវរស់នៅជាមួយអស់មួយជីវិតនោះ គេមិនស្រលាញ់ផ្កាទេ។

ក្រោយពីរុំរបួសហើយ នាងឡើងទៅខាងលើ ចង់សួរស្វាមីពីមូលហេតុដែលបោះផ្កានាងចោល។ ចូលដល់ក្នុងបន្ទប់នាងបានឮសំឡេងទឹកផ្កាឈូកនៅក្នុងបន្ទប់ទឹក  ប្រហែលជាស្វាមី នាងកំពុងងូតទឹកហើយមើលទៅ។ នាងដើរមកឈរនៅមាត់បង្អួច មើលទៅថូផ្កាដែលបែកនៅខាងក្រោម ទាំងអារម្មណ៍ឈឺចាប់ សូម្បីតែស្រម៉ៃដ៏តូចតែមួយរបស់នាង នាងក៏មិនអាចការពារបានផង រំពឹងអីថានឹងមានហាងផ្កានោះ។ ថេយ៉ុង ចេញមកដូរសម្លៀកបំពាក់ ហើយដើរទៅជិត         មីនយ៉ុង ទាំងខឹងនាង រឿងដាក់ផ្កាក្នុងបន្ទប់។

“ នាងមែនទេ យកអាផ្កាឆ្គួតហ្នឹង មកដាក់ក្នុងបន្ទប់ហា៎? ”

នាងងាក់មកមើលមុខ ថេយ៉ុង ទាំងភ័យ មុនដំបូងនាងចង់មកសួរគេ តែពេលនេះគេខឹងនាងទៅវិញ ថែមទាំងបញ្ចេញទឹកមុខកាចដាក់នាងទៀត។

“ ចាស! ហេតុអ្វីលោកបោះវាចោល? ”

ផ្កានោះ នាងខំកាត់វាតាំងពីប្រលឹម រៀបដោយក្ដីស្រលាញ់ តែគេបែរជាបោះចោលដូចរបស់គ្មានតម្លៃ ថែមទាំងត្រូវដៃនាងទៀត។

“ នាងដឹងថា នាងកំពុងធ្វើស្អីទេ! នាងកំពុងតែចង់សម្លាប់ខ្ញុំមែនទេ? ”

“ ខ្ញុំ.....មិនបានចង់សម្លាប់លោកទេ! ”

“ ខ្ញុំហាមនាងឲ្យហើយ...! ហាមមានផ្កាសូម្បីតែមួយដើមនៅក្នុងវីឡានេះ! បើមិនអ៊ីចឹងទេ តិចថា ខ្ញុំមិនប្រាប់នាង...! ”

“ លោក...! ”

“ ទៅដកចេញឲ្យអស់..!!! ”

មីនយ៉ុង ដើរចេញពីបន្ទប់ទាំងទឹកភ្នែក នាងដកផ្កាទាំងឈឺដៃ។ ចំណែកថេយ៉ុង ក៏ចេញទៅក្រៅបាត់ទៀត គេមិនអាណិតនាងសូម្បីតែបន្តិច។ ក្នុងរយៈពេលមួយព្រឹកធំ ទើបនាងដករួច បាតដៃឡើងក្រហមចេញឈាម នាងគ្មានអារម្មណ៍ថាឈឺបាទដៃទេ តែវាឈឺក្នុងចិត្ត និងបេះដូងនាងទៅវិញ។ នៅក្នុងជីវិតនាង ផ្កា ជាវត្ថុដែលនាងស្រលាញ់បំផុត នាងមានក្ដីសុខណាស់ បើមានផ្កានៅជិតខ្លួន តែពេលនេះក្ដីសុខនាង ត្រូវបាត់បង់ទៀតហើយ។

...............................................

សូមរង់ចាំអានភាគថ្មីណា។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Kde žijí příběhy. Začni objevovat