EP 30

1.2K 27 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៣០

មុននេះបន្តិច ក្រោយពេលងូតទឹករួច ថេយ៉ុង ក៏បានយកទូរសព្ទមកបើកសារដែល ជីមីន បានផ្ញើមកឲ្យគេ។ នាយបើកភ្នែកធំៗ ពេលបានអានអក្សរទាំងនោះ នាយសប្បាយចិត្តណាស់។ ប្រញាប់ស្លៀកពាក់ ហើយចេញដំណើរទៅយក ប្រពន្ធមកវិញ មិនចង់ឲ្យនៅទីនោះយូរពេកទេ។ គេក៏ចង់ដឹងការពិត ថានាងជានរណា ដូចគ្នា បើមិនមែនជាកូនលោកផាក់ទេ។

លោកផាក់សម្លឹងទៅមុខកូនប្រសាររបស់គាត់ ដែលមកស្រែករកប្រពន្ធ ទាំងដែលគាត់មិនទាន់បានចួបនាងផងនោះ។ លោកស្រី វិញរាងធូរចិត្តដែលបានឃើញ ថេយ៉ុង មកតាមកូនស្រីចិញ្ចឹមបែបនេះ មានន័យថា គេមិនបានស្អប់នាងនោះទេ។

" នាងនៅខាងលើក! នាងមកមិនបានប្រាប់កូនមែនទេ? "

" បាទ! ខ្ញុំមានការរវល់ សុំនាងវិញពេលនេះ! "

" នាងមកឥឡូវហើយ! "

ថេយ៉ុង ឈរបែបមុខចេញ ដោយសារមិនចង់ឃើញមុខរបស់ លោកផាក់។ មីនយ៉ុង ចុះមកជាមួយម៉ែដោះ ទាំងភ្ញាក់ផ្អើលពេលបានឃើញ ថេយ៉ុង មុននេះគេថា មិនកមទេ។ គេប្រហែលជាមានល្បិចអីទៀតហើយ មើលទៅនោះ។

" មកហើយឬ! តោះទៅវិញ! "

នាងធ្វើមុខឆ្ងល់ អ្នកនៅក្នុងផ្ទះក៏ភ្ញាក់ផ្អើលដែរ មកមិនទាន់បានកន្លះម៉ោងផង មកនាំទៅវិញបាត់។

" តែ...! "

" គ្មានតែទេ! លោកប៉ា..អ្នកម៉ាក់! ខ្ញុំសុំនាំនាងទៅវិញហើយ! "

ថេយ៉ុង ទាញដៃនាងដើរចេញទៅបាត់ ដោយមិនខ្វល់ពីនរណាទាំងអស់។ ពាក្យដែលគេបានហៅ លោកផាក់ ថាប៉ានោះ ក៏មិនមែនចេញពីចិត្តដែរ តែកុំឲ្យគាត់សង្ស័យក៏ចេះតែហៅទៅ។ មនុស្សលោភលន់ដូចគាត់ មិនសមឲ្យគេហៅក្នុងឋានៈបែបហ្នឹងទេ។ ថេយ៉ុង អូស មីនយ៉ុង ឡើងឡានទំនើបរបស់គេ ដោយមិននិយាយអ្វីទាំងអស់។ នាងក៏មិននិយាយអ្វីដែរ អង្គុយស្ងៀម នាងក៏អស់គុណថេយ៉ុងដែរ ដែលមកយកនាងទៅវិញ មិនចង់នៅនិយាយជាមួយលោកផាក់ទេ។

// ហ្វារីន និង ជុងគុក //


ជុងគុក បានយកហ្វារីន មកលេងនៅជប៉ុនម្ដងទៀត។ គេបានហៅនាងទៅប្រទេសផ្សេងដែរ តែនាងមិនចង់ទៅ ទើបនាំមកជប៉ុនវិញ។ ទេសភាពពិតជាស្រស់ស្អាតណាស់ គេនាំនាងដើរលេងជាច្រើនកន្លែង ញុំាអាហារឆ្ងាញ់ៗ ទិញរបស់ឲ្យនាងជាច្រើន ។ ជុងគុក រីករាយណាស់ ពេលបានឃើញនាងចេះញញឹម គេមិនយល់ពីអារម្មណ៍ខ្លួនឯងទេ។ មនុស្សស្រីជាច្រើននាក់ដែលគេធ្លាប់ស្គាល់ និងបោះបង់ តែនាងម្នាក់បែបជាមានអារម្មណ៍ថា អាណិតនាងចម្លែកខុសពីអ្នកដទៃ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Donde viven las historias. Descúbrelo ahora