#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៦
ថេយ៉ុង បានមកដល់ខនដូរ ហាន់ណា គេប្រញាប់ឡើងទៅបន្ទប់នាង ដោយឱប យ៉ុងតានជាប់ទ្រូង។ គេនឹងប្រគល់ យ៉ុងតាន ទៅឲ្យនាងជាអ្នកចិញ្ចឹម ព្រោះគេទុកចិត្តនាងជាង មីនយ៉ុង។
" ហាន់ណា...សំណព្វចិត្តបង! មើលណែបងមានអ្វីឲ្យអូនមើល! "
គេបើកទ្វារស្រែកហៅនាង សំឡេងឮពេញបន្ទប់ រហូតដល់ ហាន់ណា ភ្ញាក់ពីគេង ងើបមកមើលគេ។
" បងមានអីមែនទេថេ? "
នាងដើរមករកគេទាំងពាក់ឈុតគេង។
" អូនមើលនេះ! គួរឲ្យស្រលាញ់ទេ? "
ហាន់ណា មើលទៅកូនឆ្កែដែលនៅក្នុងដៃរបស់ ថេយ៉ុង ទាំងខ្ពើម តែនាងមិនបានបង្ហាញអាការៈឲ្យ ថេយ៉ុង បានឃើញនោះទេ។ នាងដើរទៅជិតគេតិច ថែមទាំងខំញញឹមដាក់គេទៀត ទាំងនៅក្នុងចិត្តនាងចង់តែច្របាច់ក កូនឆ្កែហ្នឹងឲ្យងាប់ទេ។
" បងបានវាមកពីណា? ពិតជាគួរឲ្យស្រលាញ់ណាស់ ! "
" បងរើសវាបាននៅក្នុងលូថ្ងៃមិញនេះ! បងអាណិតគេណាស់! "
" បងរើសបាននៅក្នុងលូ!!! "
នាងកាន់តែខ្ពើមលើសដើម នាងដើរទៅអង្គុយលើសាឡុង ដើម្បីឲ្យនៅឆ្ងាយពី ថេយ៉ុងបន្តិច។ នាងមិនចូលចិត្តឆ្កែទេ ពេលឆ្កែដែលបានមកពីកន្លែងកង្វក់អ៊ីចឹងទៀត វាកាន់តែគួរឲ្យស្អប់។
" បងចង់ទុកវានៅទីនេះ! អូនគិតយ៉ាងមិចដែរ? "
ថេយ៉ុង ដើរទៅអង្គុយជិតនាង ដោយដាក់ យ៉ុងតាន នៅលើសាឡុងក្បែរនាង។ យ៉ុងតាន បានដើរទៅរក ហាន់ណា ថែមទាំងចង់លិតនាងទៀត។
" អូន...សូមទោសណា! អូនអាឡាក់ស៊ីជារោមសត្វ អូនមិនអាចនៅជាមួយវាបានទេ! អូនក៏ស្រលាញ់វាដែរ តែអូន...! "
" បើអូនអាឡាក់ស៊ី មិនបាច់ចិញ្ចឹមវាក៏បានដែរ! ចាំបងយកទៅផ្ទះទុកឲ្យប្រពន្ធចិញ្ចឹមក៏បានដេរ! "
" បងជួយយកគេចេញសិនបានទេ! អូនខ្លាចជំងឺអូនរើឡើងវិញ! "
" បងយកវាទៅផ្ទះក៏បានដែរ! បងទៅវិញហើយណា...! "
STAI LEGGENDO
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Saggisticaនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។
