#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី18មីនយ៉ុង ត្រឡប់មកផ្ទះវិញរៀបចំទុកដាក់របស់របប និងរៀបចំសម្លៀកបំពាកត្រៀមខ្លួនធ្វើការនៅថ្ងៃស្អែក។ នាងយកសម្លៀកបំពាក់កូនស្រីលោកផាកមកមើល មួយណាខ្លះដែលសមជាមួយនាង។ ពេលដែលនាងស្លាប់ទៅ លោកស្រីផាកបានឲ្យគេរៀបចំរបស់ទាំងនោះឲ្យ មីនយ៉ុងទាំងអស់។
" មួយនេះស្អាតណាស់! "
នាងញញឹមជាមួយអាវពណ៍ស និងខោកាប៉ូយ មានអាវក្រៅ វាពិតជាស៊ីគ្នាណាស់។ ក្រោយពីរៀបចំរួចនាង បានមកមើល កូនផ្កាធូលីប ដែលនាងបានលួចដាំនោះ។
" ធូលីបហា៎... យើងមានការងារធ្វើហើយណា! យើងសប្បាយចិត្តណាស់ ទោះបីវាពិបាកក៏ដោយ.... យើងនឹងខំរកលុយ ហើយតាមរកប៉ាម៉ាក់របស់យើង! ឯងថាទៅមើល ធ្វើអ៊ីចឹងល្អឬអត់? "
នាងនិយាយជាមួយផ្កា ទាំងគ្មានចម្លើយតប តែនាងនៅញញឹមដាក់ផ្កានោះដដែល។
អង្គុយៗក៏បានឮសំឡេងឡាន នាងតូចប្រញាប់រត់ចេញពីកន្លែងនោះ ទៅមុខផ្ទះវិញ។
នាងឈរចាំទទួលរាងក្រាសនៅមុខផ្ទះទាំងញញឹម។ សំឡេងឡានបានពន្លត់ មនុស្សប្រុសរាងខ្ពស់ មុខមានមុនស្នេហ៍ ចេញមកខាងក្រៅ។
" លោក! ហត់ទេថ្ងៃនេះ? "
" មិនហត់ទេ! លើកក្រោយមិនបាច់មកចាំយើងទេ! "
គេដើរចូលក្នុងផ្ទះទាំងមិនមើលមុខរបស់នាង គ្រាន់តែឈរចាំស្វាមីមកពីធ្វើការសោះ ក៏ខុសដែរ មនុស្សអីចិត្តអាក្រក់ម្លេះ។
នាងដើរតាមថេយ៉ុងចូលទៅក្នុងបន្ទប់ ក៏បានឃើញគេលេងជាមួយយ៉ុងតាន ។ នាងតូចបិទទ្វារ ចូលទៅជិតគេ នាងអង្គុយចុះជិតថេយ៉ុង សម្លឹងមុខរបស់គេ។
" លោក...យប់នេះពួកយើងញ៉ាំអាហារជាមួយគ្នាបានទេ? "
" គិតមើលសិន! "
" លោក....! "
" អឺ---ព្រមក៏បានដែរ! នាងចេះធ្វើម្ហូបស្អីខ្លះ? "
" ម្ហូបកូរ៉េ! "
" ok ! "
នាងញញឹម ហើយចេញពីបន្ទប់ចុះមកផ្ទះបាយរៀបចំធ្វើម្ហូប ។ នាងពិបាករកមុខម្ហូបណាស់ ព្រោះតែគ្រឿងវាមានមិនគ្រប់ ខ្វះនេះខ្វះនោះ។
BẠN ĐANG ĐỌC
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Phi Hư Cấuនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។