ep 46

1K 25 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី46

មេឃកាន់តែត្រជាក់ទៅ មីនយ៉ុង ចាប់ផ្ដើមមិនស្រួលក្នុងច្រមុះ ហើយរងារខ្លាំងទៀត។ នាងអង្គុយឱបខ្លួនទាំងងងុយគេង ។

" អូនចាំបងយូរហើយណា! បងរវល់មែនទេ? កូនបងគេគេងហើយ យ៉ុងតាន ឃ្លានណាស់ហើយមើលទៅនោះ! អូនរំភើបណាស់ដឹងទេ បងឆាប់មកណា ប្រយត្នអូនគេងលក់បាត់តាម យ៉ុងតាន កូនរបស់បង! "

នាងនិយាយលួងលោម ខ្លួនឯង ទាំងដឹងហើយ ថាយប់ស្មើនេះទៅហើយ នរណា មករកនាងទៀតនោះ។ នាងតូចបិទភ្នែកគេង ដោយមិនអាចប្រឆាំងជាមួយភាពងងុយគេងបាន។

ក្រោយពីនាងគេងលក់ ភ្លើងឡានរបស់ ថេយ៉ុង ក៏បានមកឈប់នៅមុខនាង។ នាងតូចបើកភ្នែកឃើញ ថេយ៉ុង ចុះពីឡាន នាងសប្បាយចិត្តណាស់។ គេមិនបានភ្លេចសន្យាទេ គេមករកនាង ទោះបីត្រូវរង់ចាំយូរក៏ដោយ។

" បងមកហើយ! បងមើលទៅកូនបងគេងបាត់ហើយ! "

" អូនមិនខឹងបងទេមែនទេ? "

នាងក្រវីក្បាលដាក់ ថេយ៉ុង រួមជាមួយស្នាមញញិម ។

" តោះទៅញ៉ាំអាហារពេលល្ងាចរបស់ពួកយើង! "

" តោះ! តែយប់ហើយហ្នឹង ទៅញ៉ាំនៅទីណាទៅ? "

" ទៅញ៉ាំនៅផ្ទះរបស់ពួកយើងទៅ! "

" ចាស៎! "

នាងឱបយ៉ុងតាន បម្រុងនឹងឡើងឈរ តែក៏ត្រូវដួលទៅវិញ មកពីអង្គុយហាលខ្យល់យូរពេក ធ្វើឲ្យជើង និងខ្លួននាងរងាឡើងរឹងខ្លួន រហូតមិនអាចឈរបាន។

ថេយ៉ុង ចូលទៅជួយទប់ខ្លួននាង ទើបដឹងថា សាច់នាងត្រជាក់ដូចជាទឹកកក។ នាងអង្គុយចាំគេតាំងពីម៉ោង 7ល្ងាចរហូតដល់ម៉ោង12យប់ជាងទៅហើយ រឿងអីមិនរឹងខ្លួននោះ។

" ខ្លួនអូន!!! "

" មិនអីទេ! បងកុំបារម្ភអី អូនគ្រាន់តែរងាធម្មតាទេ! "

នាងព្យាយាមធ្វើជារឹងមាំនៅមុខ ថេយ៉ុង នាងមិនអាចបង្ហាញភាពទន់ខ្សោយឲ្យគេឃើញទេ។ នាងងើបឈរម្ដងទៀត ហើយដើរតិចចូលក្នុងឡាន ថេយ៉ុង។

" ឆឺស! ឆឺត! "

នាងទាញក្រដាសមកខ្ទប់ច្រមុះ ហើយងាកមុខចេញ កុំឲ្យ ថេយ៉ុង បានឃើញឈាមរបស់នាង។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now