ep 59

1.5K 30 0
                                        

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី59

ថេយ៉ុង នៅតែបន្តចាញ់បោក ហាន់ណា ជារៀងរាល់ថ្ងៃ។ នាងធ្វើពុត ប្រើល្បិចគ្រប់វិធី ដើម្បីឲ្យ ថេយ៉ុង នៅជាមួយនាង ដោយមិនខ្វល់ពីមនុស្សម្នាក់ ដែលត្រូវគេទុកចោល ទាំងមានផ្ទៃពោះរស់នៅម្នាក់ឯងនោះទេ។

ពេលវេលាចេះតែកន្លងផុតទៅ ថេយ៉ុង បានព្យាយាម រកគ្រប់មធ្យោបាយដើម្បីបានភស្តុតាង ដែលអាចចាប់ លោកផាក់ យកទៅដាក់គុកបាន។ គេដឹងថាធ្វើបែបនេះ អាចប៉ះពាល់ដល់កិត្តិយសគេ និងជីមីន ដែលមាននាមជា កូនប្រសា ចាប់ប៉ាក្មេករបស់ខ្លួនឯងដាក់គុក។

តែនាយមិនបានខ្វល់ ថាអាចនឹងរកពាក្យសម្តីទាំងនេះទេ គេត្រូវធ្វើយ៉ាងណា ត្រូវតែចាប់មនុស្សអាក្រក់ យកមកដាក់ទោសឲ្យបាន។  មីនយ៉ុង ក៏អាចបានជួបជុំគ្រួសារនាងវិញដែរ។

// ផ្ទះលោកផាក //

ពេលនេះក្រុមប៉ូលិស បានចុះទៅផ្ទះលោកផាក ហើយបានចាប់លោក យកទៅប៉ុស្តិ៍ប៉ូលិស ដើម្បីដោះស្រាយរឿងទាំងអស់ ដែលលោកបានធ្វើខុសកន្លងមក។

// បុស្តិ៍ប៉ូលិស //

លោកកាង និងថេយ៉ុង បានទៅចាំលោកផាក់ មុននៅប៉ុស្តិ៍ប៉ូលិសមុន គាត់ពិតជាចង់ចួបលោក ផាក់ ខ្លាំងណាស់។ គាត់មានសំណួរជាច្រើន ចង់សួរទៅកាន់អតីតកមិត្តគាត់។

មួយទៀតគាត់ក៏ចង់សួរដែរ ហេតុអ្វីក៏យកកូនស្រី របស់គាត់ទៅ?

នៅពេលដែល​ប៉ូលិសមក លោកផាក់ បានឃើញអតីតកមិត្តរបស់គាត់។ គាត់មិនហ៊ានមើលមុខ លោកកាងទេ ព្រោះតែអៀននឹងទង្វើ ដែលគាត់បានធ្វើកន្លងមក។ ចំណែក លោកកាងវិញគ្រាន់តែ ឃើញលោកផាក់ភ្លាម ក៏រត់សំដៅទៅរកគាត់ភ្លែត។

" ហេតុអីក៏ ឯងយកកូនស្រីយើងទៅហា៎? កូនស្រីយើងខុសអី បានជាឯង យកនាងចេញពីយើងទៅហា៎? ឯងជាមិត្តអាក្រក់!"

លោកផាក់ ឱនមុខចុះ មិនហ៊ាននិយាយស្តីអ្វីនោះទេ ព្រោះអ្វីដែល លោកកាង និយាយសុទ្ធតែត្រូវទាំងអស់។

" ឆាប់ឆ្លើយជាមួយយើងភ្លាមមក កុំដើរតួជាមនុស្សកម្សត់អី! "

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Tempat cerita menjadi hidup. Temukan sekarang